ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពុងចែក​​ចាយថ្នាំញៀន ត្រូវ​សមត្ថកិច្ច​ក្របួចបាន​ជន​សង្ស័យ​២នាក់

8 ឆ្នាំ មុន

ខេត្ត​កំពង់ស្ពឺ ៖ នគរ​បាល​ស្រុក​​សំរោង​ទង​​ បាន​ធ្វើការ​​ឆ្មក់​ចាប់​ជន​​សង្ស័យ​​ចំនួន​២នាក់ ដែល​​ជាមុខសញ្ញា​​ជួញ​ដូរ​គ្រឿង​ញៀន​ រួម​ទាំង​​ដក​ហូត​​បាន​វត្ថុតាង​​មួយចំនួន​ ខណៈ​ដែល​​ពួកគេ​កំពុង​​​ធ្វើ​សកម្ម​ភាព​ចែក​ចាយ​បន្ត ។

ខេត្ត​កំពង់ស្ពឺ ៖ នគរ​បាល​ស្រុក​​សំរោង​ទង​​ បាន​ធ្វើការ​​ឆ្មក់​ចាប់​ជន​​សង្ស័យ​​ចំនួន​២នាក់ ដែល​​ជាមុខសញ្ញា​​ជួញ​ដូរ​គ្រឿង​ញៀន​ រួម​ទាំង​​ដក​ហូត​​បាន​វត្ថុតាង​​មួយចំនួន​ ខណៈ​ដែល​​ពួកគេ​កំពុង​​​ធ្វើ​សកម្ម​ភាព​ចែក​ចាយ​បន្ត ។

ហេតុ​ការណ៍​​ឃាត់​ខ្លួន​នេះ ធ្វើឡើង​កាល​ពី​វេលា​ម៉ោង១១​យប់​ថ្ងៃទី០​៣ ឧសភា ២០១៥ ស្ថិត​នៅ​ចំណុច​​ភូមិ​ចំបក់ ឃុំ​វល្លិ៍ស ស្រុក​សំរោង​​ទង ខេត្ត​កំពង់​ស្ពឺ ។

ប្រភពបានឱ្យ​ដឹងថា ជន​សង្ស័យទាំង២នាក់​ ម្នាក់​ឈ្មោះអឹុម វណ្ណា អាយុ​២២​ឆ្នាំ និងម្នាក់​ទៀត​ឈ្មោះមាស សុភា អាយុ​២៨​ឆ្នាំ ទាំង២នាក់​ មានទីលំនៅ​ក្នុង​ភូមិ​ខ្វាន ឃុំខ្ទុំ​ក្រាំង ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ ដោយរឹបអូស​វត្ថុតាង​មាន​ថ្នាំញៀន៤កញ្ចប់តូច, ម៉ូតូ​ម៉ាក​​ស៊ីរ៉ុស​ពណ៌ក្រហម​​មួយគ្រឿង និង​ទូរស័ព្ទណូគៀចុចពិល២គ្រឿង​ផងដែរ

លោក​វរ​សេនីយ៍​ត្រី​ ឃុត សុផល អធិការ​នគរបាល​ស្រុក​សំរោង​ទងបានឱ្យ​ដឹងថា ដោ​យអនុវត្ត​​តាមបទ​បញ្ជា​របស់​លោក​ឧត្តម​សេនីយ៍​ស្នង​ការ រូូបលោក​បានដឹកនាំ​កម្លាំង​ក្រោម​ឱវាទ​ចុះ​ល្បាត​ក្នុងភូមិសាស្ត្រ​ខាងលើ ដើម្បី​ការពារ​សន្តិសុខ​ជូនប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ។ ក្នុងពេល​តែកំពុង​ធ្វើការ​ល្បាត​នោះ កម្លាំ​ងរបស់លោក​បាន​ប្រទះឃើញ​​ជន​សង្ស័យ​២នាក់​កំពុង​តែធ្វើ​សកម្មភាព​ចែក​ចាយ​គ្រឿងញៀន​ ក៏ឃាត់ខ្លួនតែម្តង ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព