ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សារ​តេ​ជោ​សែន អាណត្តិ​ទី​6​នៅ​តែ ហ៊ុន សែន អត់​មាន​អ្នក​ណា​មក​ជំនួស​ទេ

8 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បកស្រាយ​ទាក់ទង​នឹង​ការ​បំភ្លៃ​រឿង​ពិត នៅ​ពេល​សម្តេច​នៅ​ក្រៅប្រទេស ដែល​មាន​សារព័ត៌មាន​មួយ​និយាយ​ថា

ខេត្ត​ព្រះ​សីហ​នុ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បកស្រាយ​ទាក់ទង​នឹង​ការ​បំភ្លៃ​រឿង​ពិត នៅ​ពេល​សម្តេច​នៅ​ក្រៅប្រទេស ដែល​មាន​សារព័ត៌មាន​មួយ​និយាយ​ថា «​លោក ហ៊ុន សែន ថា សូមកុំ​ធ្វើបាប​លោក នៅ​ពេល​លោក​ឈប់​… និង​ជា​ភាសា​អង់គ្លេស​មាន​ន័យ​ថា លោកនាយក​រដ្ឋមន្ត្រី​ទទួលស្គាល់​ថា គណបក្ស​ប្រជាជន​នឹង​ចាញ់​» ។ ជាមួយ​នេះ ក៏​បាន​បន្ថែម​សម្តី​របស់​លោក កឹ​ម សុខា ថា បើ​គណបក្ស​សង្គ្រោះ​ជាតិ​ឈ្នះ គាត់​អត់​សងសឹក​ទេ CPP ត្រៀម​ចាញ់​រហូត​ដល់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន មិន​ឈរឈ្មោះ​តទៅ​ទៀត​ទេ ។ សារព័ត៌មាន​នោះ​ដាក់​ថា លោក សម រ​ង្ស៊ី បង្ហាញ​ថា ចង់​ចូលរួម​រដ្ឋាភិបាលចម្រុះ ។

សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មាន​ប្រសាសន៍​បែប​នេះ នា​ព្រឹក​ថ្ងៃ​ទី​២៩ មេ​សា នៅ​ភូមិ​អន្លង់​ក្រពើ ឃុំ​ជើងគោ ស្រុក​ព្រៃ​នប់ ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​សម្ពោធ​បើក​ឱ្យ​ដំណើរការ​រោងចក្រ​ចម្រាញ់​ប្រេងដូង​របស់​ក្រុមហ៊ុន​សហ​វិនិយោគ MRT លោក​បណ្ឌិត ម៉ុង ឫ​ទ្ធី ជាមួយ​ក្រុមហ៊ុន​ធី​ស៊ី​ស៊ី​ហ្គ្រូ​ប នៃ​ព្រះរាជាណាចក្រ​ថៃ ។

សម្តេច​តេ​ជោ​បាន​បដិសេធ​ថា ខ្ញុំ​អត់​ត្រូវការ​អ្នក​ណា​ធ្វើ​ជា​ដៃគូ​ជាមួយ​រដ្ឋាភិបាលចម្រុះ​ទេ និយាយ​គ្នា​ត្រង់​ៗ គ្រប់គ្រាន់​ហើយ​សំឡេង​អនុម័ត (៦៨​កៅអី​) ។ ខ្ញុំ​បាន​ប្រាប់​លោក សម រ​ង្ស៊ី ថា ពង្រឹង​ការ​ទទួលខុសត្រូវ​ដោយ​យក​វប្បធម៌​សន្ទនា​ជា​គោល ។ សម្តី​របស់​លោក និង​លោក កឹ​ម សុខា នៅ​ឯ​កំពង់ឆ្នាំង គឺ​មិនល្អ​ទេ នៅ​ប្រើ​ពាក្យ​គំរាម​ផ្តាច់​ការ​នៅឡើយ ។ ចំណុច​នេះ​ត្រូវ​ចាំ សូម​ចាក់​ស្តាប់​ឡើង​វិញ​នូវ​សម្តី​របស់ ហ៊ុន សែន កាលពី​អង្គរ​សង្ក្រាន្ត​ថា ក្រុមបាល់ទាត់​ទាំង​១១​នាក់​មិន​អាច​ទាត់​តែ​៩​នាក់ ទុក​២​នាក់​ទាត់​ផ្តួល​ជើងទេ ។

ខ្ញុំ​ចង់​សំដៅ​ផ្ញើ​សារ​ទៅ​លោក សម រ​ង្ស៊ី ហើយ​សូម​ឱ្យ​គាត់​ជ្រើសរើស​យក​វប្បធម៌​សន្ទនា ឬ​ត្រូវ​ប្រឈម​មុខ​ដាក់​គ្នា អរិភាព​ដាក់​គ្នា ។ ប៉ុ​ន្តែ​តាម​លោក សម រ​ង្ស៊ី និង​ភរិយា​គាត់ ប្តូរផ្តាច់​ណាស់​ជាមួយ​ខ្ញុំ​នូវ​វប្បធម៌​សន្ទនា ។ អ្វី​ដែល​ខ្ញុំ​កត់សម្គាល់ បញ្ចប់​ទៅ​នូវ​នយោបាយ​ទឹក​ឡើង​ត្រី​ស៊ី​ស្រមោច ទឹក​ហោច​ស្រមោច​ស៊ី​ត្រី ដែល​រឿង​នេះ​បាន​កើតឡើង​ច្រំ​ដែល​ក្នុង​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា ។

សម្តេច​តេ​ជោ​បញ្ជាក់​ថា ពេល​ដែល​ខ្ញុំ​នៅ​កាន់​អំណាច អ្នក​ណា​ក៏​នៅ​ជាមួយ​បាន​ទាំងអស់​។ កាលពី​ថ្ងៃ​ទី​៩ មេ​សា ទៅ​ប្រជុំ​សភា ខ្ញុំ​ចាប់ដៃ កឹ​ម សុខា រួច​គាត់​មក​ចាប់ដៃ​ខ្ញុំ ខ្ញុំ​សួរ មើល​លោក​និយាយ​ថា ត្រូវ​តែ​ចុះ បើ​មិន​ចុះ​ដាក់​ជណ្តើរ​ឱ្យ​ចុះ បើ​ដាក់​ជណ្តើរ​ឱ្យ​មិន​ចុះ​ទេ អង្រន់​ឱ្យ​ចុះ ។ តើ​លោក​ចង់​និយាយ​ថា​ម៉េច? កឹ​ម សុខា ឆ្លើយ​ថា ខ្ញុំ​តែង​បិទ​កន្ទុយ​ជា​និច្ច ពាក្យ​អហិង្សា ។

សម្តេច​បន្ត​ថា អង្រន់​ឱ្យ​គេ​ចុះ​ហ្នឹង​អហិង្សា​ឬ? អាហ្នឹង​គ្រាន់តែ​ជា​របៀប​ដោះសា​របស់​លោក​ទេ ។ សំណាង​ហើយ​លោក ដែល​លោក​មិន​ធ្វើ បើ​លោក​ធ្វើ ពេល​នេះ​ជា​បុណ្យខួប​ខ្មោច​លោក​ទេ ។ លោក​កុំ​ភ្លេច​ថ្ងៃក្រោយ​ណា គេ​វ៉ៃ​ពស់ គេ​អត់​វ៉ៃ​ខ្នង កន្ទុយ​ទេ គេ​វ៉ៃ​ក្បាល ថ្ងៃក្រោយ​បើ​មានការ​អ្វី គេ​ទៅ​វ៉ៃ​ដល់​ផ្ទះ ។

