ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ចាប់​បាន​ជន​ដៃដល់​បា.ញ់បោះ​សេរី​កណ្ដាលក្រុង​សៀមរាប​បណ្ដាល​ឲ្យរបួស​ធ្លាយ​ពោះ​២នាក់

8 ឆ្នាំ មុន

ខេត្តសៀមរាប ​៖ ​នគរបាលការិយាល័យព្រហ្មទណ្ឌ​កំរិត​ធ្ងន់នៃ​ស្នងការ​នគរបាលខេត្ត​បានចាប់ខ្លួន​ជន​ដៃ​ម្នាក់ក្នុង​ចំណោមបក្សពួក​៦​នាក់ ដែល​បានធ្វើ​សកម្មភាពបា.ញ់បោះ​សេរី​នៅ​កណ្ដាលក្រុង​ទេសចរណ៍

ខេត្តសៀមរាប ​៖ ​នគរបាលការិយាល័យព្រហ្មទណ្ឌ​កំរិត​ធ្ងន់នៃ​ស្នងការ​នគរបាលខេត្ត​បានចាប់ខ្លួន​ជន​ដៃ​ម្នាក់ក្នុង​ចំណោមបក្សពួក​៦​នាក់ ដែល​បានធ្វើ​សកម្មភាពបាញ់បោះ​សេរី​នៅ​កណ្ដាលក្រុង​ទេសចរណ៍ បណ្ដាល​ឲ្យ​​​មនុស្ស​​​ម្នាក់​​​​​ធ្លាយ​ពោះ​​ធ្ងន់ធ្ងរ​ និង​ម្នាក់​ទៀត​បៀម​គ្រាប់​ផ្នែក​ចង្កេះ​ខាងក្រោយ​។

ហេតុ​ការណ៍​បាញ់បោះ​សេរី​នោះ​បានកើតឡើង កាល​ពី​វេលា​ម៉ោង​៧ ​និង​១៥​នាទី​យប់ ​ថ្ងៃ​ទី​៣០​ មេសា ​នៅ​ចំណុច​លើ​ផ្លូវ​ប្រព័ន្ធ​ក្នុងភូមិ​វត្ត​បូព៌ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ។ តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​ប្រាប់​ឲ្យ​ដឹង​ថា ក្រោយ​ពី​ជន​ដៃដល់​បាន​ធ្វើ​សកម្មភាព​បាញ់បោះ​សេរី​រួច​មក​ កម្លាំង​ជំនាញ​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ភា្ល​ម​ៗ រួច​បាន​បញ្ជូន​ជន​រង​គ្រោះ​ឲ្យ​ទៅ​សង្គ្រោះ​​​នៅ​មន្ទី​រពេទ្យ។

ប្រភព​បាន​បន្ត​ថា ជន​រង​គ្រោះ​មានឈ្មោះ ជូរ ឡាក់​សារ​ ភេទ​ប្រុស​ អាយុ​១៤​ឆ្នាំ ជាសិស្ស​វិទ្យាល័យ​១០​មក​រា ស្នាក់​នៅ​ភូមិ​វត្ត​បូព៌ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប​ ដែល​ត្រូវ​គ្រាប់​បៀម​ផ្នែក​ចង្កេះ​ខាងក្រោយ​ និង​ម្នាក់​ទៀត​ឈ្មោះ សុវណ្ណ លិ ភេទ​ប្រុស ​អាយុ​១៩​ឆ្នាំ​ ជាសិស្ស​វិទ្យាល័យ​១០​មក​រា តែ​ឈប់​រៀន ត្រូវ​ពោះ​ពីស្តាំ​ធ្លា​យមក​ឆ្វេង​។​

ចំណែក​ជនសង្ស័យ​ឈ្មោះ គូ​វ បូ​សត្យា ភេទ​ប្រុស​ អាយុ​២០​ឆ្នាំ​  ជាអ្នក​រត់​តុ​ការ រស់នៅ​ភូមិ​ខ្នារ​ថ្មី សង្កាត់​ជ្រាវ ប្រើប្រាស់​អាវុធម៉ាក ​K៥៤ ​​ដែល​សមត្ថកិច្ច​ចាប់​បាន​ ក្នុង​ចំណោម​បក្សពួក​ចំនួន​១០​នាក់​។​ ប្រភព​បាន​ឲ្យ​ដឹង​ទៀត​ថា ជន​ដៃដល់ក្នុង​ការ​បាញ់ប្រហារឲ្យ​មាន​មនុស្ស​២​នាក់ ​រង​របួស​នោះ​បាន​ជិះ​ម៉ូតូ​៣​ទៅ​៤​គ្រឿង ​​​មាន​គ្នា​ប្រមាណ​ជិត​១០​នាក់ ត្រូវ​បានសមត្ថកិច្ច​ចាប់​ឃាត់ខ្លួននៅ​រសៀល ថ្ងៃ​ទី​១​ ឧសភា  ​២០១៥ ​នៅភូមិ​ខ្នារ សង្កាត់​ជ្រាវ ក្រុង​សៀមរាប​។

ក្រោយ​ពី​ចាប់ខ្លួនបាន​ ជន​ដៃដល់ ត្រូវ​សមត្ថ​កិច្ច​នាំ​យក​មក​កាន់ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​នៃស្នងការ​ខេត្តភ្លាម​ៗ​​​ដែរ​។ កម្លាំង​ជំនាញ​កំពុង​តែធ្វើការសាកសួរ​​ជនសង្ស័យដើម្បីឈាន​ទៅ​រក​បក្សពួក​បន្ថែម​៕ ​