ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ដឹកដីបុក២តង់ខូចខាត​គ្រឿងសង្ហារឹមជា​ច្រើន

8 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ រថ​យន្ត​ដឹក​ដី​​បើក​​លឿន​ពេក ​រេ​ចង្កូតទៅ​​បុក​​ស្លាក​ប៉ាណូ​ផ្ទះ​សំណាក់​មួយ​កន្លែង ហើយ​​ជ្រុល​ទៅ​បុក​ចូល​​មុខ​ផ្ទះ​លក់​គ្រឿង​​សង្ហា​រឹម​ទៀត បណ្តាល​ឱ្យ​​ខូចខាត​គ្រឿង​សង្ហា​រឹម​​មួយ​ចំនួន កាលពី​វេលា​ម៉ោង​០៥ ​និង​៣០​នាទី​ល្ងាច​​ថ្ងៃ​ទី០​៣ ​ឧសភា

រាជធានីភ្នំពេញ ៖ រថ​យន្ត​ដឹក​ដី​​បើក​​លឿន​ពេក ​រេ​ចង្កូតទៅ​​បុក​​ស្លាក​ប៉ាណូ​ផ្ទះ​សំណាក់​មួយ​កន្លែង ហើយ​​ជ្រុល​ទៅ​បុក​ចូល​​មុខ​ផ្ទះ​លក់​គ្រឿង​​សង្ហា​រឹម​ទៀត បណ្តាល​ឱ្យ​​ខូចខាត​គ្រឿង​សង្ហា​រឹម​​មួយ​ចំនួន កាលពី​វេលា​ម៉ោង​០៥ ​និង​៣០​នាទី​ល្ងាច​​ថ្ងៃ​ទី០​៣ ​ឧសភា ២០១៥ ស្ថិត​នៅ​តាម​ផ្លូវ​​២៧១ សង្កាត់​ផ្សារ​​ដើម​ថ្កូវ ខណ្ឌចំការ​មន ។

សាក្សី​បាន​ឱ្យ​​ដឹង​ថា មុន​​ពេល​កើតហេតុ ​គេឃើញ​រថយន្ត​​ដឹក​ដី​​ម៉ាក​ TITAN ពណ៌​ខៀវ ពាក់​ស្លាក​លេខ​ភ្នំពេញ ៣C​-៤៤២៥ ធ្វើ​ដំណើរ​​ពី​លិចទៅ​កើត លុះ​មក​ដល់​ចំណុច​កើតហេតុខាងលើ​ បាន​រេ​ចង្កូត​ទៅ​បុក​ផ្លា​​ក​យីហោ​ផ្ទះសំណាក់ «សាត ចំរើន» អូស​ រួច​ក៏​ជ្រុល​​ចូល​ទៅ​បុក​ផើង​ដើម​​ដូង​​បែក​អស់​ជា​ច្រើន​​ផើង និង​បុក​តុ​​ឈើ​គ្រឿង​សង្ហា​រឹ​ម​​ដែល​មានផ្ទះ​២​ល្វែង​ជាប់​គ្នា ​បណ្ដាល​ឱ្យ​រង​ការ​ខូច​ខាត ចំណែក​រថយន្ត​បង្ក​​ក្រ​ពិត​មុខ​ផ្នែក​ខាង​ឆ្វេង​ ។

ក្រោយ​​ពេល​កើតហេតុ​ ភាគី​ទាំង​២​​ ព្រម​ចរចា​​គ្នា​​ដោយ​ខាង​រថយន្ត​​បង្ក​សង​ថ្លៃ​ខូចខាត​​ទៅ​ម្ចាស់ផ្ទះ​លក់​គ្រឿង​​សង្ហា​រឹម​​នូវ​​ទឹក​ប្រាក់​ចំនួន​​៣០០$ ​ដើម្បី​​បញ្ចប់រឿង​នៅ​កន្លែង​​កើត​ហេតុ ៕