ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យក​ម៉ា​ស៊ីន​កាត់​ស្មៅ​ទៅ​កាត់​ដើមដំឡូង​មី ភ្លាត់​ស្នៀត​មុត​ប្រអប់ដៃវិះ​ដាច់

8 ឆ្នាំ មុន

ខេត្ត​ប៉ៃលិន ៖ បុរស​វ័យក្មេង​ម្នាក់​ទៅ​ជួយ​កាត់​ដើម​ដំឡូង​មី​ឱ្យ​ឪពុកមា​នៅ​ក្នុង​ចម្ការ ដោយ​កាត់​ជា​កង់​ៗដើម្បី​ឱ្យ​កម្មករ​ដាំ ខណៈពេល​លូកដៃ​ទៅ​រើស​កំណាត់ដើម​ដំឡូងមី​ដែល​បាន​កាត់​រួច ស្រាប់តែ​ដៃ​ទាក់​នឹង​

ខេត្ត​ប៉ៃលិន ៖ បុរស​វ័យក្មេង​ម្នាក់​ទៅ​ជួយ​កាត់​ដើម​ដំឡូង​មី​ឱ្យ​ឪពុកមា​នៅ​ក្នុង​ចម្ការ ដោយ​កាត់​ជា​កង់​ៗដើម្បី​ឱ្យ​កម្មករ​ដាំ ខណៈពេល​លូកដៃ​ទៅ​រើស​កំណាត់ដើម​ដំឡូងមី​ដែល​បាន​កាត់​រួច ស្រាប់តែ​ដៃ​ទាក់​នឹង​ខ្សែ​
វ​ល្លិ៍ ​បណ្តាល​ឱ្យ​ទាញ​ចូល​​ក្រោម​ផ្លែកាំបិត​ម៉ាស៊ីន​​មុត​បាញ់​ឈាម​ហូរ​ដូច​គេ​អារ.ក​​មាន់​​ ។

ហេតុការណ៍​នេះបាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣ និង​៣០​នាទី​រសៀល​ ថ្ងៃ​ទី​០២  ឧសភា  ២០១៥ ស្ថិត​នៅ​ចំណុច​អូរ​ត្រែង ក្នុងភូមិ​ទឹកផុស សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ។ ជន​រង​គ្រោះ ឈ្មោះ ឈឿ​ន ពិសី ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ស់នៅ​ភូមិ​វត្ត សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន រង​របួស​ប្រអប់​ដៃស្តាំ​ដាច់​សរសៃ​ទាំងអស់ ត្រូវ​គ្រូពេទ្យ​ដេរ​ភ្ជាប់​ឡើង​វិញ ​។

​ប្រភព​ព័ត៌មាន​ពី​ជន​រង​គ្រោះ​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ រូបគេ​បាន​យក​ម៉ា​ស៊ីន​កាត់​ស្មៅ​ទៅ​ប្តូរ​ដាក់​ផ្លែកាំបិត​ផ្សេង​ទៀត សម្រាប់​យក​ទៅ​កាត់​ដើម​ដំឡូង​មី​ឱ្យ​ឪពុកមា​របស់​ខ្លួន​ឈ្មោះ ជា អាយុ​ជាង​៥០​ឆ្នាំ ជួល​ឱ្យ​កម្មករ​ដាក់​ដាំ​នៅ​ក្នុង​ចម្ការ​ខាងលើ ដោយ​កាត់តាំង​ពី​ព្រឹក​រហូត​ដល់​ថ្ងៃត្រង់ទើប​សម្រាក​ហូប​បាយ ។

ប្រភព​បន្ត​ទៀត​ថា នៅ​វេលា​ម៉ោង​១​រសៀលរូប​គេក៏​ចាប់ផ្តើម​នាំ​បងប្អូន​ចំនួន​២​ទៅ​៣​នាក់នាំ​គ្នា​កាត់​បន្ត​ទៀត ។ ពេល​នោះ រូបគេ​បាន​លូកដៃ​ទៅ​រើស​កំណាត់​ដើម​ដំឡូង​មី​នៅ​ក្បែរ​មុខ​ម៉ាស៊ីន ស្រាប់តែ​ដៃ​ទាក់​នឹង​ខ្សែ​វ​ល្លិ៍ បណ្តាល​ឱ្យ​រុំ​ទាញ​ចូល​ទៅ​ក្រោម​ផ្លែកាំបិត​ម៉ាស៊ីនមុត​ភ្លាមៗ​ដាច់​សរសៃ​ប្រអប់ដៃ​បាញ់​ឈាម​​គួរ​ឱ្យ​តក់ស្លុត​ ។ ពេល​នោះ​​ត្រូវ​បាន​ឪពុកមាដោះ​អាវ​យក​មក​រុំ​ខាងលើ​.​កដៃ ដើម្បី​ឃាត់​កុំឱ្យ​ឈាម​បន្ត​ហូរ​ច្រើន រួច​​​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ។

​រហូត​មក​ដល់​ពេល​នេះ រូបគេ​មិន​ទាន់​អាច​កម្រើកម្រាមដៃ​បាន​នៅឡើយ​ទេ សង្ស័យ​ថា អាច​ពិការ​ដៃ​ម្ខាង​អស់​មួយ​ជីវិត ក៏​មិនដឹង​ដែរ រង់ចាំ​មើល​កាត់​អំបោះ​ថ្នេរ​រួចរាល់​សិន ។ ចំណែក​លោកគ្រូ​ពេទ្យ​បាន​បង្ហើបឱ្យ​ដឹង​ថា នៅ​ពេល​ជា​សះស្បើយ បើសិនជា​សរសៃ​ប្រអប់ដៃ​ជន​រង​គ្រោះជាប់​គ្នា​ឡើង​វិញ គឺ​មិន​ស្វិត​កដៃ​​ផ្នែក​ខាងស្តាំ​នេះ​ឡើយ តែបើ​សិន​ជា​អត់​ជាប់​ទេ ពិតជា​ពិការ​អស់​មួយ​ជីវិត​ហើយ ៕​