ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បេ​ប៊ី​ចុះ​កិច្ចសន្យា​ជាមួយ​ទូរទស្សន៍ MyTV​ខណៈ​ទូរទស្សន៍​ផ្សេង​ចង់បាន

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កញ្ញា​ជុំ រចនា​ពេជ្រ ហៅ​បេ​ប៊ី ធ្វើ​ជា​ពិធី​ការិនី​ក្នុង​កម្មវិធី​ប្រគំ​តន្ត្រី A1 របស់​ស្ថានីយទូរទស្សន៍​មា​៉​យ​ធី​វី ជា​ច្រើន​ខែ​មក​ហើយ ប៉ុន្តែ​ទើបតែ​ចុះ​កិច្ចសន្យា​ពេញ​សិទ្ធិ ។

រាជធានី​ភ្នំពេញ ៖ កញ្ញា​ជុំ រចនា​ពេជ្រ ហៅ​បេ​ប៊ី ធ្វើ​ជា​ពិធី​ការិនី​ក្នុង​កម្មវិធី​ប្រគំ​តន្ត្រី A1 របស់​ស្ថានីយទូរទស្សន៍​មា​៉​យ​ធី​វី ជា​ច្រើន​ខែ​មក​ហើយ ប៉ុន្តែ​ទើបតែ​ចុះ​កិច្ចសន្យា​ពេញ​សិទ្ធិ ។

នៅ​ពេល​តារា​ស្រី​វ័យក្មេង​កញ្ញា​បេ​ប៊ី​បាន​ទទួល​សិទ្ធិ​ធ្វើ​ជា​ពិធី​ការិនី​ប្រចាំ​ទូរទស្សន៍​ស៊ី​ធី​អិន និង​មា​៉​យ​ធី​វី​នោះ មានការ​លេចឮ​ថា មាន​គេ​ទាក់ទង​នាង​ឱ្យធ្វើ​ជា​ពិធី​ការិនី​នៅ​ស្ថានីយទូរទស្សន៍​ផ្សេង ប្រសិនបើ​ចង់​ប្តូរ​ការងារ ។ ទូរទស្សន៍​ស៊ី​ធី​អិន រៀបចំ​ឱ្យ​បេ​ប៊ី​ចុះ​កិច្ចសន្យា​កាលពី​ពេល ថ្មី​ៗ​នេះ ។ តំណែង​ជា​ពិធី​ការិនី​ប្រចាំ​ស្ថានីយទូរទស្សន៍​ស៊ី​ធី​អិន និង​ម៉ា​យ​ធី​វី​គឺជា​មុខ​តំណែង​មួយ​ដែល​បេ​ប៊ី​មិន​អាច​ចេញ​ទៅ​កាន់​ក្បាល​មេក្រូ​ធ្វើ​ជា​ពិធី​ការិនី​នៅ​ស្ថានីយ​ទូរទស្សន៍​ផ្សេង​បាន​ទេ ។ បើសិនជា​ការ​ច្រៀង រាំ គឺ​បេ​ប៊ី​អាច​ធ្វើ​បាន​នៅ​តាម​ទូរទស្សន៍​ផ្សេង លើកលែងតែ​ពិធី​ការិនី​ប៉ុណ្ណោះ ។

កញ្ញា​បេ​ប៊ី ឱ្យ​ដឹង​កាលពី​ពេល ថ្មី​ៗ​នេះ​ថា ទូរទស្សន៍​ស៊ី​ធី​អិន​ទើបតែ​ហៅ​នាង​ឱ្យ​មើល​លិខិត​ស្នាម​ចុះ​កិច្ចសន្យា បន្ទាប់​ពី​នាង​ធ្វើ​ការងារ​នោះ​អស់​រយៈពេល​ជា​ច្រើន​ខែ​កន្លង​មក​ហើយ​នោះ ។

