ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទេស​កា​តា​នឹង​ទិញ​យន្តហោះ​ប្រដេញ​បារាំង​ធុន Rafale 24​គ្រឿង

8 ឆ្នាំ មុន

បន្ទាប់​ពី​ប្រទេស​អេ​ហ្ស៊ីប ដែល​បាន​បញ្ជា​ទិញ​កាលពី​ខែកុម្ភៈ នូវ​យន្តហោះ​ប្រដេញ​បារាំង​ធុន Rafale ២៤​គ្រឿង ហើយ​ឥណ្ឌា​នា​ខែមេសា បញ្ជា​ទិញ​យន្តហោះ​ធុន​នេះ​ដល់​ទៅ​៣៦​គ្រឿង​មក

បន្ទាប់​ពី​ប្រទេស​អេ​ហ្ស៊ីប ដែល​បាន​បញ្ជា​ទិញ​កាលពី​ខែកុម្ភៈ នូវ​យន្តហោះ​ប្រដេញ​បារាំង​ធុន Rafale ២៤​គ្រឿង ហើយ​ឥណ្ឌា​នា​ខែមេសា បញ្ជា​ទិញ​យន្តហោះ​ធុន​នេះ​ដល់​ទៅ​៣៦​គ្រឿង​មក ប្រទេស​កា​តា​បាន​សម្រេច​ទិញ​យន្តហោះ​ប្រយុទ្ធ​នេះ​២៤​គ្រឿង​ដែរ ដែល​មាន​ទឹកប្រាក់​សរុប​៦,៣​ពាន់​លាន​អឺ​រ៉ូ ។

កុងត្រា​ទិញ​យន្តហោះ Rafale ២៤​គ្រឿង​នេះ អម​ជាមួយ​ការ​ជួយ​បណ្តុះបណ្តាល​ក្នុង​ប្រទេស​បារាំង​នូវ​អ្នក​បើក​យន្តហោះ​៣៦​នាក់ និង​យន្តការី​១០០​នាក់ ។ ការ​ប្រគល់​យន្តហោះ Rafale ដំបូង​ឱ្យ​កា​តា គ្រោង​ធ្វើ​ក្នុង​ឆ្នាំ​២០១៧ ។ ការ​ចរចា​បាន​ត្រូវរ៉ូវ​គ្នា​អស់ហើយ រួច​កិច្ចព្រមព្រៀង​មួយ​ត្រូវ​ចុះហត្ថលេខា​នា​ពេល​ខាង​មុខ​នេះ ។

កិច្ចព្រមព្រៀង​ត្រូវ​បាន​សម្រេច​កាលពី​ថ្ងៃ​ទី​២១ មេ​សា នៅ​ក្រុង​ដូ​ហា នា​ឱកាស​នៃ​ការ​ជួប​គ្នា​រវាង​រដ្ឋមន្ត្រី​ការពារ​ប្រទេស​បារាំង លោក Jean Yves Le Drian និង​អេ​មៀរ កា​តា តា​មី​ម អាល់​ថា​នី ។

កាលពី​ថ្ងៃ​ទី​២៤ កុម្ភៈ ឆ្នាំ​២០១៤  អេ​មៀរ​កា​តា ដែល​មាន​វ័យក្មេង​អង្គ​នោះ ទើប​ឡើង​គ្រងរាជ្យ​បន្ត​ពី​ព្រះ​បិតា ធ្លាប់​មាន​បន្ទូល​ទៅ​កាន់​លោក Le Drian ថា ព្រះ​បិតា​ទ្រង់​ធ្លាប់​សន្យា​ទិញ​យន្តហោះ​ធុន​នោះ រួច​ទើប​ទ្រង់​សម្រេច​ទិញ​បែប​នេះ ។

ប្រទេស​កា​តា មាន​យន្តហោះ​ប្រយុទ្ធ​បារាំង​ធុន Mirage 2000 ចំនួន​១២​គ្រឿង​រួច​ហើយ ។ ប្រទេស​កា​តា ត្រូវការ​យន្តហោះ​ដែល​ហោះ​លឿន​ទាំងនេះ ដោយសារ​ភាព​តានតឹង​ក្នុង​តំបន់ ៕