ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អូតង់​និយាយ​ថា​រុ​ស្ស៊ី​ពង្រឹងកម្លាំង​ទ័ព​នៅ​តាម​ព្រំដែន​ជាមួយ​អ៊ុយ​ក្រែ​ន​អាច​រៀប​ចំការ​វាយលុក​ថ្មី

8 ឆ្នាំ មុន

មេបញ្ជាការ​កងកម្លាំង​អូតង់​ឧត្តមសេនីយ៍ PHILIP BREEDLOVE ថ្លែង​កាលពី​ថ្ងៃ​ទី​៣០ មេ​សា ក្នុង​សភា​អា​មេ​រិ​កថា កងទ័ព​រុ​ស្ស៊ី​អាច​ឆ្លៀតឱកាស​នៃ​ភាព​ធូរស្រាល​នៅ​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន

មេបញ្ជាការ​កងកម្លាំង​អូតង់​ឧត្តមសេនីយ៍ PHILIP BREEDLOVE ថ្លែង​កាលពី​ថ្ងៃ​ទី​៣០ មេ​សា ក្នុង​សភា​អា​មេ​រិ​កថា កងទ័ព​រុ​ស្ស៊ី​អាច​ឆ្លៀតឱកាស​នៃ​ភាព​ធូរស្រាល​នៅ​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន ដើម្បី​ចាប់ផ្តើម​ការ​រៀបចំ​ការ​វាយលុក​ខាង​យោធា​ថ្មី​មួយ ។

ឧត្តមសេនីយ៍​រូប​នោះ​និយាយ​ថា ទោះបី​មាន​កិច្ចព្រមព្រៀង​ឈប់​បាញ់​គ្នា​ដែល​ចុះហត្ថលេខា​កាលពី​ខែកុម្ភៈ នៅ​ទីក្រុង​មីន​ស្ក៍ ក៏​កងទ័ព​រុ​ស្ស៊ី​នា​ពេល​ថ្មី​ៗ​នេះ​ខិតខំ​ធ្វើការ​ដាក់​ពង្រាយ​ជា​ថ្មី ដោយ​ពង្រឹង​ការ​មាន​ប្រៀប​នៅ​លើ​ទីលាន ។ សកម្មភាព​មួយ​ចំនួន​របស់​កងទ័ព​រុ​ស្ស៊ី​អាច​ជា​ការ​រៀបចំ​សម្រាប់​ការ​វាយលុក​ថ្មី​មួយ ។

ដោយ​ឆ្លើយ​តប​សំណួរ​នានា​របស់​បណ្តា​សមាជិក​គណៈកម្មការ​កងទ័ព​របស់​ព្រឹទ្ធសភា​ឧត្តមសេនីយ៍ BREEDLOVE ទទួលស្គាល់​ថា លោក​ពុំ​អាច​ព្យាករណ៍​ឱ្យ​បាន​ច្បាស់​ពី​ការ​សម្រេចចិត្ត​នា​ពេល​ខាង​មុខ​ទាំងឡាយ​របស់​ក្រុង​មូ​ស្គូ​ឡើយ ក៏​បុ​៉​ន្តែ​លោក​យល់​ថា ចលនា​កងទ័ព​ដែល​ពិនិត្យ​ឃើញ​នា​ពេល​ថ្មី​ៗ​នេះ​ហាក់ដូចជា​ការ​រៀបចំ ការ​ហ្វឹកហ្វឺន និង​ការ​បំពាក់​គ្រឿង​ឧបករណ៍​ដើម្បី​ឱ្យ​មាន​សមត្ថភាព​ធ្វើការ​វាយលុក​ថ្មី​មួយ ។

ចំណែក​អង្គការ​សន្តិសុខ និង​កិច្ច​សហប្រតិបត្តិការ​នៅ​អឺ​រុ​៉​ប OSCE ទទួល​បន្ទុក​ពិនិត្យ​មើល​ការ​អនុ​វត្តបទ​ឈប់​បាញ់​គ្នា​ថ្លែង​ថា អំពើ​ហិង្សា​ពិតជា​មានការ​ចុះ​ថយ​ច្រើន​ចាប់តាំងពី​ការ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នោះ​មក​។ បុ​៉​ន្តែ​សម្រាប់​សហរដ្ឋអាមេរិក​យល់​ថា រុ​ស្ស៊ី​ពេល​នេះ​នៅ​ជិត​ព្រំដែន​ជាមួយ​អ៊ុយ​ក្រែ​ន​មាន​កងកម្លាំង​យ៉ាងច្រើន​ចាប់តាំងពី​ខែតុលា ឆ្នាំ​២០១៤​មក ហើយ​រុ​ស្ស៊ី​ដាក់​ពង្រាយ​ប្រព័ន្ធ​ការពារ​អាកាស​បន្ថែម​ទៀត​ក្នុង​ចំនួន​ច្រើន​ពុំ​ធ្លាប់​មាន​ពី​មុន​ចាប់តាំងពី​ខែសីហា​មក ។

