ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​តារា​សម្តែង សា​វី​ន ហ្វី​លី​ព ត្រៀម​ជួយ​សង់ផ្ទះ​ជូន​ស្ត្រី​អ្នក​សុំទាន​ដែល​កូនស្រី​ត្រូវ​រថយន្ត​កៀរ​បាក់ជើង

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោក​សា​វី​ន ហ្វី​លី​ព តែងតែ​ព្យាយាម​ស្វែងរក​ជំនួយ​មនុស្សធម៌​ជួយ​អ្នក​ទីទ័ល​ក្រ និង​ជីក​អណ្តូងទឹក​ស្អាត​ជូន​អ្នក​ភូមិ​ជនបទ ។ ថ្មី​ៗ​នេះ​លោក​ហ្វី​លី​ព និង​សិល្បករ​មួយ

រាជធានី​ភ្នំពេញ ៖ លោក​សា​វី​ន ហ្វី​លី​ព  តែងតែ​ព្យាយាម​ស្វែងរក​ជំនួយ​មនុស្សធម៌​ជួយ​អ្នក​ទីទ័ល​ក្រ និង​ជីក​អណ្តូងទឹក​ស្អាត​ជូន​អ្នក​ភូមិ​ជនបទ ។ ថ្មី​ៗ​នេះ​លោក​ហ្វី​លី​ព និង​សិល្បករ​មួយ​ចំនួន​បាន​ជួយ​កុមារី​ម្នាក់​នៅ​ភ្នំ​ឧដុង្គ​ដែល​ម្តាយ​ជា​អ្នក​សុំទាន ក្រោយ​ពី​ជួប​គ្រោះថ្នាក់​ចរាចរ ។ តាម​រយៈ​ជំនួយ​នោះ កុមារី និង​ម្តាយ​បាន​ស្បើយ​ពី​ទុក្ខ​លំបាក​ខ្លះ ចំណែក​លោក​សា​វី​ន ហ្វី​លី​ព និង​អ្នកសិល្បៈ​មួយ​ចំនួន​ទៀត​តាំងចិត្ត​បន្ត​ជួយ​ដើម្បី​ឱ្យ​មាន​ទីជម្រក​ដូច​គេឯង ។

លោក​សា​វី​ន ហ្វី​លី​ព ដែល​បង្កើត​មូលនិធិ​ជួយ​ដល់​កុមារ​រង​គ្រោះ​ក៏​ដូច​ជា​ចាស់ជរា​ឱ្យ​ដឹង​កាលពី​ពេល ថ្មី​ៗ​នេះ​ថា កាលពី​៦​ខែ​មុន​ក្មេង​ស្រី ឈ្មោះ​ស្រី​ម៉ុ​ច ត្រូវ​រថយន្ត​កៀរ ហើយ​ម្តាយ​នាំ​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​គន្ធ​បុប្ផា ។ ក្រោយ​ពេល​ម្តាយ និង​កូនស្រី​ត្រឡប់​ទៅ​ផ្ទះ​វិញ គ្រូពេទ្យ​ប្រាប់​ឱ្យទៅ​លាង​របួស​ជា​រៀង​រាល់​ខែ ខណៈ​ជើង​នាង​អប​ដែក ។ ទោះ​ជាយា​៉​ង​ណា​ក្តី ម្តាយ​អត់​មាន​លុយ​នាំ​កូន​ពី​ភ្នំ​ឧដុង្គ​ទៅ​ភ្នំពេញ​ទេ ព្រោះ​ជា​អ្នក​សុំទាន ។

នៅ​ឧដុង្គ​ម្តាយ​និង​កូនស្រី​នោះ​គ្មាន​កន្លែងដេក​ពួន​ទេ គឺ​ដេក​តែ​នៅ​លើ​គ្រែ​លក់ដូរ​របស់​អ្នកស្រុក​ប៉ុណ្ណោះ ។ ម្យា​៉​ង​ទៀត​បូក​ផ្សំ​អ្នក​ជិតខាង​ហាម​មិន​ឱ្យទៅ​ពេទ្យ​ផង​នោះ ធ្វើ​ឱ្យ​ដំបៅ​នៅ​លើ​ភ្លៅ​ក្មេង​ស្រី​នោះ​មាន​មេរោគ​ឆ្លង​កាន់តែ ជ្រៅ​ទៅ​ៗ ។

មាន​នារី​ម្នាក់​បានឃើញ​ក្មេង​ស្រី​នោះ ហើយ​មាន​ក្តី​អាណិតអាសូរ​ក៏​ថតរូប​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក ។ បន្ទាប់​មក​តារាចម្រៀង​លី អី​ុ​វា​៉​ធី​ណា បានឃើញ​ក៏​ផុស​រូប​នោះ​នៅ​លើ​ហ្វេ​ស​ប៊ុ​ក​បន្ត ។ ដោយ​អត់​មាន​អ្នក​ណា​ជួយ កញ្ញា​ធី​ណា​បាន​ទូរស័ព្ទ​ទៅ​លោក​ហ្វី​លី​ព​ឱ្យ​ជួយ ។

លោក​ហ្វី​លី​ព បាន​ខ្នះខ្នែង​រក​អ្នក​ជួយ​តាំងពី​មុន​រហូត​មក​ដល់​ពេល​នេះ បាន​ជាង​១​ពាន់​ដុល្លារ​ក្នុង​នោះ​មាន​ចំណែក​របស់​មូលនិធិ «​កុមារ​សា​វី​ន​កម្ពុជា​», ប្រាក់​របស់​ក្រុម​កញ្ញា​លី អី​ុ​វា​៉​ធី​ណា និង​ប្រាក់​របស់​ក្រុម​អ្នក​នាង​ម៉ៅ ស៊ី​ណាត មួយ​ចំនួន​ទៀត ។

លោក​ហ្វី​លី​ព ឱ្យ​ដឹង​ថា ទន្ទឹម​ជួយ​ព្យាបាល​ក្មេង​ស្រី​នោះ គឺ​បាន​គិតគូរ​ជួយ​សង់ផ្ទះ​ជូន​ស្ត្រី​ជា​ម្តាយ​ដោយ​គាត់​មាន​ដី​ខ្លះ​នៅ​ខេត្តព្រៃវែង ស្រុក​កំណើត​របស់​គាត់ ។ រឿង​នេះ​លោក​ហ្វី​លី​ព​បាន​និយាយ​ជាមួយ​អង្គការ​មួយ​ជា​ដៃគូ ហើយ​បាន​ឯកភាព​ជួយ​សាងសង់​ផ្ទះ​ឱ្យ​ស្ត្រី​សុំទាន​នោះ​។ លើស​ពី​នោះ លោក​ហ្វី​លី​ព ចង់​យក កូន​ៗ​របស់​ស្ត្រី​រូប​នោះ​ទៅ​ដាក់​នៅ​អង្គការ​មួយ​ដែល​លោក​ស្គាល់ ព្រោះ​ចង់ឱ្យ​ក្មេង​មានចំណេះ​ដឹង​ពេល​ធំ​ឡើង ។

មូលនិធិ​របស់​លោក​សា​វី​ន ហ្វី​លី​ព ជា​មូលនិធិ​របស់​អង្គការ​សុបិន​កុមារ​របស់​កម្ពុជា ដែល​បាន​ចុះបញ្ជី​នៅ​ក្រសួងមហាផ្ទៃ ។ មូលនិធិ​នេះ​ធ្វើការ​ជាមួយ​ដៃគូ​មាន​អង្គការ​បារាំង និង​អា​មេ​រិ​ក​ជាដើម ។ រហូត​មក​ទល់​ពេល​នេះ លោក​ហ្វី​លី​ព និង​ក្រុមការងារ​សង់​អណ្តូង​ទឹកបាន​ចំនួន​១០០ ក្នុង​នោះ​នៅ​ខេត្តតាកែវ​៣៥ និង​នៅ​សៀមរាប​៦៥​អណ្តូង ។ ក្រៅពី​នេះ​ជូន​សម្ភារ​ដល់​សាលារៀន​ដូច​ជា​តុ កៅអី ដោយ​ផ្តោត​សំខាន់​ទៅ​លើ​កុមារ​តាម​សហគមន៍ ។ ចំណែក​លោក​ខៃ ប្រ​សិ​ដ្ឋ បាន​ជួយ​ដែរ​ក្នុង​មូលនិធិ​នេះ ដោយ​ជួយ​ពី​អូស្ត្រាលី​មក​ដូច​ជា​អណ្តូងទឹក​ជាដើម ។

ម្តាយ​ក្មេង​ស្រី​រង​គ្រោះ​ដោយ​រថយន្ត​កៀរ​នោះ​បាន​ថ្លែងអំណរគុណ​ចំពោះ​លោក​សា​វី​ន ហ្វី​លី​ព និង​អ្នកសិល្បៈ​ជា​ច្រើន​នាក់​ទៀត​ដែល​បាន​ជួយ​កូនស្រី​របស់​គាត់ ៕