ព្រះមហាវីរក្សត្រផ្ដល់ប្រាក់មនុស្សធម៌ ៥ម៉ឺនដុល្លារជូនដល់រដ្ឋាភិបាលចិន ខណៈជួបគ្រោះមហន្ដរាយដោយទឹកជំនន់
ដោយ ៖ អប្សរា
ថ្ងៃចន្ទ ទី១៩ ខែកក្កដា ឆ្នាំ២០១០ ម៉ោង ១៨:២៣

កោះសន្តិភាព
ព្រះមហាវីរក្សត្រព្រះបាទសម្ដេចព្រះនរោត្ដម សីហនុ
យោងតាមទីភ្នាក់ងារព័ត៌មានស៊ីនហួឱ្យដឹងថា ព្រះមហាវីរក្សត្រព្រះបាទសម្ដេចព្រះនរោត្ដម សីហនុ បានបរិច្ចាគថវិកាផ្ទាល់ខ្លួន របស់ព្រះអង្គ៥ម៉ឺនដុល្លារ ជូនដល់រដ្ឋាភិបាលចិន ដើម្បីរួមចំណែកមនុស្សធម៌ជួយដល់ជនរងគ្រោះដែលកំពុងរងនូវការលិចលង់ដោយ ទឹកជំនន់នៅតាមបណ្ដាខេត្ដមួយចំនួន ។ ព្រះមហាវីរក្សត្រនរោ្ដម សីហនុ បានទ្រង់ ព្រះលិខិតមួយច្បាប់ផ្ញើជូនលោកវ៉េន ជាបាវ នាយករដ្ឋមន្ដ្រីចិន សម្ដែងនូវការរំលែកទុក្ខ និងភាពក្រៀមក្រំចំពោះរដ្ឋាភិបាលចិន និងប្រជាពលរដ្ឋចិនដែលជួបខ្យល់ព្យុះ និងទឹកជំនន់នៅភាគខាងត្បូងនៃប្រទេស បង្កឱ្យខូចខាតទ្រព្យសម្បត្ដិ ហេដ្ឋារចនាសម្ព័ន្ធ និងជីវិតមនុស្ស ។
គួររំលឹកថា កាលពីសបា្ដហ៍មុន ភ្លៀងបានធ្លាក់យ៉ាងខ្លាំងនៅតាមបណ្ដាខេត្ដមួយចំនួនភាគខាងត្បូងប្រទេសចិន បង្កឱ្យមានការលិចលង់...បន្ទាប់មកព្យុះកុងសុនបានធ្វើដំណើរ កាត់តាមកោះទេសចរចណ៍ហៃណាន់ ប្រទេសចិនចូលប្រទេសហ្វីលីពីន និងឆ្ពោះ ទៅវៀតណាម បង្កឱ្យមានការខូចខាតធ្ងន់ធ្ងរផងដែរ ។ ទឹកប្រាក់៥ម៉ឺនដុល្លាររបស់ព្រះមហាវីរក្សត្រនេះគឺជាសន្ដានចិត្ដក្នុងអត្ថន័យមនោសញ្ចេតនាជួយគ្នាទៅវិញទៅមក ដែលកន្លងមកប្រទេសកម្ពុជា-ចិនតែងតែជួយគ្នាបែបនេះ ៕