ឧត្តមសេនីយ៍ BREEDLOVE យល់​ថា រុ​ស្ស៊ី​ខិតខំ​ពង្រឹង​ការ​ត្រួតត្រា​លើ​កងកម្លាំង​បំបែក​ខ្លួន​នៅ​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន ។

សហរដ្ឋអាមេរិក​រហូត​មក​ទល់​ពេល​នេះ​បដិសេធ​ការ​ផ្តល់​អាវុធ​ឱ្យ​អ៊ុយ​ក្រែ​ន ។ តែ​ឧត្តមសេនីយ៍ BREEDLOVE យល់​ថា ពុំ​មានការ​ជ្រើសរើស​ណាមួយ​ត្រូវ​បាន​បដិសេធ​ជា​ស្ថាពរ​ឡើយ ក៏​បុ​៉​ន្តែ​ពុំ​មាន​បញ្ហា​ឡើយ​ចំពោះ​ការ​ផ្តល់​ឱ្យ​ក្រុង​គៀវ​នូវ​មធ្យោបាយ​យោធា​ចាំបាច់​ដើម្បី​ធានា​ជ័យជម្នះ​ប្រឈម​មុខ​នឹង​រុ​ស្ស៊ី ។

វិមាន​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​អះអាង​កាលពី​ថ្ងៃ​ទី​៣០ មេ​សា​ថា ប្រធានាធិបតី​រុ​ស្ស៊ី​លោក​វ្ល៉ា​ឌី​មៀរ​ពូ​ទី​ន ជា​លើក​ដំបូង​ព្រម​ទទួលយក​លទ្ធភាព​នៃ​ការ​ដាក់​ពង្រាយ​កងកម្លាំង​បេសកកម្ម​រក្សា​សន្តិភាព​មួយ​នៅ​ភាគ​ខាងកើត​ប្រទេស តែ​ការ​ប្រកាស​នេះ​ពុំ​ទាន់​មានការ​អះអាង​ដោយ​វិមាន​ក្រឹម​ឡាំង​នៅឡើយ ។

ក្រុង​គៀវ​ប្រកាស​បែប​នេះ​បន្ទាប់​ពី​ការ​ជួប​សន្ទនា​គ្នា​តាម​ទូរស័ព្ទ​រវាង​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក​ប៉េ​ត្រូ​ប៉ូ​រូ​៉​ឆេ​ន​កូ ប្រធានាធិបតី​បារាំង​លោក​ហ្វ្រ​ង់​ស្វ័​រ​ហូ​ឡង់ ប្រធានាធិបតី​រុ​ស្ស៊ី​លោក​វ្ល៉ា​ឌី​មៀរ​ពូ​ទី​ន និង​អធិការបតី​អា​ល្លឺ​ម៉​ង់​លោកស្រី​អេ​ន​ហ្សឺ​ឡា​ម័​រ​កែ​ល ផ្តោត​លើ​ជម្លោះ​នេះ​នៅ​មាត់ទ្វារ​អឺ​រុ​៉​ប ដែល​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​ជាង​៦.១០០​នាក់​រួច​ហើយ​រយៈពេល​តែ​១​ឆ្នាំ ។

ក្នុង​សេចក្តី​ប្រកាស​មួយ​វិមាន​ប្រធានាធិបតី​អ៊ុយ​ក្រេ​ន​ថ្លែង​ថា ក្នុង​ការ​ពិភាក្សា​លើ​មធ្យោបាយ​នៃ​ដំណោះស្រាយ​ដោយ​សន្តិវិធី​មួយ​នៃ​ជម្លោះ ប្រធានាធិបតី​រុ​ស្ស៊ី​លោកពូ​ទី​ន បាន​យល់​ស្រប​ចំពោះ​លទ្ធភាព​នៃ​ការ​ដាក់​ពង្រាយ​កងឯកភាព​រក្សា​សន្តិភាព​នៅ​តំបន់ DONBASS ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន ដែល​តំបន់​នោះ​មួយ​ផ្នែក​ធំ​កាន់កាប់​ដោយ​ពួក​ឧទ្ទាម ៕