ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ពីដើមខែឧសភានេះ​ភ្លៀងរដូវវស្សា​ចាប់ផ្តើមធ្លាក់រាយប៉ាយ​ទូទំាងប្រទេស​និងខ្យល់កន្រ្តាក់​បន្តកើតមាន​ដល់ពាក់កណ្តាលខែមិថុនា

8 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖​ ខ្យល់មូសុងនិរតី​ (មូសុងវស្សា ) ​នឹងចាប់ផ្តើមមាន​ឥទ្ឋិពលមកលើ​ព្រះរាជាណាចក្រកម្ពុជា​ចាប់ពីថ្ងៃទី០៤ ​ឬ ថ្ងៃទី០៥​ឧសភា ​លក្ខណៈ​បែប​នេះនឹងធ្វើឲ្យភ្លៀង​រដូវវស្សា​ចាប់ផ្តើមធ្លាក់​រាយប៉ាយនៅទូទំាង​ប្រទេសចាប់ពីដើមខែឧសភា ​២០១៥ ។

នេះបើយោង​តាមសចក្តីជូនដំណឹង​ស្តីពីស្ថានភាព​អាកាសធាតុក្នុង​រដូវវស្សាឆ្នាំ២០១៥​របស់ក្រសួង​ធនធានទឹក​និងឧតុនិយម ​ចុះថ្ងៃទី០២​ឧសភាម្សិលមិញ ។ បើតាមសេចក្តី​ជូនដំណឹងដដែល​ ចាប់ពីខែឧសភាដល់ខែមិថុនា​ បរិមាណទឹកភ្លៀង​មានក្នុងកម្រិតពីតិចទៅបង្គួរ ​និងចាប់ពីខែ​កក្កដាដល់ខែតុលា ​បរិមាណ​ទឹក​​ភ្លៀង​មានក្នុងកម្រិតច្រើន​ ហើយបាតុភូតផ្គរ ​រន្ទះ​លាយឡំនឹងខ្យល់​កន្រ្តាក់នៅបន្តកើត​មានច្រើនរហូតដល់​ពាក់កណ្តាល​ខែមិថុនាខាងមុខ ៕