ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​កំពង់ស្ពឺ​បញ្ជូនបក្ខពួកជន​សង្ស័យ​ជាចោរប្លន់ទៅតុលាការ

8 ឆ្នាំ មុន

ខេត្តកំពង់ស្ពឺ ៖​ បន្ទាប់ពីធ្វើការ​លាក់ខ្លួននិង​ស៊ើបអង្កេតរួចមក​នគរបាលនៃការិយាល័យ​ព្រហ្មទ័ណ្ឌកម្រិតធ្ងន់​ខេត្តបាន​បញ្ជូនខ្លួនជនសង្ស័យ​​ជាបក្ខពួក​ក្រុម​ចោរប្លន់ម៉ូតូទៅ​សាលាដំបូងខេត្ត​ដើម្បីចាត់ការតាមច្បាប់ ។

ខេត្តកំពង់ស្ពឺ ៖​ បន្ទាប់ពីធ្វើការ​លាក់ខ្លួននិង​ស៊ើបអង្កេតរួចមក​នគរបាលនៃការិយាល័យ​ព្រហ្មទ័ណ្ឌកម្រិតធ្ងន់​ខេត្តបាន​បញ្ជូនខ្លួនជនសង្ស័យ​​ជាបក្ខពួក​ក្រុម​ចោរប្លន់ម៉ូតូទៅ​សាលាដំបូងខេត្ត​ដើម្បីចាត់ការតាមច្បាប់ ។

ជនដែលសង្ស័យ​ជាបក្ខពួកក្រុមចោរប្លន់​និងត្រូវបញ្ជូនទៅ​សាលាដំបូងនាព្រឹកថ្ងៃទី០៣​ ឧសភា ​២០១៥នេះឈ្មោះ​ ឈួង សារឿង​ ភេទប្រុស​ អាយុ២២ឆ្នំា មានទីលំនៅក្នុង​ភូមិកំ្រាងពង្រ ​ឃុំវល្លិ៍ស​ ស្រុកសំរោងទង ។

នាយការិយាល័យ​នគរបាលព្រហ្មទ័ណ្ឌ​កម្រិតធ្ងន់ខេត្ត ​លោកវរៈសេនីយ៍ត្រី ​សម សាក់​ ​បានឲ្យដឹងថា ​ការឃាត់ខ្លួនជនខាងលើនេះ​ ​គឺធ្វើឡើង​ខណៈជន​សង្ស័យ​បានយកម៉ូតូ​១គ្រឿងដែល​បក្ខពួកខ្លួនបាន​ប្លន់ពីជនរងគ្រោះ​នៅចំណុចផ្លូវ​លេខ​១៣៥ ​កែងផ្លូវ៤៤៦ ​សង្កាត់ទួលទំពូងទី១ ​ខណ្ឌចំការមន ​រាជធានី​ភ្នំពេញ​កាលពីម៉ោង​ប្រមាណ១រំលង​អធ្រាត្រថ្ងៃទី២២ ​មេសា ២០១៥​ មកលក់​នៅ​ក្នុងខេត្តកំពង់ស្ពឺ ។

លោកបន្តថា ​រហូតមកដល់ថ្ងៃទី៣០មេសា​ ដោយមានការសហការគ្នា​បានល្អជាមួយ​នគរបាលរាជធានី​ភ្នំពេញផងនោះ​ កងកម្លំាង​របស់លោកឈានទៅ​កំណត់​​​មុខសញ្ញា និងឃាត់ខ្លួនជនសង្ស័យខាងលើ ​ព្រមទំាងដក​ហូតម៉ូតូដែលយកមក​លក់ឲ្យអ្នកផ្សេង​នៅខេត្តកំពង់ស្ពឺបានតែម្តង ។

បើតាម​លោកវរៈសេនីយ៍ត្រី ​សម សាក់ ​បច្ចុប្បន្នម៉ូតូត្រូវបាន​ប្រគល់ឲ្យម្ចាស់ឈ្មោះ ​ដួង លឹមហេង​ ភេទប្រុស ​អាយុ២២ឆ្នាំ ​រស់នៅភូមិម័ល ​សង្កាត់-ខណ្ឌ​ដង្កោ​ រាជធានីភ្នំពេញ ។​

លោកនាយការិយាល័យ​នគរបាលព្រហ្មទ័ណ្ឌកម្រិតធ្ងន់​ខេត្តបានបន្ថែមទៀតថា ​ក្នុងប្រតិបត្តិការស្វែង​រកចាប់ខ្លួនក្រុមចោរប្លន់នេះ ​សមត្ថកិច្ច​បានសុំដីកា​ចាប់ខ្លួន​មុខ​សញ្ញាពីរនាក់ទៀត​ដែលកំពុងរត់គេចខ្លួន ​​ម្នាក់ឈ្មោះ ឈួង សារឿន​ អាយុ២៤ឆ្នាំ ​ត្រូវជាបងប្រុស​បង្កើតរបស់​ជនសង្ស័យដែល​ត្រូវ​បានបញ្ជូន​ទៅសាលាដំបូងនៅព្រឹកមិញ​ និងម្នាក់ទៀត​ឈ្មោះ ខ្មៅ ៕