ថ្ងៃពុធ ទី៨ ខែកុម្ភៈ ឆ្នាំ២០១២

Fast Internet Connection in Cambodia

ឆ័យ លីដា​ឡែន ថា មិន​មាន​ស្នេហា​ជា​មួយ​អេឡិច ច័ន្ទ​ត្រា​ទេ

  • Text Size

ដោយ ៖ សា​ម៉​ន

ថ្ងៃចន្ទ ទី៦ ខែកញ្ញា ឆ្នាំ២០១០ ម៉ោង ១៥:៤៤

 កញ្ញា​ឆ័យ លីដា​ឡែន​ និង​​លោក​​អេឡិច​ ច័ន្ទ​ត្រា កញ្ញា​ឆ័យ លីដា​ឡែន ក្នុង​វ័យ​២៧​ឆ្នាំ

កោះសន្តិភាព

កញ្ញា​ឆ័យ លីដា​ឡែន​ និង​​លោក​​អេឡិច​ ច័ន្ទ​ត្រា

រាជធានីភ្នំពេញ ៖ កញ្ញា​ឆ័យ លីដា​ឡែន ក្នុង​វ័យ​២៧​ឆ្នាំ ​អះ​អាង​ថា នាង​មិន​មាន​ជាប់​ពាក់​ព័ន្ធ​ស្នេហា​ជា​មួយ​​លោក​​អេឡិច​ ច័ន្ទ​ត្រា ទេ ​ទោះ​បី​​ជា​មហា​ជន​មើល​ឃើញ​​ពួក​នាង​​ទៅ​ណា​មក​ណា​បណ្តើរ​គ្នា​ល្អូក​ល្អិន​​ក៏​ដោយ ។ ជា​ពិសេស​នៅ​ពេល​កញ្ញា​ឆ័យ លីដា​ឡែន ឡើង​ច្រៀង​​លើ​ឆាក​ប្រគំ​តន្ត្រី​​តាម​ស្ថានីយ​ទូរទស្សន៍​នានា​ ក្នុង​ឆ្នាំ​២០១០ នេះ​ នាង​តែង​​ជ្រើស​រើស​លោក​អេឡិច​ ច័ន្ទ​ត្រា មក​ច្រៀង​​ និង​សម្តែង​​ជា​មួយ​តាម​​អត្ថ​ន័យ​ស្នេហា​បែក​បាក់​ និង​ស្នេហា​​​ប្រកៀក​ប្រកើយ​គ្នា​ដូច​ជា​​បទ​«ហេតុ​ផល​ត្រូវ​បែក» បទ​ «បើ​សិន​ជា​អ្នក​ព្រម​ស្រឡាញ់​ខ្ញុំ» និង​បទ “I hat My Self” ជា​ដើម ។