បេ​ប៊ី​និយាយ​ថា «​ខ្ញុំ​សប្បាយចិត្ត ព្រោះ​មេកោយ​គាត់​ពិតជា​ឱ្យ​តម្លៃ​ពី​អ្វី​ដែល​កើត​ចេញពី​សមត្ថភាព ព្រោះ​យើង​តស៊ូ​ច្រើន​ជាមួយ​ការងារ​នេះ​តាំងពី​ជំហាន​ដំបូង ទោះជា​ធ្វើ​អ្វី​ក៏​ព្រម​។ នេះ​ហើយ​អាច​ជា​ចំណុច​ល្អ​បាន​ពី​យើង​ខំប្រឹង ។ លើស​ពី​នេះ​យើង​មិន​ឃុំខ្លួន​នៅ​តែ​មួយ​កន្លែង​ទេ​អាច​ច្រៀង សម្តែង​នៅ​ស្ថានីយទូរទស្សន៍​ផ្សេង​បាន​ដូច​តែ​ពី​មុន លើកលែងតែ​ធ្វើ​ជា​ពិធី​ការិនី​នៅ​ស្ថានីយទូរទស្សន៍​ផ្សេង មិន​អាច​ដែល​នេះ​ជា​សញ្ញា​ល្អ​មួយ​អាច​ទទួលយក​បាន ។ ម្ល៉ោះហើយ​នាង​ខ្ញុំ​មិន​ខ្លាច​ចុះ​កិច្ចសន្យា​ទេ ។ ណាមួយ​ធ្វើ​ជា​ពិធី​ការិនី​មើលទៅ​ល្អ បង្ហាញ​ពី​ភាព​ឆ្លាត​វៃ រហ័សរហួន ចេះ​សម្របសម្រួល​កម្មវិធី​ឱ្យ​ដំណើរការ​ល្អ ដែល​ត្រូវ​ពឹង​លើ​អ្នក​កាន់​ក្បាល​មេក្រូ​ដែល​កើត​ចេញពី​ការ​ឆ្លាត​វៃ​ជា​សំខាន់ ។

នាង​ខ្ញុំ​នឹង​ខិតខំ​ពង្រឹង​ការងារ​ពិធី​ការិនី​នេះ​ឱ្យ​កាន់តែ​ប្រសើរ​ជាង​នេះ និង​បន្ត​កាន់​តំណែង​ផ្នែក​នេះ​ឱ្យ​បាន​យូរ​ឆ្នាំ យូរ​ខែ​បន្ត​ទៀត ដោយ​ស្តាប់បង្គាប់​រៀមច្បង​មើល​បទ​ពិសោធន៍​អ្នក​មុន​ឱ្យ​បាន​ល្អិតល្អន់​ក្នុង​ន័យ​វិ​វ​ឌ្ឍ​ខ្លួន​ឱ្យ​កាន់តែ​ល្អ​» ។

ចំណែក​ការ​សម្តែង​វិញ បេ​ប៊ី​ផ្អាក​សិន ព្រោះ​នាង​ថា ចេញ​ទៅ​ថត​ហត់​ណាស់ និង​នៅ​ឆ្ងាយ​មិន​អាច​តស៊ូ​បាន ។ កាលពីមុន​បេ​ប៊ី​ចេញ​ថត​ឡើង​ឈឺ និង​គេង​មិន​បាន​ពេញភ្នែក ។ ពេល​នេះ​បេ​ប៊ី​យកចិត្តទុកដាក់​គិត​រឿង​ច្រៀង និង​ពិធី​ការិនី​វិញ ។

ក្នុង​នាម​ជា​អ្នកសិល្បៈ​ម្នាក់​មានការ​គាំទ្រ​កញ្ញា​បេ​ប៊ី ថ្លែងអំណរគុណ​ចំពោះ​ផលិតកម្ម និង​ក្រុមហ៊ុន​នានា ព្រមទាំង​អ្នកគ្រប់គ្រង​នៅ​ទូរទស្សន៍​ស៊ី​ធី​អិន ក៏​ដូច​ជា​នៅ​តាម​ស្ថានីយទូរទស្សន៍​ផ្សេង​ដែល​ផ្តល់​ឱកាស​ឱ្យ​រូប​នាង​បាន​បង្ហាញ​ទេព​កោសល្យ​រហូត​មានការ​គាំទ្រ​ពី​មហាជន និង​មានឱកាស​ចាប់​យក​ការងារ​ថ្មី​ពី​សិល្បៈ​។ បេ​ប៊ី​យល់​ថា បើ​មិន​មានការ​ជួយ​គាំទ្រ​ទេ នាង​ក៏​គ្មាន​ថ្ងៃនេះ​ដែរ ៕