ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​វាយតម្លៃ​ការងារ​ BLO ​​ជួប​ប្រជុំ​ជាមួយ​មន្ត្រី​ និង​សមត្ថកិច្ច​កម្ពុជា​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត

8 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មាន​ជ័យ​៖​ ជំនួប​ប្រជុំ​មួយរ​វាង​មន្ត្រី​វាយតម្លៃ​ការងារ​ BLO​ នៃ​ការិយាល័យ​គ្រឿងញៀ.ន​ និង​ឧក្រិដ្ឋកម្ម​សហប្រជាជាតិ​ហៅ​កាត់​ថា​UNODC ​ប្រចាំ​តំបន់​ជាមួយ​មន្ត្រី​ និង​សមត្ថកិច្ច​កម្ពុជា​ខេត្តបន្ទាយមានជ័យ​បាន​ប្រារ​ព​ធ្វើ​ឡើង​នៅ

ខេត្ត​បន្ទាយ​មាន​ជ័យ​៖​ ជំនួប​ប្រជុំ​មួយរ​វាង​មន្ត្រី​វាយតម្លៃ​ការងារ​ BLO​ នៃ​ការិយាល័យ​គ្រឿងញៀន​ និង​ឧក្រិដ្ឋកម្ម​សហប្រជាជាតិ​ហៅ​កាត់​ថា​UNODC ​ប្រចាំ​តំបន់​ជាមួយ​មន្ត្រី​ និង​សមត្ថកិច្ច​កម្ពុជា​ខេត្តបន្ទាយមានជ័យ​បាន​ប្រារ​ព​ធ្វើ​ឡើង​នៅ​អគារ​ស្នាក់​ការ​ត្រួតពិនិត្យ​ព្រំដែន​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​កាល​ពីព្រឹក​ថ្ងៃ​ទី​២៨​ មេសា​ ២០១៥​។​

តំណាង​UNODC ​គេ​ឃើញ​មាន​លោក​ Patrick Seramy​ មន្ត្រី​វាយតម្លៃ​ការងារ ​BLO​ នៃ​ការិយាល័យ​គ្រឿងញៀន​ និង​ឧក្រិដ្ឋកម្ម​សហប្រជាជាតិ​អម​ដោយ​អ្នកបកប្រែ​ជា​ភាសារ​ខ្មែរ​០១​រូប​។​ ខាង​កម្ពុជា​គេ​ឃើញ​ដឹកនាំ​ដោយ​លោក​សួន បវរ​អភិបាលរង​ខេត្ត​អម​ដោយ​អភិបាល ​អភិបាលរង​ស្រុក​ ក្រុង​ជាប់​ព្រំដែន ​និង​មេបញ្ជាការ​ មេបញ្ជាការ​រង​នគរបាល​ការពារ​ព្រំដែន​គោក​ទាំង​៤​វ​រៈ ​ដូច​ជា​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៩១១, ៨៩១, ៨១៥​ និង​៨០៧ ​ព្រមទាំង​មន្ត្រី​សមត្ថកិច្ច​ពាក់ព័ន្ធ​ឈរជើង​នៅ​មាត់ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ ពិសេស​នគរបាល​ការិយាល័យ​គ្រឿងញៀន​ BLO ​ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​។

​បន្ទាប់​ពី​លោក​វរសេនីយ៍ត្រី​ ង៉ែត​ សុ​ន ​ប្រធាន​ក្រុមការងារ​​​​ការិយាល័យ​គ្រឿងញៀន​ BLO​ប៉ោយ​ប៉ែ​ត​ថ្លែងប្រាប់​ពី​របាយការណ៍​ការងារ​កន្លង​មក​ដល់​គណៈអធិ​បតី​ទាំងមូល​ លោក​ Patrick Seramy​ មន្ត្រី​វាយតម្លៃ​ការងារ ​BLO ​នៃ​ការិ​យា​ល័យ​គ្រឿងញៀន​ហៅ​កាត់​ថា ​UNODC​ បាន​សាកសួរ​ពី​ការងារ​មួយ​ចំនួន​ និង​តម្រូវការ​ចាំបាច់​ដែល​មានកា​ខ្វះខាត​ និង​ឲ្យ​មន្ត្រី​ពាក់ព័ន្ធ​លើក​ជា​សំណូមពរ​។​

លោក​ង៉ែត​ សុ​ន ​ប្រាប់​តំណាង​UNODC​ថា ​តាំងពី​លោក​មក​កាន់​ជា​ប្រធាន​ក្រុមការងារ​ការិយាល័យ​គ្រឿងញៀន ​BLO​ ប៉ោយ​ប៉ែ​​ត​មិន​ដែល​មាន​ទំនាក់ទំនង​ជាមួយ​កា​រិ​យា​ល័យ​គ្រឿងញៀន​BLO​ថៃ​ម្ដងណា​ទេ​។ ​អ្នកបកប្រែ​ភាសា​ឲ្យ​លោក​Patrick Seramy​ បាន​ប្រាប់​កោះសន្តិភាព​មុន​ចាក​ចេញពី​បន្ទប់​ប្រជុំ​នៅ​អគារ​ស្នាក់​ការ​ត្រួតពិនិត្យ​ព្រំដែន​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ថា​ ការ​ចុះ​មក​កម្ពុជា​នៃ​តំណាង​ UNODC​នេះ ​គឺ​គោលបំណង​ពិនិត្យ​មើល​កន្លែង​ផ្ដល់​ព័​ត៌មាន​គ្រឿងញៀន​ហៅ​កាត់​ថា​ BLO ​នៅ​កម្ពុជា​តាម​បណ្ដា​ការិយាល័យ​ជាប់​ព្រំដែន​កម្ពុជា​ ថៃ​ ឡាវ ​និង​វៀតណាម ​គឺ​ចាប់តាំងពី​ថ្ងៃ​ទី​២០​ ខែ​ឆ្នាំ​ដដែល​ ផ្ដើម​ពី​ច្រកព្រំដែន​ត្រពាំង​ផ្លុ​ង​, ​ត្រពាំង​គ្រៀល​,​ អូរ​ស្វាយ​,​ កំពង់​ស្រឡៅ​ និង​តម​ក​ព្រំដែន​ប៉ោយ​ប៉ែ​ត​។​

អ្នកបកប្រែ​រូប​នេះ​បន្ត​ថា ​ក្រោយ​ចាក​ចេញពី​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ លោក​ Patrick seramy​ និង​បន្តដំណើរ​ទៅ​ច្រក​ទ្វារ​អន្តរជាតិ​នានា​ទៀត​ដូច​ជា​ច្រក​អន្តរជាតិ​ដូង​,​ ព្រំ​, ​ចាំ​យាម​,​ បា​វិត​,​ ជ្រៃ​ធំ​,​ ក្អម​សំណរ គឺ​មួយ​ជុំ​ប្រទេស​តែ​ម្ដង​៕​​