ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អង្គការ WWF និង​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ចុះ​បង្ក្រាប ព្រមទាំង​ទប់ស្កាត់​ការ​កា.ប់​ឈើ និង​ចាប់​សត្វព្រៃ

8 ឆ្នាំ មុន

ខេត្តមណ្ឌលគិរី ៖ បុគ្គលិក​អង្គការ WWF ប្រចាំ​នៅ​កម្ពុជា សហការ​ជាមួយ​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ចំនួន​៥៥​នាក់ បើក​យុទ្ធនាការ​ចុះ​ទប់ស្កាត់ និង​បង្ក្រាប​រយៈពេល​១០​ថ្ងៃ ក្នុង​តំបន់​ព្រៃ​ការពារ​មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ បុគ្គលិក​អង្គការ WWF ប្រចាំ​នៅ​កម្ពុជា សហការ​ជាមួយ​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ចំនួន​៥៥​នាក់ បើក​យុទ្ធនាការ​ចុះ​ទប់ស្កាត់ និង​បង្ក្រាប​រយៈពេល​១០​ថ្ងៃ ក្នុង​តំបន់​ព្រៃ​ការពារ​មណ្ឌលគិរី ស្ថិត​ក្នុង​ទឹកដី​ស្រុក​កោះ​ញែក និង​ស្រុក​ពេ​ជ្រា​ដា ចាប់ពី​ថ្ងៃ​ទី​២៧ មេ​សា ដល់​ថ្ងៃ​ទី​០៦ ឧសភា ដើម្បី​ទប់​ស្តា​ត់​ការ​កាប់​រុករាន​ព្រៃឈើ និង​ដាក់​អន្ទាក់​សត្វព្រៃ​យក​ទៅ​ជួញដូរ​នៅ​ក្រៅប្រទេស​។

លោក​សៀ រ៉ា អនុប្រធាន​រដ្ឋបាល​ព្រៃឈើ​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា តំបន់​ព្រៃ​ការពារ​មណ្ឌលគិរី​នេះ ប្រភេទ ព្រៃ​ល្បោះ​ជា​ប្រភេទ​លុប មានព្រៃ​ពាក់កណ្តាល​ស្រោង និង​ព្រៃស្រោង​ដែល​មាន​លក្ខណៈ​ដ៏​សម​ស្រប​បំផុត សម្រាប់​ការ​រស់នៅ​របស់​ពពួក​សត្វព្រៃ​គ្រប់​ប្រភេទ ក្នុង​នោះ​មាន​ថនិកសត្វ​ប្រមាណ​៨០​ប្រភេទ​រស់នៅ មាន​សត្វ​ស្លាប​ប្រមាណ​៣៧​ប្រភេទ និង​ឧរង្គសត្វ​ប្រមាណ​៥០​ប្រភេទ ក្នុង​នោះ​ក៏​មាន​ប្រភេទ​សត្វ​ជិត​ផុត​ពូជ​ប្រមាណ​១៨​ប្រភេទ​ផង​ដែរ​។ ម្យ៉ាងវិញទៀត តំបន់​ព្រៃ​ការពារ​មណ្ឌលគិរី​ជា​តំបន់​អភិរក្ស​ដ៏​មាន​សក្តានុពល​មួយ ក្នុង​ចំណោម​តំបន់​សំខាន់​ៗ​ទាំង​២០០​នៅ​លើ​ពិភពលោក និង​ជា​តំបន់​ដែល​មានព្រៃ​ល្បោះ​ធំ​ជាងគេ​បង្អស់​នៅ​តំបន់​អាស៊ី​ភាគ​អាគ្នេយ៍​។

លោក​អនុប្រធាន​រដ្ឋបាល​ព្រៃឈើ​បន្ត​ទៀត​ថា ដោយ​មើលឃើញ​បញ្ហា​នេះ លោក​ឆេ​ង គឹ​ម​ស៊ុន ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ប្រធាន​រដ្ឋបាល​ព្រៃឈើ​បាន​ប្រមូលផ្តុំ​មន្ត្រី ដោយ​ប្រើប្រាស់​កម្លាំង​សរុប​ចំនួន​៥៥​នាក់ មក​ពី​គ្រប់​អធិការដ្ឋាន​រដ្ឋបាល​ព្រៃឈើ​ទាំង​បួន ដែល​ដឹកនាំ​ក្នុង​ការ​ចុះ​ប្រតិបត្តិការ​តំបន់​ព្រៃ​ការពារ​មណ្ឌលគិរី​នេះ​។ គួប​ផ្សំ​នឹង​អង្គការ WWF បាន​រៀបចំ​វគ្គ​បណ្តុះបណ្តាល​លើ​ការ​ចុះ​អនុវត្តន៍​ជាក់ស្តែង​លើ​ការ​ដើរ​ល្បាត ស្រាវជ្រាវ និង​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​សត្វព្រៃ​ក្នុង​តំបន់​ព្រៃ​ការពារ​មណ្ឌលគិរី​នេះ​ផង​ដែរ​។ គោលបំណង​ការ​សហការ​ជាមួយ​អង្គការ​ក្នុង​វគ្គ​បណ្តុះបណ្តាល និង​ចុះ​ប្រតិបត្តិការ​ពេល​នេះ គឺ​១-​ដើម្បី​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ព្រៃឈើ និង​លិខិត​បទដ្ឋាន​គតិយុត្តិ​ពាក់ព័ន្ធ ២-​ពង្រឹង​ចំណេះដឹង​ដល់​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​លើ​ការងារ​អភិរក្ស និង​ការ​បង្ក្រាប​បទល្មើស​ឲ្យ​មាន​ប្រសិទ្ធភាព និង​៣-​ចលនា និង​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ និង​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​ចូលរួម​ក្នុង​ការ​ការពារ​ព្រៃឈើ និង​សត្វព្រៃ​។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព