ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជា​​ពលរដ្ឋ​៧០​គ្រួសារ​​ឯកភាព​​ទទួល​យក​​សំណង​ពី​ក្រុមហ៊ុន​​សាង​សង់​​វារី​អគ្គិសនី​​សេសាន​​ក្រោម​២​

8 ឆ្នាំ មុន

ខេត្ត​ស្ទឹង​ត្រែង​៖ ប្រជា​ពលរដ្ឋ​នៅ​​២​​ភូមិ ​ក្នុង​ឃុំ​ក្បាល​រមាស​ ស្រុក​សេ​សាន​ ចំនួន​​៧០​គ្រួសារ បាន​រីក​រាយ​ទះ​ដៃ​ហ៊ោកញ្ជ្រៀវ​ ​បន្ទាប់​ពី​​ទទួល​បាន​​សំណង​ដីធ្លី​ និង​លុយ​មួយ​​ចំនួន ​ដើម្បី​សម្រេច​​សាងសង់​ផ្ទះ​​ដោយ​ផ្ទាល់ខ្លួន​​ តាម​ការ​ឯក​ភាព​រវាង​​ប្រជា​ពល​រដ្ឋ​ទាំង​

ខេត្ត​ស្ទឹង​ត្រែង​៖ ប្រជា​ពលរដ្ឋ​នៅ​​២​​ភូមិ ​ក្នុង​ឃុំ​ក្បាល​រមាស​ ស្រុក​សេ​សាន​ ចំនួន​​៧០​គ្រួសារ បាន​រីក​រាយ​ទះ​ដៃ​ហ៊ោកញ្ជ្រៀវ​ ​បន្ទាប់​ពី​​ទទួល​បាន​​សំណង​ដីធ្លី​ និង​លុយ​មួយ​​ចំនួន ​ដើម្បី​សម្រេច​​សាងសង់​ផ្ទះ​​ដោយ​ផ្ទាល់ខ្លួន​​ តាម​ការ​ឯក​ភាព​រវាង​​ប្រជា​ពល​រដ្ឋ​ទាំង​នោះ​ និង​​ក្រុមហ៊ុន​សាង​សង់វារី​អគ្គិស​​នី​សេ​​សាន​​ក្រោម​​២ ​។

កាលពី​វេលា​​ព្រឹក​ថ្ងៃ​ទី០​២ ​ឧសភា​ ២០១៥​ តំណាង​ក្រុមហ៊ុន​សាង​សង់​ទំនប់​វារី​​អគ្គិ​​ស​នី​សេ​សានក្រោម​២ ​ក្រោម​ការ​ចូលរួម​​ពី​លោក ដួង ពៅ អភិបាលរង​​ខេត្តស្ទឹងត្រែង​ ដើម្បី​ដោះស្រាយ​​សម្រប​សម្រួល​​ផល​ប៉ះពាល់​​ពី​ការ​សាងសង់​​ទំ​នប់វារី​​អគ្គិ​ស​​នី​សេ​សាន​​ក្រោម​២ ​និង​ប្រជាពលរដ្ឋ​​ចំនួន​៧០​គ្រួសារ ​នៅ​ក្នុងភូមិ​ចំនួន​២ ​គឺ​ភូមិ​ច្រប់ ​និង​ភូមិ​ស្រែ​សា​​ណុ​ក ​ស្ថិត​នៅ​ឃុំ​ក្បាល​រមាស ​ស្រុក​សេ​​សាន ​។

​ក្នុង​ឱកាស​នោះ​ លោក​ដួង ពៅ អភិបាលរង​​ខេត្តស្ទឹងត្រែង​ បាន​មាន​ប្រសាសន៍​ថា ក្នុង​ឃុំ​ក្បាល​​រមាស ​ដែល​មាន​ប្រជា​ពលរដ្ឋ​​នៅ​ភូមិ​​ស្រែ​សា​ណុ​ក​​ចំនួន​៦២​គ្រួសារ​ និង​មក​ពី​ភូមិ​ច្រប់​​ចំនួន​៨​គ្រួសារ ​ពួក​គាត់​បាន​​ពិភាក្សា​គ្នា​ជា​ធ្លុង​​មួយ ​ឈាន​ដល់​ការ​ឯកភាព​​ទាំង​ស្រុក​​ឱ្យ​​ក្រុមហ៊ុន​ផ្តល់​​ដី​លំនៅ​ឋាន​​ជួន​ពួក​គាត់ ​ដើម្បី​សាងសង់​ផ្ទះ​ និង​ថវិកា​ចំនួន​៦​ពាន់​ដុល្លា​​អា​មេ​រិ​ក​ សម្រាប់​សាងសង់​​លំ​ឋាន​ដោយ​​ខ្លួនឯង​ មិនបាច់​ឱ្យ​​ក្រុមហ៊ុន​សាងសង់​ឲ្យ​នោះ​ទេ​ នេះ​ជា​គោល​បំណង​របស់​​ពួក​​គាត់​ ។​

លោក​អភិបាល​រង​បាន​លើក​ឡើង​​បន្ថែម​ថា ​នៅ​ក្នុងភូមិសាស្ត្រ​​ដែល​ត្រូវ​វាស់វែង​​ជា​ប្លង់​នោះ​ ក្រុមហ៊ុន​បាន​​សាងសង់​​អគារ​​សាលា​រៀន ​សម្រា​ប់​ការសិ​ក្សា​​របស់​កូន​ចៅ សាង​សង់​មណ្ឌល​​សុខភាព និង​វត្ត​អារាម ​ដើម្បី​គោរព​​បូជា​តាម​បែប​​ព្រះពុទ្ធ​​សាសនា​ខ្មែរ​​ជូន​ដល់​​ប្រជា​ពលរដ្ឋ​នៅ​ទីនោះ​​ផ្ទាល់ ​ដោយ​ត្រូវ​ចំណាយ​​ថវិការ​អស់​ច្រើន​​សន្ធឹក​ណាស់​ ។

តំណាង​​ក្រុមហ៊ុន​សាង​សង់វារី​​អគ្គិ​ស​​នី​​សេ​សាន​​ក្រោម​២ ​បាន​ឯកភាព​ទាំង​ស្រុក​ លើ​គោលបំណង​​ដែល​ប្រជាពលរដ្ឋ​​ទាំងនោះ​​បាន​ឯក​ភាព​ក្នុង​​ការ​ទាមទារ​សំណង​​តាម​តម្រូវការ ​ដោយ​បាន​វាស់វែង​​ផ្ទៃដី​ទំហំ​២០ ​គុណ​៥០​ម៉ែត្រ ​ក្នុង​មួយ​គ្រួសារ ​និង​ថវិកា​​ចំនួន​​៦​ពាន់​​ដុល្លារ​អា​មេ​រិ​ក ​សម្រាប់​ពួក​គាត់​សាង​សង់​ដោយ​ខ្លួនឯង​ ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព