ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

របៀប​ពិនិត្យ Missed Calls នៅ​លើ Gmail

8 ឆ្នាំ មុន

គណនី Google Voice ផ្តល់​ឱ្យ​អ្នក​នូវ​លេខ​ទូរស័ព្ទ​ចំនួន​ពីរ​ខ្សែ គឺ​អ្នក​អាច​ជ្រើសរើស​ហៅ​ចេញ​ទៅ​លេខ​លើ​តុ ឬ​ក៏​ទូរស័ព្ទ​ចល័ត ។ មួយវិញទៀត លោក​អ្នក​ក៏​អាច​ឱ្យ Google Voice លោត​សារ

គណនី Google Voice ផ្តល់​ឱ្យ​អ្នក​នូវ​លេខ​ទូរស័ព្ទ​ចំនួន​ពីរ​ខ្សែ គឺ​អ្នក​អាច​ជ្រើសរើស​ហៅ​ចេញ​ទៅ​លេខ​លើ​តុ ឬ​ក៏​ទូរស័ព្ទ​ចល័ត ។ មួយវិញទៀត លោក​អ្នក​ក៏​អាច​ឱ្យ Google Voice លោត​សារ (Messages) នៅ​ពេល​មាន​នរណា​ម្នាក់ Call មក​លេខ​អ្នក​ក៏​បាន​ដែរ ។

វា​គឺជា​មធ្យោបាយ​ដ៏​ប្រសើរ​មួយ ដើម្បី​ផ្តល់​លេខ​ទូរស័ព្ទ​អ្នក​ទៅ​ឱ្យ​មនុស្ស​ម្នា​ជា​ច្រើន​ដោយ​ពុំ​ចាំបាច់​ប្រាប់​ឱ្យ​ពួក​គេ​ដឹង​ពី​លេខ​ទូរស័ព្ទ​ពិត​របស់​អ្នក ។ ខាងក្រោម​នេះ​គឺជា​វិធីសាស្ត្រ​ពិនិត្យ​មើល Missed Calls នៅ​លើ Gmail ៖

១-Log in ឬ​ចុច​ចូល​ទៅ​ក្នុង​កម្មវិធី Google Voice (Link ពី​ប្រភព​ផ្សេង​ៗ​ក៏​បាន​) ។ ចុច (Click) លើ​រូប​កងចក្រ ហើយ​បន្ទាប់​មក Click «Settings» ដើម្បី​កែប្រែ​ជម្រើស​ផ្សេង​ៗ ។

២-Click «Call» នៅ​ក្នុង​បញ្ជី​នៃ​ផ្ទាំង Links ។ បន្ទាប់​មក Click ពាក្យ «Send missed calls to my email» ។ កត់សម្គាល់​ឬ​ចំណាំ​អាសយដ្ឋាន email ដែល​អ្នក​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​គណនី Google Voice ប្រសិនជា​អ្នកមាន​អាសយដ្ឋាន Gmail ច្រើន ។

៣-​ចុច​ដំណើរការ Gmail ហើយ​ឆ្ពោះទៅ​រក​ពាក្យ Inbox ។ វាយ​ពាក្យ Google Voice នៅ​ក្នុង​ប្រអប់​សម្រាប់​ស្រាវជ្រាវ (Search) ហើយ Click ទៅ​លើ​រូប​ដាក់​ថា «Search» ។ ពិនិត្យ​មើល​ទ្បើ​ង​វិញ​នូវ email ដែល​ផ្ញើ​មក​ពី Google Voice ដើម្បី​បង្ហាញ​ឱ្យ​ឃើញ​ព័ត៌មាន​អំពី​ការ​ខកខាន​ទទួល​ការ​ហៅ​ចូល ឬ​Missed Calls បន្ទាប់​ពី​អាច​ធ្វើ​ទៅ​បាន​តាម​វិធី​ទាំងនេះ​៕