ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថា​កុំឱ្យ​គេ​ឮ

8 ឆ្នាំ មុន

* តាម​សេចក្តីរាយការណ៍​ពី​ខេត្តឧត្តរមានជ័យ​ប្រាប់​ថា រាល់​ៗ​យប់​មាន​រថយន្ត​ដឹកឈើ​ធុន​យី​ឌុ​ប យ៉ា​ង​តិច​លើស​ពី​១០​គ្រឿង​បើកបរ​ឆ្លងកាត់​ខេត្តឧត្តរមានជ័យ មិនដឹង​ដឹក​យក​ទៅ​ដាក់​នៅ​ខេត្ត​ណា​ឱ្យ​ច្បាស់​ទេ ។

* តាម​សេចក្តីរាយការណ៍​ពី​ខេត្តឧត្តរមានជ័យ​ប្រាប់​ថា រាល់​ៗ​យប់​មាន​រថយន្ត​ដឹកឈើ​ធុន​យី​ឌុ​ប យ៉ា​ង​តិច​លើស​ពី​១០​គ្រឿង​បើកបរ​ឆ្លងកាត់​ខេត្តឧត្តរមានជ័យ មិនដឹង​ដឹក​យក​ទៅ​ដាក់​នៅ​ខេត្ត​ណា​ឱ្យ​ច្បាស់​ទេ ។
    ​    ​    ​    ​    ​
* សេចក្តីរាយការណ៍​ប្រាប់​ថា ខេត្តឧត្តរមានជ័យ​អត់​មាន​សល់​ឈើ​សម្រាប់​កាប់​អារ​ដឹក​ចេញ​ទៀត​ទេ ព្រោះ​ក្រុម​ហ៊ុម សុខ សំណាង របស់​លោក លាង គឹ​ម​ស្រ៊ូ កាប់​អារ​ដឹក​ចេញ​រាប់​ឆ្នាំ​អស់​ទៅ​ហើយ ។ ពេល​នេះ​ក្រុមហ៊ុន​លោក​ស្រ៊ូ ទៅ​កាប់​និង​ដឹក​ចេញពី​ខេត្តព្រះវិហារ វិញ​ម្តង ដែល​ដឹក​សម្រុក​ច្រើន​ជាងគេ​គឺ​មុន​ចូល​ឆ្នាំ​ថ្មី ។
    ​    ​    ​    ​    ​​   
* ក្រុម​អ្នក​តាមដាន​នៅ​ខេត្តឧត្តរមានជ័យ និយាយ​ថា បើ​ក្រុមហ៊ុន​ដឹកឈើ​ទាំងនោះ​ជា​ក្រុមហ៊ុន​មិនមែន​ទុច្ចរិត តើ​ចាំបាច់​អី​រកស៊ី​ដឹកឈើ​តែ​ពេល​យប់ ម៉េច​មិន​ដឹក​ពេល​ថ្ងៃ ? ក្នុង​មួយ​យប់​ៗ ដឹកឈើ​ឡើង​រញ្ជួយ​ខេត្តឧត្តរមានជ័យ ដូច​រញ្ជួយ​ដី​ទៅ​ហើយ អត់​មាន​មន្ត្រី​ណា​ហា​៊​ន​ចាប់​យក​ស្នាដៃ​ឡើយ ។
    ​    ​    ​    ​    ​
* មិន​អាច​សុំ​ការ​បំភ្លឺ​បាន​ទេពី​ក្រុមហ៊ុន សុខ សំណាង ឬ​ពី​លោក​ស៊្រូ ព្រោះ​ទូរស័ព្ទ​ចូល​ច្រើន​ដង​សុំ​ការ​បំភ្លឺ​ពុំ​មាន​អ្នក​ទទួល ៕