ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត អះអាង​ថា​វាយ​រុញច្រាន​ការ​វាយប្រហារ​មួយ​របស់​ពួក​ឧទ្ទាម​យេ​ម៉ែ​ន

8 ឆ្នាំ មុន

ប្រទេស​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត អះអាង​ថា បាន​វាយ​រុញច្រាន​ការ​វាយប្រហារ​ធំ​លើក​ដំបូង​មួយ​កាលពី​ថ្ងៃ​ទី​៣០ មេ​សា របស់​ពួក​ឧទ្ទាម​យេ​ម៉ែ​ន ប្រឆាំង​តំបន់​ព្រំដែន​របស់​ខ្លួន​ជាប់​ជាមួយ​ប្រទេស​យេ​ម៉ែ​ន

ប្រទេស​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត អះអាង​ថា បាន​វាយ​រុញច្រាន​ការ​វាយប្រហារ​ធំ​លើក​ដំបូង​មួយ​កាលពី​ថ្ងៃ​ទី​៣០ មេ​សា របស់​ពួក​ឧទ្ទាម​យេ​ម៉ែ​ន ប្រឆាំង​តំបន់​ព្រំដែន​របស់​ខ្លួន​ជាប់​ជាមួយ​ប្រទេស​យេ​ម៉ែ​ន ដែល​ប្រទេស​នេះ​ធ្វើការ​វាយប្រហារ​តាម​អាកាស​ចាប់តាំងពី​ថ្ងៃ​ទី​២៦ មីនា​មក ប្រឆាំង​ពួក​ស៊ី​អីុ​ត​ហ៊ូ​ធី គាំទ្រ​ដោយ​អីុរ៉​ង់ ។

យោង​តាម​សេចក្តី​ប្រកាស​មួយ​ក្រសួង​ការពារ​ប្រទេស​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត និយាយ​ថា កាលពី​ថ្ងៃ​ទី​៣០ មេ​សា កងទ័ពជើងគោក​របស់​យើង​បាន​វាយ​រុញច្រាន​ការ​វាយប្រហារ​មួយ​របស់​ពួក​ជីវពល​ហ៊ូ​ធី នៅ​ព្រំដែន​ភាគ​ខាងត្បូង​។ សេចក្តី​ប្រកាស​បញ្ជាក់​ថា ពួក​ហ៊ូ​ធី​គាំទ្រ​ដោយ​កងទ័ព​ដែល​នៅ​តែ​ស្មោះត្រង់​នឹង​អតីត​ប្រធានាធិបតី​យេ​ម៉ែ​ន លោក​អា​លី​អាប់​ដាល់​ឡា​ហ៍ សា​ឡេ​ហ៍ ពេលធ្វើការ​វាយប្រហារ​នោះ ។

ការ​វាយប្រហារ​នេះ​ដែល​ក្រុង​រី​យ៉ា​ដ​ចាត់​ទុក​ថា ពុំ​ធ្លាប់​មាន​កើតឡើង​ប៉ុ​ន្មា​ន​ម៉ោង​ប៉ុ​ណ្ណោះ បន្ទាប់​ពី​កិច្ចប្រជុំ​មួយ​របស់​ប្រមុខ​ការទូត​នៃ​បណ្តា​ប្រទេស​ជា​សមាជិក​ក្រុមប្រឹក្សា​កិច្ច​សហប្រតិបត្តិការ​ឈូង​សមុទ្រ CCG នៅ​ទីក្រុង​រី​យ៉ា​ដ ផ្តោត​លើ​វិបត្តិ​នៅ​យេ​ម៉ែ​ន ។

ក្នុង​សេចក្តី​ប្រកាស​មួយ​ចេញផ្សាយ​ក្រោយ​កិច្ចប្រជុំ​នេះ រដ្ឋមន្ត្រី​ការ​បរទេស​នៃ​បណ្តា​ប្រទេស​ជា​សមាជិក CCG ដែល​មាន​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត បា​រ៉ែ​ន អេ​មី​រ៉ាត​អា​រ៉ាប់​រួម គុយ​វ៉ែត អូ​ម៉​ង់ និង​កា​តា ពុំ​បាន​បិទទ្វារ​ចំពោះ​ការ​ចរចា​ឡើយ ក៏​ប៉ុន្តែ​បាន​ដាក់​លក្ខខណ្ឌ​នានា ។ រដ្ឋមន្ត្រី​ទាំងនេះ​ទាមទារ​ថា រាល់​ការ​ចរចា​សម្រាប់​ដំណោះស្រាយ​មួយ​នៅ​យេ​ម៉ែ​ន ត្រូវធ្វើ​នៅ​ក្រុង​រី​យ៉ា​ដ​ក្រោម​ការ​ឧបត្ថម្ភ​របស់ CCG ដោយ​បដិសេធ​ការ​អំពាវនាវ​របស់​អីុ​រ៉​ង់​ឱ្យ​មានការ​ចរចា​ជា​អន្តរជាតិ​មួយ​ក្រៅ​ឥទ្ធិពល​របស់​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត​។

នៅ​លើ​ទីលាន ការ​វាយប្រហារ​តាម​អាកាស និង​ការ​ប្រយុទ្ធ​គ្នា​នៅ​តែ​បន្ត​ឥត​ដាច់​នៅ​យេ​ម៉ែ​ន​។ ពួក​ឧទ្ទាម​ជា​ច្រើន​សិប​នាក់ និង​ទាហាន​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត​៣​នាក់​ស្លាប់​ក្នុង​ការ​វាយប្រហារ​លើ​ព្រំដែន​ខាងត្បូង​របស់​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត ។

នៅ​ភាគ​ខាងត្បូង​យេ​ម៉ែ​ន កង​យន្តហោះ​របស់​ក្រុមចម្រុះ​អា​រ៉ាប់​បាន​ទម្លាក់​គ្រាប់បែក​យ៉ាង​ខ្លាំងក្លា​លើ​បណ្តា​ទីតាំង​របស់​ពួក​ឧទ្ទាម​នៅ​ក្រុង​អា​ដេ​ន TAEZ LAHEJ និង ABYANE​។ មាន​មនុស្ស​ស្លាប់​៨​នាក់​នៅ​ក្រុង​អា​ដេ​ន ក្នុង​នោះ​មាន​ជន​ស៊ី​វិល​៣​នាក់ ៕