ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាខា​កាក​បាទ​ក្រហម​ខេត្ត​កណ្តាល ទទួល​បាន​ថវិកា​ពី​សប្បុរស​ជន​២៩​ម៉ឺន​៦​ពាន់​ដុល្លារ ក្នុង​ថ្ងៃ​មិទ្ទីង​ទិវា​កាក​បាទ​ក្រហម​

8 ឆ្នាំ មុន

ខេត្ត​កណ្តាល​ ៖ កាល​ពី​ព្រឹក​ថ្ងៃទី​០៣ ឧសភា ២០១៥ នៅ​ស្នាក់​ការ​សាខា​កាក​បាទ​ក្រហម​ខេត្ត​កណ្តាល មាន​រៀបចំ​មិទ្ទីង​អប​អរ​ខួប​លើក​ទី​១៥២ ទិវា​ពិភព​លោក​កាក​បាទ​ក្រហម អឌ្ឍ​ចន្ទ​ក្រហម ៨ឧសភា

ខេត្ត​កណ្តាល​ ៖ កាល​ពី​ព្រឹក​ថ្ងៃទី​០៣ ឧសភា ២០១៥ នៅ​ស្នាក់​ការ​សាខា​កាក​បាទ​ក្រហម​ខេត្ត​កណ្តាល មាន​រៀបចំ​មិទ្ទីង​អប​អរ​ខួប​លើក​ទី​១៥២ ទិវា​ពិភព​លោក​កាក​បាទ​ក្រហម អឌ្ឍ​ចន្ទ​ក្រហម ៨ឧសភា ក្រោម​ប្រធាន​បទ​កម្លាំង​មនុស្ស​ធម៌ គោល​ការណ៍​គ្រឹះ​ក្នុង​សកម្ម​ភាព ។

ពិធី​នេះ​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតី​ភាព​លោក​ជំទាវ ឃួន សុដារី អនុ​ប្រធាន​កាក​បាទ​ក្រហម​​កម្ពុជា តំណាង​ដ៏​ខ្ពង់​ខ្ពស់​ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាក​បាទ​ក្រហម​កម្ពុជា និង​មាន​ការ​អញ្ជើញ​ចូលរួម​ពី​លោក​ម៉ៅ ភិរុណ អភិ​បាល​ខេត្ត​កណ្តាល និង​ជា​ប្រធាន​កិត្តិ​យស​​សាខា​កាក​​បាទ​ក្រហម​ខេត្ត​កណ្តាល លោក​ជាវ តាយ អភិ​បាល​រង​ខេត្ត​កណ្តាល និង​ជា​ប្រធាន​គណៈ​កម្មាធិការ​​សាខា​កាក​បាទ​ក្រហម​ខេត្ត​កណ្តាល សមា​ជិក​ សមា​ជិកា កាក​បាទ​ក្រហម សប្បុរស​ជន និង​មន្ត្រី​រាជ​ការ​យ៉ាង​ច្រើន​កុះករ ។

នៅ​ក្នុង​ពិធី​នេះ មាន​សប្បុរស​ជន​ជាច្រើន​នាក់ បាន​ចូលរួម​ឧបត្ថម្ភ​ថវិកា​ដល់​សាខា​​កាក​បាទ​ក្រហម​កម្ពុជា​ខេត្ត​កណ្តាល សរុប​ទឹក​ប្រាក់​២៩ម៉ឺន​៦​ពាន់​ដុល្លារ​សហ​រដ្ឋ​អាមេរិក នេះ​បើ​តាម​របាយ​ការណ៍​បឋម​របស់​សាខា​កាក​បាទ​ក្រហម​ខេត្ត ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព