ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការ​កំពុង​ចាត់ការ​មន្ត្រី​យោធា​ព្រំដែន​ឈ្មោះ​សៅ រិ​ទ្ធ ដែល​បើកដៃ​ឲ្យ​ឈ្មួញ​វៀតណាម​ចូល​ដឹកឈើ​ខុសច្បាប់

8 ឆ្នាំ មុន

ខេត្តមណ្ឌលគិរី ៖ មន្ត្រី​យោធា​ម្នាក់​ឈ្មោះ​សៅ រិ​ទ្ធ ដែល​រង​ការ​ចោទ​បើកដៃ​ឲ្យ​ជនជាតិ​វៀតណាម​៦​នាក់ នាំ​យក​ត្រាក់ទ័រ និង​រថយន្ត​បង្កុង​៣​គ្រឿង ចូល​មក​ដឹកឈើ​ចេញពី​តំបន់​អភិរក្ស​សីមា​ទៅ

ខេត្តមណ្ឌលគិរី ៖   មន្ត្រី​យោធា​ម្នាក់​ឈ្មោះ​សៅ រិ​ទ្ធ ដែល​រង​ការ​ចោទ​បើកដៃ​ឲ្យ​ជនជាតិ​វៀតណាម​៦​នាក់ នាំ​យក​ត្រាក់ទ័រ និង​រថយន្ត​បង្កុង​៣​គ្រឿង ចូល​មក​ដឹកឈើ​ចេញពី​តំបន់​អភិរក្ស​សីមា​ទៅ​ប្រទេស​វៀតណាម បច្ចុប្បន្ន​កំពុង​គេចខ្លួន និង​ស្ថិត​ក្រោម​ចំណាត់ការ​របស់​តុលាការខេត្ត​មណ្ឌលគិរី ។

សូម​រំ​ឮ​កថា   ជនជាតិ​វៀតណាម​ទាំង​៦​នាក់ ត្រូវ​បាន​ចាប់ខ្លួន​បន្ទាប់​ពី​ពួក​គេ​បាន​ព្យាយាម​ចូល​មក​ដឹក​ជញ្ជូន​ឈើ ប្រភេទ​សុ​ក្រំ​ដែល​អារ​រំលុំ រួច​ប្រមាណ​១០​ដើម ចេញពី​ទឹកដី​កម្ពុជា ត្រង់​ចំណុច​គីឡូម៉ែត្រ​១៥៩ ក្នុងភូមិ​សាស្ត្រ​ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី កាលពី​ថ្ងៃ​ទី​២៥ មីនា ២០១៥ ។ ជនជាតិ​វៀត​ណាម​​ទាំងនោះ បាន​និយាយ​ថា  ពួក​គេ​ចូល​មក​កាប់​ឈើ​ក្នុង​ទឹកដី​ស្រុក​កែវ​សីមា​នេះ​បាន​ដោយ​មានការ​បើកដៃ​ពី​មន្ត្រី​យោធា​ម្នាក់​ឈ្មោះ  សៅ រិ​ទ្ធ  (​ហៅ រិ​ទ្ធ​ជាំ​) ដែល​ជា​កូនចៅ​សំណ​ប់រប​ស់លោក​ទា ខូ​វ​ម៉េ​ង មេបញ្ជាការ​កងអនុសេនាធំ​ទី​២  ចំណុះ​វរៈ​កា​ពារ​ព្រំដែន​លេខ​១០៣   ។ ចំណែក​ជនជាតិ​វៀតណាម​ទាំង​៦​នាក់ បច្ចុប្បន្ន​កំពុង​ត្រូវ​បាន​ឃុំខ្លួន​នៅ​ពន្ធនាគារ​ខេត្តមណ្ឌលគិរី ។

​ពាក់ព័ន្ធ​នឹង​ករណី​នេះ នៅ​រសៀល​ថ្ងៃ​ទី​០២ ឧសភា ២០១៥ នេះ  លោក​ទា ខៃ​ម៉េ​ង  មេបញ្ជាការ​កងអនុសេនាធំ​ទី​២ អ្នក​ព័ត៌មាន​យើង​បាន​ព្យាយាម​ទំនាក់ទំនង​តាម​ទូរស័ព្ទ​ទៅ​លោក​ជា​ច្រើន​លើក តែ​មិន​មានការ​ឆ្លើយ​តប ។ ចំណែក លោក​អ៊ុំ សុវណ្ណ មេបញ្ជាការ​ការពារ​ព្រំដែន​គោ​គ​លេខ​១០៣ បាន​ថ្លែងប្រាប់​អ្នក​ព័ត៌មាន​យ៉ាង​ខ្លី​ថា លោក​កំពុង​ជាប់​ប្រជុំ​នៅ​ប្រទេស​វៀតណាម ។

ជុំវិញ​ករណី​នេះ​ដែរ លោក​ឃិ​ន ម៉េ​ង​ស្រេង បញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹង​ថា មន្ត្រី​យោធា​ឈ្មោះ​សៅ រិ​ទ្ធ រូប​នេះ គឺ​កំពុង​រត់គេច​ខ្លួន​អស់​រយៈពេល​ជា​ច្រើន​ថ្ងៃ​មក​ហើ យ លោក​ក៏​កំពុង​ឲ្យ​មន្ត្រី​របស់​លោក​តាម​ស្វែងរក​ដែរ ។ លោក​បន្ត​ថា ប្រសិនបើ​មាន​មន្ត្រី​ក្រោម​ឱវាទ​របស់​លោក​រូប​ណា​ក៏​ដោយ ដែល​ជាប់​ពាក់ព័ន្ធ​ជាមួយនឹង​បទល្មើស លោក​នឹង​ចាត់វិធានការ​តាម​ផ្លូវច្បាប់ ។

​លោក សូ សុវិជ្ជា ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តមណ្ឌលគិរី​បាន​ឲ្យ​ដឹងផង​ដែរ​ថា មន្ត្រី​យោធា​ឈ្មោះ​សៅ រិ​ទ្ធ ខាងលើ​នេះ កំពុង​ស្ថិត​ក្រោម​ចំណាត់​ការ​​របស់​តុលាការ ៕