ទោះ​បី​ជា​យ៉ាង​ណា​ក្តី នៅ​ពេល​​ភ្នាក់​​ងារ​កោះ​សន្តិ​ភាព​​ជួប​សំភាសន៍​នាង​តាម​ទូរស័ព្ទ​​នាង​​បដិ​សេធ​ថា នាង​គ្មាន​ជាប់​ពាក់​ព័ន្ធ​ស្នេហា​ជា​មួយ​លោក​អេឡិច ច័ន្ទ​ត្រា ​ទេ ការ​ទៅ​ណា​មក​ណា​ជា​មួយ​គ្នា​នោះ​គ្រាន់​តែ​រាប់​អាន​គ្នា​ជា​​មិត្ត​ភក្តិ​រួម​អាជីព​ប៉ុណ្ណោះ ​ឯ​រឿង​ស្នេហា​​​គ្មាន​ទេ ។
កញ្ញា​ឆ័យ លីដា​ឡែន បាន​​ចូល​ប្រឡូក​ក្នុង​ពិភព​​សិល្បៈ​ចំរៀង​ ​នៅ​​ឆ្នាំ​១៩៩៩ ដោយ​​ច្រៀង​នៅ​តាម​រោង​ការ​ និង​រង្គ​សាល ​នៅ​ស្រុក​កំណើត​របស់​នាង​​​ខេត្ត​បាត់​ដំបង ។ ​ដោយ​ចង់​មាន​កេរ្តិ៍​ឈ្មោះ​ល្បី​នៅ​ឆ្នាំ​២០០២ នាង​បាន​មក​ចាប់​អាជីព​​ជា​អ្នក​ចំរៀង​ និង​សំដែង​កាយ​វិការ​ខារ៉ា​អូខេ​នៅ​​​រាជ​ធានី​ភ្នំពេញ  ។ ​នៅ​ឆ្នាំ​២០០៦ ក្រោយ​​ពី​នាង​ចូល​ជា​សមា​ជិក​ក្នុង​ផលិត​​កម្ម​​រៃ​មាស​ នាង​មាន​​ឱកាស​​ថត​សម្លេង​ចូល​​ស៊ីឌី​បាន​ជា​ច្រើន​បទ ហើយ​បទ​ចុង​ក្រោយ​នា​​ឆ្នាំ​២០១០ នេះ​​គឺ​បទ «យេយេ​បែប​អូន» បទ «បង​រាំ​នឹង​អូន» បទ​«ប្រុស​ចិត្ត​ព្រាន»​និង​បទ «យុវ​វ័យ​សម័យ​ថ្មី​» ជា​ដើម ។

កញ្ញា​ឆ័យ លីដា​ឡែន ធ្លាប់​ចូល​រួម​សំដែង​​​ក្នុង​ខ្សែ​​​ភាព​យន្ត​មួយ​ចំនួន​ដែរ ។ លើស​ពី​នេះ កន្លង​មក​​នាង​​ធ្លាប់​មាន​ឱកាស​​​ចេញ​ទៅ​​​ច្រៀង​នៅ​​ប្រទេស​បារាំង និង​អូស្រ្តាលី ហើយ​​ពេល​នេះ​​កំពុង​តែ​ត្រៀម​ចេញ​ទៅ​​​ច្រៀង​នៅ​ក្រៅ​ប្រទេស​​ទៀត  ។ កញ្ញា​ឆ័យ លីដា​ឡែន អះ​អាង​​​ថា នាង​គ្មាន​ជាប់​ពាក់​ព័ន្ធ​ស្នេហា​ជា​មួយ​បុរស​ណា​ម្នាក់​​ទេ គឺ​សព្វ​ថ្ងៃ​​នេះ​បេះ​ដូង​​នាង​នៅ​ទំនេរ​ស្អាត ៕

 
Related Posts Plugin for WordPress, Blogger...

ព័ត៌មាន​ថ្មី​ៗ

 

អត្រា​​​ប្ដូប្រាក់

អត្រាប្ដូរប្រាក់ថ្ងៃទី 08-02-2012 ម៉ោង 07:47 នាទី
រូបិយប័ណ្ណ​ អត្រា​
ទិញចូល លក់ចេញ
រូបិយប័ណ្ណ​ប្រទេស​អាស៊ី
ប្រាក់រៀល (1USD)4,0424,050
បាត ថៃឡង់ (1USD)30.931
ដុង វៀតណាម (1USD)20,97021,050
យ៉េន ជប៉ុន (10.000JPY)129.5130.7
ដុល្លារ សិង្ហបូរី (100SGD)80.280.5
ដុល្លារ ហុងកុង (100HKD)12.812.9
រីងហ្គិត ម៉ាឡេស៊ី (100MYR)32.933.1
រូបិយប័ណ្ណ​ប្រទេស​អឺរ៉ុប
យុរ៉ូ អឺរ៉ុប (100EUR)131.7132.2
ផោន អង់គ្លេស (100GBP)158.2158.8
ដុល្លារ អូស្ត្រាលី (100AUD)107.2107.8
ដុល្លារ កាណាដា (100CAD)99.7100.3
ហ្វ្រង់ ស្វ៊ីស (100CHF)108.8109.3
ហាងឆេង មាសគីឡូ
មាសគីឡូ (10CHI)2,0902,100
 

qbmore - Cambodia Advance Communication Ltd