ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួន​ជនសង្ស័យ​ប្រើប្រាស់ និងចែកចាយ​គ្រឿងញៀ.ន​៣នាក់នៅ​ក្រុងសិរីសោ​ភ័ណ​

8 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ ជន​សង្ស័យ​ចែកចាយ និងប្រើ​ប្រាស់​គ្រឿងញៀ.ន​៣នាក់ ត្រូវ​កម្លាំង​ប្រឆាំងគ្រឿងញៀ.ន​ខេត្ត​បន្ទាយ​មាន​ជ័យ ធ្វើការ​បង្ក្រាប​បាន កាលពីវេលាម៉ោង​០៥ និង​១០នាទី​ល្ងាច​ថ្ងៃទី​២៧ មេសា ២០១៥ ស្ថិត​នៅចំណុច​ក្រោយ​រោង​ម៉ាស៊ីន​ភ្លើង​​

ខេត្តបន្ទាយមានជ័យ ៖ ជន​សង្ស័យ​ចែកចាយ និងប្រើ​ប្រាស់​គ្រឿងញៀន​៣នាក់ ត្រូវ​កម្លាំង​ប្រឆាំងគ្រឿងញៀន​ខេត្ត​បន្ទាយ​មាន​ជ័យ ធ្វើការ​បង្ក្រាប​បាន កាលពីវេលាម៉ោង​០៥ និង​១០នាទី​ល្ងាច​ថ្ងៃទី​២៧ មេសា ២០១៥ ស្ថិត​នៅចំណុច​ក្រោយ​រោង​ម៉ាស៊ីន​ភ្លើង​​ក្នុងភូមិ​ទឹក​ថ្លា សង្កាត់ទឹកថ្លា ក្រុង​សិរីសោភ័ណ ។

ប្រភព​បានឱ្យ​ដឹងថា ជន​សង្ស័យទាំង៣នាក់ ១-ឈ្មោះ​ថុុង ខេមរា អាយុ១៧​ឆ្នាំ ២-​ឈ្មោះ​ម៉ៅ ធី អាយុ​៣០​ឆ្នាំ (ជាអ្នកប្រើប្រាស់​គ្រឿងញៀន) និង​៣-​ឈ្មោះ​បួ ចំណាន អាយុ​១៨​ឆ្នាំ ក្នុងនោះ​ដែរ ត្រូវកម្លាំង​ដកហូត​វត្ថុតាង​មាន​ថ្នាំញៀន​ប្រភេទ​ម៉ាទឹកកក​ចំនួន​ជាង​១០​កញ្ចប់តូច, ឧបករណ័​វេច​ខ្ចប់ និងឧបករណ៍​សេពគ្រឿងញៀន​ផងដែរ ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព