ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រីម្នាក់​​បើក​រថយន្ត​​ទាំង​ស្រវឹង​បុកពីក្រោយ​ម៉ូតូ​រ​ងរបួស​ធ្ងន់

8 ឆ្នាំ មុន

រាជ​​ធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​​ស្រវឹងស្រា​​ខ្លាំង​បានបើក​រថយន្ត​ទៅ​​បុក​​ពីក្រោយ​ម៉ូតូ​គេ​យ៉ាងពេញទំហឹង​ បណ្តាល​ឱ្យ​​អ្នក​ជិះ​ម៉ូតូ​​ដួល រយះ​​ថ្ងាស ​និង​បាក់ជើង​ខាង​ឆ្វេង ចំណែក​រថយន្ត​​បង្ក​បាន​​ព្យាយាម​បើក​រត់​​ រួច​យក​​ទៅ​ប្លុង​ចោល​​នៅ​ក្នុង​ដី​ឡូត៍​មួយ​កន្លែង​ ដែល​

រាជ​​ធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​​ស្រវឹងស្រា​​ខ្លាំង​បានបើក​រថយន្ត​ទៅ​​បុក​​ពីក្រោយ​ម៉ូតូ​គេ​យ៉ាងពេញទំហឹង​ បណ្តាល​ឱ្យ​​អ្នក​ជិះ​ម៉ូតូ​​ដួល រយះ​​ថ្ងាស ​និង​បាក់ជើង​ខាង​ឆ្វេង ចំណែក​រថយន្ត​​បង្ក​បាន​​ព្យាយាម​បើក​រត់​​ រួច​យក​​ទៅ​ប្លុង​ចោល​​នៅ​ក្នុង​ដី​ឡូត៍​មួយ​កន្លែង​ ដែល​ហេតុ​ការណ៍​នេះ​កើត​ឡើង​កាល​ពី​​វេលា​ម៉ោង​០៧ ​និង​២០​នាទី​យប់​​ថ្ងៃ​ទី​៣ ​ឧសភា ២០១៥ ស្ថិត​នៅ​​ភូមិ​ចុង​ថ្ន​ល់​​ខាង​កើត តាម​ផ្លូវ​លេខ​​៥៥៥ ​​ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​​សុខ​ ។

​ប្រភព​បាន​ឱ្យ​​ដឹង​ថា មុន​ពេល​​កើតហេតុ​ ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ហុងដា​​ឌ្រី​ម ពណ៌​ខ្មៅ ស៊េរី​​២០០៨ ពាក់​ស្លាក​លេខ សៀមរាប 1C- 5370 បើក​​ដោយ​បុរស​ម្នាក់​​អាយុ​ជាង​​៣០​ឆ្នាំ បើក​បរ​​ពី​ជើង​ទៅ​ត្បូង ស្របគ្នា​ជាមួយ​​រថយន្ត​បង្ក​ម៉ាក​​ឡិច​ស៊ី​ស RX300 ពណ៌​ស ពាក់​ស្លាក​​លេខ​ភ្នំពេញ 2L 4898 បើកបរ​​ដោយ​ស្ត្រី​ម្នាក់​ក្នុង​ស្ថានភាព​ស្រវឹង ហើយ​បើក​លឿន​​ពេក ​បាន​បើក​ទៅ​បុក​ពីក្រោយ​ម៉ូតូ​ពេញ​ទំហឹង បណ្តាល​ឱ្យ​​អ្នក​បើក​ម៉ូតូ​ដួល​​បាក់ជើង​ខាងឆ្វេង​ និង​រយះ​ថ្ងាស ​ហើយ​​ខូចខាត​ម៉ូតូ​គូទ​​ក្រោយ ចំណែក​រថ​យន្ត​បង្ក​បាន​​​បើក​រត់គេច ​ហើយ​បាន​បើក​ត្រឡប់​មក​វិញ​​ចូល​តាម​ផ្លូវ​ឌែម​ហឿ​ង​​នៅ​ខាងក្រោយ​​កន្លែង​កើតហេតុ​​ចូល​ទៅ​ក្នុង​ដី​ឡូត៍​ចត​ទុក​​ចោល។

ក្រោយ​ពេល​កើតហេតុ​ អ្នក​​រង​របួស​បាន​បញ្ជូន​ទៅ​ព្យាបាល​​នៅ​មន្ទីរពេទ្យ​ព្រះ​​កុ​សុមៈ ចំណែក​រថយន្ត ​និង​ម៉ូតូ​ត្រូវ​សមត្ថកិច្ច​យក​​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​ខណ្ឌ​សែន​សុខ​​ រង់​ចាំ​ធ្វើការ​ដោះស្រាយ​តាម​ច្បាប់ ៕