ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរខណ្ឌមានជ័យ​ បើក​ប្រតិបត្តិការ​ចុះ​ត្រួតពិនិត្យ​​អាវុធជាតិ​ផ្ទុះ​

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ​៖ អាជ្ញាធរ​​ខណ្ឌ​មាន​ជ័​យ ដែល​ដឹកនាំ​​ដោយ​លោក​ឌី រ័​ត្ន​ខេ​​ម​រុណ អភិបាលរង​ខណ្ឌមាន​ជ័យ និង​​មានការ​​ចូលរួម​​ពី សំណាក់​​កម្លាំង​នគរ​បាល, កម្លាំង​អាវុធ​ហត្ថ, ប្រជា​ការ​ពារ​​សង្កាត់ និង​មន្ត្រី​​ពាក់ព័ន្ធ​ជា​ច្រើន​​នាក់ ​​កាលពីវេលា​យប់​​ថ្ងៃ​ទី​២៥ ​មេសា

រាជធានី​ភ្នំពេញ ​៖ អាជ្ញាធរ​​ខណ្ឌ​មាន​ជ័​យ ដែល​ដឹកនាំ​​ដោយ​លោក​ឌី រ័​ត្ន​ខេ​​ម​រុណ អភិបាលរង​ខណ្ឌមាន​ជ័យ និង​​មានការ​​ចូលរួម​​ពី សំណាក់​​កម្លាំង​នគរ​បាល, កម្លាំង​អាវុធ​ហត្ថ, ប្រជា​ការ​ពារ​​សង្កាត់ និង​មន្ត្រី​​ពាក់ព័ន្ធ​ជា​ច្រើន​​នាក់ ​​កាលពីវេលា​យប់​​ថ្ងៃ​ទី​២៥ ​មេសា ​​២០១៥ ​បាន​​បន្ត​បើក​​ប្រតិបត្តិការ​ចុះ​ត្រួតពិនិត្យអាវុធ​ជាតិ​​ផ្ទុះ ព្រមទាំង​ត្រួត​ពិនិត្យ​ជាតិ​អាកុល, ម៉ូតូ​អត់​​កញ្ចក់ ស្ថិត​នៅ​លើ​ផ្លូវ​៧៧
​បេ​តេ ក្រុម​ទី​៥ ភូមិ​ចំរើន​ផល សង្កាត់​បឹង​​ទំពុន ខណ្ឌមានជ័យ ​។

លោក​បាន​ថ្លែង​ឱ្យ​ដឹង​ថា ដោយ​មាន​ការ​ណែនាំ​ពី​លោក​អភិបាល​រាជធានី​ភ្នំពេញ លោក​ប៉ា សុ​ជាតិ​វង្ស និង​គណៈ​​បញ្ជាការ​ឯកភាព​ខណ្ឌ បាន​ដឹកនាំ​កម្លាំង​​សមត្ថកិច្ច ទាំង​នគរបាល អាវុធហត្ថ និង​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន ប្រជា​ការពារចុះ​ត្រួតពិនិត្យ តាម​ដងផ្លូវ​នា​យប់​​ថ្ងៃ​ទី​២៥ ​មេសា ​​នេះ ដើម្បី​ឆែក​​អាវុធ​ជាតិ​ផ្ទុះ ក្នុង​គោលបំណង​រ​ក្សា​សន្តិសុខ និង​សុវត្ថិភាព​​ដល់​ប្រជាជន​ក្នុង​​មូលដ្ឋាន ។

លោកបន្ត​ទៀតថា ក្នុងប្រតិបត្តិការ​ខាងលើ​​នេះ ធ្វើ​ឡើង​​ដើម្បី​ចូលរួមទប់ស្កាត់​រាល់បទល្មើស ខណៈ​​សកម្មភាព​ឆក់ ប្លន់ បាន​កើត​ឡើង​ក្នុង​រយ​:​ពេល​កន្លង​ទៅ​នេះ ។

​ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព