ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាង​អា​យ៉ូ​មិ ហា​ម៉ាសា​គី តារាចម្រៀង​ជប៉ុន​រក​ចំណូល​បាន​ខ្ពស់​ជាងគេ​ប្រចាំឆ្នាំ​2015

8 ឆ្នាំ មុន

កោះសន្តិភាព​សូម​បង្ហាញ​ជូន​តារាចម្រៀង​ទោល និង​ក្រុម​ចម្រៀង​ជប៉ុន​ដែល​រក​ចំណូល​បាន​ខ្ពស់​ជាងគេ​ចំនួន​១០​នាក់​ប្រចាំឆ្នាំ​២០១៥ គិត​ចាប់តាំងពី​ការ​ឈាន​ចូល​សិល្បៈ មក​ដល់​ពេល​បច្ចុប្បន្ន

កោះសន្តិភាព​សូម​បង្ហាញ​ជូន​តារាចម្រៀង​ទោល និង​ក្រុម​ចម្រៀង​ជប៉ុន​ដែល​រក​ចំណូល​បាន​ខ្ពស់​ជាងគេ​ចំនួន​១០​នាក់​ប្រចាំឆ្នាំ​២០១៥ គិត​ចាប់តាំងពី​ការ​ឈាន​ចូល​សិល្បៈ មក​ដល់​ពេល​បច្ចុប្បន្ន យោង​តាម​គេហទំព័រ​បរទេស TheRichest ។

១-​នាង​អា​យ៉ូ​មិ ហា​ម៉ាសា​គី
តារា​ពហុ​ជំនាញ​វ័យ​៣៦​ឆ្នាំ នាង​អា​យ៉ូ​មិ ហា​ម៉ាសា​គី រក​ចំណូល​បាន​៤០០​លាន​ដុល្លារ ។

២-​លោក​ម៉ា​សាហា​រុ ហ្វូ​គូ​យ៉ា​ម៉ា
តារា​ពហុ​ជំនាញ​វ័យ​៤៦​ឆ្នាំ លោក​ម៉ា​សាហា​រុ ហ្វូ​គូ​យ៉ា​ម៉ា រក​ចំណូល​បាន​១៧៥​លានដុល្លារ ។

៣-​នាង​ណា​មី អា​មូ​រ៉ូ
តារា​ពហុ​ជំនាញ​វ័យ​៣៧​ឆ្នាំ នាង​អា​មី អា​មូ​រ៉ូ​រក​ចំណូល​បាន​១០០​លាន​ដុល្លារ ។

៤-​នាង​ហ៊ី​កា​រុ យ៉ូ​តា​ដា
ម្ចាស់​បទ​ចម្រៀង «Come Back To Me» វ័យ​៣២​ឆ្នាំ នាង​ហុ​ី​កា​រុ យ៉ូ​តា​ដា រក​ចំណូល​បាន ៥៥​លាន​ដុល្លារ ។

៥-​នាង​គូ​មី គូ​ដា
តារាចម្រៀង​វ័យ​៣២​ឆ្នាំ នាង​គូ​មី គូ​ដា រក​ចំណូល​បាន​៥០​លាន​ដុល្លារ ។

៦-​ក្រុម​ចម្រៀង​បុរស Arashi
ក្រម​ចម្រៀង​បុរស Arashi សមាជិក​៥​នាក់ រក​ចំណូល​បាន​៥៦០​លាន​ដុល្លារ ។

៧-​ក្រុម​ចម្រៀង​នារី AKB48
ក្រុម​ចម្រៀង​នារី AKB48 មាន​សមាជិក​៤៨ នាក់ រក​ចំណូល​បាន​៥៤៣​លាន​ដុល្លារ ។

៨-​ក្រុម EXILE
ក្រុម​ចម្រៀង​បុរស EXILE មាន​សមាជិក​១៩​នាក់ រក​ចំណូល​បាន​១៨០​លាន​ដុល្លារ ។

៩-​ក្រុម Kanjani8
ក្រុម​ចម្រៀង​បុរស Kanjanie មាន​សមាជិក​៧​នាក់ រក​ចំណូល​បាន​១២៧,៨​លាន​ដុល្លារ ។

១០-​ក្រុម Momoiro Clover Z
ក្រុម​ចម្រៀង​នារី Momoiro Clover Z មាន​សមាជិក​៥​នាក់ រក​ចំណូល​បាន​៤៣,៤​លាន​ដុល្លារ ៕