ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ឧត្តមសេនីយ៍ត្រី សំ ជិត នាំ​យក​ថវិកា​៤​លាន​រៀល​ប្រគល់​ជូន​គ្រួសារ​សព​លោក​អនុសេនីយ៍ទោ គុ​ជ សុ​ផាត

8 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ នៅ​រសៀល​ថ្ងៃ​ទី​០២ ឧសភា ២០១៥ លោក​ឧត្តមសេនីយ៍ត្រី សំ ជិត ស្នងការ​រង​ទទួល​បន្ទុក​ការងារ​ព្រំដែន​តំណាង​ឧត្តមសេនីយ៍ត្រី អាត់ ខែ​ម ស្នងការ​នគរបាល​

ខេត្តបន្ទាយមានជ័យ ៖ នៅ​រសៀល​ថ្ងៃ​ទី​០២ ឧសភា ២០១៥ លោក​ឧត្តមសេនីយ៍ត្រី សំ ជិត ស្នងការ​រង​ទទួល​បន្ទុក​ការងារ​ព្រំដែន​តំណាង​ឧត្តម​សេនីយ៍​ត្រី អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ រួម​ដំណើរ​ដោយ​លោក​វរសេនីយ៍ឯក វង់ វ៉ិ​ត ស្នងការ​រង​ទទួល​បន្ទុក​ធនធានមនុស្ស និង​លោក​វរ​សេនីយ៍ទោ ម៉ក ឧត្តម ប្រធាន​ការិយាល័យ បុគ្គលិក បាន​នាំ​យក​ថវិកា​ចំនួន​៤​លាន​រៀល ដែល​ជា​ថវិការ​របស់​សមាគម​មិត្ត​នគរបាល​ជាតិ​កម្ពុជា ទៅ​ប្រគល់​ជូន​ក្រុម​គ្រួសារ​សព​លោក​អនុសេនីយ៍ទោ​គុ​ជ សុ​ផាត មន្ត្រី​នគរបាល​ប៉ុស្តិ៍​ការពារ​ព្រំដែន​នៃ​វរ​សេនា​តូច​ការពារ​ព្រំដែន​គោក​លេខ​៩១១ ឈរជើង​នៅ​ភូមិសាស្ត្រ​ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ ខេត្តបន្ទាយមានជ័យ​។ លោក​អនុសេនីយ៍ទោ គុ​ជ សុ​ផាត បាន​ទទួលមរណភាព នៅ​ព្រឹក​ថ្ងៃ​ទី​០២ ឧសភា ២០១៥ នៅ​គេហដ្ឋាន​នៃ​សព ស្ថិត​ក្នុ​ភូមិ​ថ្មី ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ ខេត្តបន្ទាយមានជ័យ ដោយ​រោគ​ពា​ធ ។

លោកស្នងការ​រង​បាន​បញ្ជាក់​ថា ថវិកា​ចំនួន​៤​លាន​រៀល​នេះ គឺជា​ថវិកា​របស់​សមាគម​មិត្ត​នគរបាល​ជាតិ​កម្ពុជា ដែល​សមាគម​នេះ​គឺ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​លោកនាយ​ឧត្តមសេនីយ៍ អគ្គស្នងការ​នគរបាល​ជាតិ ក្នុង​គោលបំណង​ដើម្បី​ជួយ​ឧបត្ថម្ភគ្នា​ទៅ​វិញ​ទៅ​មក តាំងពី​ថ្នាក់លើ​ដល់​ថ្នាក់​ក្រោម ចំពោះ​គ្រួសារ​នគរបាល​ដែល​មានទុក្ខ​ធុរៈ ឬ​ក៏​មន្ត្រី​នគរបាល​ដែល​ទទួលមរណភាព​។ តាម​ល​ក្ខ័​ន្តិ​កៈ​ចំពោះ​មន្ត្រី​នគរបាល​ដែល​ជា​សមាជិក​របស់​សមាគម​មិត្ត​នគរបាល​ជាតិ​កម្ពុជា ទទួលមរណភាព​ឧបត្ថម្ភ​ចំនួន​៤​លាន​រៀល ភរិយា ឬ​ស្វាមី​របស់​សមាជិក​ទទួលមរណភាព​ឧបត្ថម្ភ​ចំនួន​១​លាន​រៀល​៕