សម្តេច​មាន​ប្រសាសន៍​ថា រឿង​អ្វី​ទុក​ឱ្យ​អ្នកឯង​មក​ផ្តួល​រាជរដ្ឋាភិបាល​ស្របច្បាប់​លេង​ៗ ។ ខ្ញុំ​ជួប​នាយក​រដ្ឋមន្ត្រី​ប្រទេស​អេ​ហ្ស៊ី​ប គេ​លេង​អស់​រាប់​ពាន់​នាក់ ឥឡូវ​គេ​កាត់ទោស​ប្រធានាធិបតី​ដែល​គេ​ទម្លាក់ ក្នុង​មួយ​ករណី​ជាប់គុក​២០​ឆ្នាំ កាត់ទោស​ប្រហារជីវិត​អ្នក​ធ្វើ​បាតុកម្ម​មិន​តិច​ទេ ។ ម៉េច​ក៏​អេ​ហ្ស៊ី​ប​ធ្វើ​បាន កម្ពុជា​ធ្វើ​មិនកើត​។ កុំ​ភ័ន្ត​ច្រឡំ កម្លាំងប្រដាប់អាវុធ​គ្មាន​ទេ ពាក្យ​អព្យាក្រឹត ចំពោះ​មុខ​រវាង​ម្ខាង​រាជរដ្ឋាភិបាល និង​ម្ខាង​បក្ស គឺ​អត់​ទេ ។ អព្យាក្រឹត​រវាង​បក្សនយោបាយ អព្យាក្រឹត​និង​បក្សនយោបាយ​បាន​ហើយ ប៉ុ​ន្តែ​រវាង​ម្ខាង​រាជរដ្ឋាភិបាល ឯ​ម្ខាង​ទៀត​បក្សនយោបាយ គឺ​អត់​មាន​អព្យាក្រឹត​ទេ ត្រូវ​ការពារ​រដ្ឋធម្មនុញ្ញ ការពារ​រាជរដ្ឋាភិបាល រឿង​មាន​តែ​ប៉ុ​ណ្ណឹ​ង ។

ពាក់ព័ន្ធ​នឹង​អ្នក​សរសេរ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​បាន​រំលឹក​ថា ក្មួយ​ៗ តើ​មានការ​ខ្មាស​អៀន មាន​វិជ្ជាជីវៈ​ឬ​អត់ មានការ​ទទួលខុសត្រូវ​ក្នុង​វិជ្ជាជីវៈ​ឬ​អត់ ?
បើ ហ៊ុន សែន និយាយ​កោ​ក​ៗ​ដូច្នេះ គេ​ចាក់​ទាំងស្រុង​រួចខ្លួន ឯង​សរសេរ​ផ្ទុយ​ពី​នេះ តើ​ខ្មាស​អៀន​ទេ ហើយ​អ្នកនយោបាយ​ដែល​យក​ពី​សម្តី​ដែល​សរសេរ​ផ្ទុយ​ពី​នេះ តើ​ខ្មាស​អៀន​ទេ​។ ដោយសារ​អ្នក​សរសេរ​ខុស ។ ប្អូន​ៗ ក្មួយ​ៗ​ល្មម​ៗ​បាន​ហើយ សេរីភាព​សារព័ត៌មាន​… ។

ថ្ងៃនេះ ខ្ញុំ​ជូន​សារ​ថែម​ទៀត កុំឱ្យ​សង្ស័យ​យូរ​ពេក​ថា លោក ហ៊ុន សែន មិន​ឈរឈ្មោះ​ទេ មានរឿង​ដូច្នេះ​ចុង​ខែមករា ដើមខែ​កុម្ភៈ ឆ្នាំ​២០១៥ គណបក្ស​ប្រជាជន​ធ្វើ​មហាសន្និបាត គណបក្ស​ប្រជាជន​អត់​មាន​ដាក់​ក្នុង​សេចក្តីសម្រេច​លើ​បញ្ហា​បេក្ខភាព​នាយក​រដ្ឋមន្ត្រី​ទេ ។ តើ​មូលហេតុ​អ្វី​គណបក្ស​ប្រជាជន​មិន​ដាក់​បេក្ខភាព​នាយក​រដ្ឋមន្ត្រី មូលហេតុ​ក្នុង​កិច្ច​ពិភាក្សា ខ្ញុំ​ជា​ប្រធាន​មហាសន្និបាត​ដឹកនាំ​ការ​ប្រជុំ មានការ​លើក​ឡើង​ការ​គាំទ្រ​ដំណើរការ​អាណត្តិ​ខាង​មុខ​។ ខ្ញុំ​បាន​ស្នើ​សុំ​ថា កុំ​លើក​មក​និយាយ ព្រោះ​ចង់​ស្តា​ប់រឿង​ផ្សេង​ទៀត ។ ព្រោះ​រឿង​បេក្ខភាព​នាយក​រដ្ឋមន្ត្រី ជា​រឿង​មាន​ស្រេច​ទៅ​ហើយ ដោយ​ការ​សម្រេចចិត្ត​ពី​ពេល​មុន និង​សេចក្តីថ្លែងការណ៍​របស់​សម្តេច ជា ស៊ី​ម សម្តេច ហេង សំ​រិ​ន តែង​បាន​ប្រកាស​ថា គាំទ្រ​សម្តេច ហ៊ុន សែន ជា​បេក្ខភាព​នាយក​រដ្ឋមន្ត្រី​នៅ​អាណត្តិ​ទី​៥ និង​អាណត្តិ​បន្តបន្ទាប់ ស្តាប់​ឱ្យ​វា​ច្បាស់ ដូច្នេះ​អាណត្តិ​ទី​៥ ក៏ ហ៊ុន សែន ធ្វើ​នាយក​រដ្ឋមន្ត្រី អាណត្តិ​ទី​៦ ក៏ ហ៊ុន សែន ធ្វើ​នាយក​រដ្ឋមន្ត្រី​ទៀត គណបក្ស​ប្រជាជន​នឹង​ឈ្នះ​ទៀត ព្រោះ​ឈ្នះ​ទៅ​បាន​សេចក្តីសុខ​ទាំងអស់​គ្នា អី​ុ​ចឹ​ង គឺ​វា​មិន​បាន​រត់ មិន​បាន​លូន ។

សម្តេច​តេ​ជោ​បញ្ជាក់​ថា អាណត្តិ​ទី​៦ នៅ​តែ ហ៊ុន សែន អត់​មាន​អ្នក​ណា​មក​ជំនួស​ទេ ។ គណបក្ស​ប្រជាជន​រួមរស់​ជាមួយ​គ្នា​បាន​៣៦​ឆ្នាំ​ហើយ នៅ​ក្នុង​អំណាច​គេ​ចេះ​សាមគ្គី​គ្នា​ណាស់ គេ​មិន​ទៅ​ដណ្តើម​គ្នា ។

សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ផ្តាំ​ទៅ​លោក សម រ​ង្ស៊ី ថា ខ្ញុំ​នឹង​រាំ​តាម​ចង្វាក់ភ្លេង បើ​អ្នក Slow ខ្ញុំ​ក៏ Slow អ្នកឯង​ម៉ាឌី​ហ្សុ​ន ខ្ញុំ​ក៏​ម៉ា​ឌី​ហ្សុ​ន អ្នកឯង​ចង់​ក្បាច់ ខ្ញុំ​ក៏​ក្បាច់ រាំវង់ ក៏​រាំវង់ សា​រ៉ា​វ៉ា​ន់ ក៏​សារ៉ាវ៉ា​ន់ បើ​ចង់​អា​ឌុ​ង​ៗ​លោត​ក៏​តាម​ដំណើរ ជូន​តាម​សំណើ​ទាំងអស់ ។

សម្តេច​មាន​ប្រសាសន៍​ថា ខ្ញុំ​ត្រូវការ​វប្បធម៌​សន្ទនា​នេះ​ជាមួយ​លោក សម រ​ង្ស៊ី ខ្ញុំ​បាន​គាំទ្រ​រឿង​នេះ ហើយ​គណបក្ស​ប្រជាជន​បាន​ចេញ​សារាចរ​ណែនាំ​ទៅ​មូលដ្ឋាន​អស់ហើយ ប៉ុន្តែ​សង្គ្រោះ​ជាតិ​បាន​ចេញ​ហើយ​ឬ​នៅ ? ណែនាំ​ផ្លូវការ​ហើយ​ឬ​នៅ ?

ខ្ញុំ​បាន​ផ្តល់​ឱ្យ​នៅ​មុខ​ថា ត្រូវ​ទាត់​១១​នាក់ កុំ​ទុក​២​នាក់​សម្រាប់​ទាត់​ជើង​គេ មាន​ន័យ​ថា «​កុំ​ទុក កឹ​ម សុខា ទាត់​ជើង​ខ្ញុំ​» ។ អ្នកនយោបាយ​ត្រូវ​ចេះ​ធ្វើ​វិភាគ អត់​លេងសើច​ទេ ។ ខ្ញុំ​ចង់​បង្ហាញ​ពី​វប្បធម៌​សន្ទនា ឯ​ប្រជាធិបតេយ្យ​មិនមែន​ដល់​ថ្នាក់​ជេរ​គ្នា​ថា ប្រជាធិបតេយ្យ​ទេ មិនមែន​បាន​មក​ពី​ភាព​ប្រទូស្ត​រ៉ា​យ ឬ​អរិភាព ទើប​ហៅ​ថា​ប្រជាធិបតេយ្យ​ទេ ។ វិធី​សន្ទនា​គ្នា​ដើម្បី​រក​ឱ្យ​ឃើញ​នូវ​ការ​រីក​ចម្រើន​រួម​សម្រាប់​ប្រទេស​ជាតិ ទើប​ជា​ការ​ត្រឹមត្រូវ​ជាង ។

ខ្ញុំ​បាន​ប្រាប់​លោក សម រ​ង្ស៊ី ថា ខាង​CPP អត់​មានការ​លំបាក​ទេ វា​លំបាក​តែ​ខាង​សង្គ្រោះ​ជាតិ គណបក្ស​ប្រជាជន​គេ​មាន​កុង​សង់​ស៊ីស​របស់​គេ ហើយ​កុំ​រង់ចាំ​ទទួលផល​ពី​ការ​បែកបាក់​របស់ CPP ឱ្យ​សោះ ។ ខ្ញុំ​ប្រាប់​ឱ្យ​ដឹងផង ក្នុង​ករណី​សម្ដេច ជា ស៊ឹម មិន​អាច​ធ្វើការ​បាន​ក៏​ប៉ុន្តែ​គាត់​នៅ​ជា​ប្រធាន​គណបក្ស​ប្រជាជន និង​នៅ​ជា​ប្រធាន​ព្រឹទ្ធសភា​ជា​រៀង​រហូត ។ ក្នុង​ករណី​ដែល​មរណភាព អ្នក​ដែល​ធ្វើ​ជា​ប្រធាន​គឺ ហ៊ុន សែន ។ អ្នក​ដែល​ធ្វើ​ជា​ប្រធាន​ព្រឹទ្ធសភា ខាង​គណបក្ស​ប្រជាជន​អត់​ចេះ​ខាំ​គ្នា​ដណ្ដើម​អំណាច​ទេ ហើយ​ក៏​មិន​ចេះ​ធ្វើ​បាតុកម្ម​ដេញ​គ្នា​ដែរ ។ ស្គាល់​គណបក្ស​ប្រជាជន​ឱ្យ​ច្បាស់​ទើប​ល្អ កុំ​រង់ចាំ​ការ​បែកបាក់​របស់​គណបក្ស​ប្រជាជន ហើយ​ខ្ញុំ​គ្មាន​ទម្លាប់​រត់​ចោល​ប្រជាជន ខ្ញុំ​គ្មាន​ទម្លាប់​រត់​ចោល​បក្ស ដូរ​បក្ស​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ទេ ស្លាប់មិន​ដូរ​ឈ្មោះ រស់​មិន​ដូរ​ត្រកូល ត្រកូល ហ៊ុន សែន នៅ​ក្នុង​គណបក្ស​ប្រជាជន​រហូត ខ្ញុំ​មិន​អាច​ទុក​ចោល​ប្រជាពលរដ្ឋ ខ្វះ​ការ​ទទួលខុសត្រូវ​ទេ ។

សម្ដេច​រិះគន់​ថា មិន​ទាន់​បាន​អ្វី​ផង សុទ្ធតែ​ឱ្យ​តំណែង​ស្នងការ ស្នងការ​រង អធិការ ប៉ូលិស​ប៉ុស្ដិ៍​ទូ​ទាំង​ប្រទេស ឥឡូវ​ហ៊ាន​សាកល្បង​មើល​អំណាច​រដ្ឋ​ណា រដ្ឋ​អត់​មាន​ឱ្យ​បង្កើត​រដ្ឋ​ក្នុង​រដ្ឋ​ទេ កុំ​លេង​… ប៉ុន្តែ​ល្អ​បំផុត គឺ​ត្រូវរ៉ូវ​គ្នា ត្រូវរ៉ូវ​គ្នា ហ៊ុន សែន​-​សម រ​ង្សុ​ី វា​មិន​គ្រប់​ទេ គឺ​ត្រូវការ​មនុស្ស​ទាំងអស់ ។ សូម​អប់រំ​ផ្ទៃក្នុង​បក្ស​ឱ្យ​បាន ៕