ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អង្គ​ការ​ JICA ផ្តល់ភ្លើង​ស្តុប​ថ្មី​១០០កន្លែង​​ជូនដល់​សាលា​​រាជធានី​ភ្នំពេញ

8 ឆ្នាំ មុន

រាជ​ធានី​​ភ្នំ​ពេញ ៖ ដោយ​​មាន​កិច្ចសហការ​​ពី​អង្គការ​​ JICA ​ប្រទេស​ជប៉ុន អាជ្ញាធរ​​​សាលា​ធានី​​ភ្នំពេញ​​គ្រោងនឹងធ្វើការ​​ផ្លាស់​ប្តូ​រ​ភ្លើង​ស្តុប​​ថ្មី​​ចំនួន​១០០​កន្លែង ​ដែល​ភ្លើងស្តុប​​ចាស់​​​ៗ​នឹង​ត្រូវ​ដក​ចេញ​​មាន​​ចំនួន​៦៤​​យក​ទៅ​ដាក់​នៅ​​តំបន់​ជាយ​ក្រុងវិញ​ ដើម្បី​ជួយ​​សម្រួល​

រាជ​ធានី​​ភ្នំ​ពេញ ៖ ដោយ​​មាន​កិច្ចសហការ​​ពី​អង្គការ​​ JICA  ​ប្រទេស​ជប៉ុន អាជ្ញាធរ​​​សាលា​ធានី​​ភ្នំពេញ​​គ្រោងនឹងធ្វើការ​​ផ្លាស់​ប្តូ​រ​ភ្លើង​ស្តុប​​ថ្មី​​ចំនួន​១០០​កន្លែង ​ដែល​ភ្លើងស្តុប​​ចាស់​​​ៗ​នឹង​ត្រូវ​ដក​ចេញ​​មាន​​ចំនួន​៦៤​​យក​ទៅ​ដាក់​នៅ​​តំបន់​ជាយ​ក្រុងវិញ​ ដើម្បី​ជួយ​​សម្រួល​ដល់​​ការ​ធ្វើ​ដំណើរ​​របស់​ប្រជា​ពលរដ្ឋ ជា​ពិសេស​​​កាត់​​បន្ថយ​ការ​កកស្ទះ​​ចរាចរណ៍​ឱ្យ​​កាន់តែ​​ប្រសើ​រឡើង ។

គម្រោង​​​នេះ​ ត្រូវ​បាន​អង្គការ​ JICA និង​​សាលា​រាជធានី​ភ្នំពេញ​​ធ្វើ​ពិធី​ចុះហត្ថ​លេខា​នៅ​សាលា​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​​២៤
មេ​សា ​២០១៥ ។

​សាលា​​រាជធានី​ភ្នំពេញ​​តំណាង​ ដោយ​​លោក​ប៉ា សុ​ជាតិ​វង្ស អភិបាល​​រាជធានី​​ភ្នំពេញ និង​​លោក​​កូ​តូ ម៉ាសា​តូ ប្រធាន​ក្រុម​ការ​ងារ​គម្រោង​​អភិវឌ្ឍន៍​​ប្រព័ន្ធ​គ្រប់គ្រង​​ចរាចរណ៍​​ក្នុង​រាជធានី​ភ្នំពេញ​ តំណាង​ឱ្យ​​អង្គការ​ JICA ​ប្រទេស​ជប៉ុន ។

លោក​កូ​តូ ម៉ាសា​តូ បាន​លើក​​ឡើង​​ថា «​រាជ​ធានី​ភ្នំពេញ​​ត្រូវ​តែ​កែសម្រួល​​ភ្លើងស្តុប​១០០​​កន្លែង ដើម្បី​ប​ញ្ចៀស​ការ​ប៉ះ​ទង្គិច ដោយ​គ្រោះ​ថ្នាក់​ចរា​ចរណ៍​ ហើយ​នៅ​ពេ​ល​គម្រោង​នេះ​​ចាប់ផ្តើម​​អនុវត្ត​ន៏ វា​នឹង​​ប្រឈម​បញ្ហា​ជា​ច្រើ​ន​ដូច​ជា​បញ្ហា​ចរាចរណ៍​ ការ​​ខួង​ដាក់​បង្គោល​​ភ្លើង ប្រព័ន្ធ​ខ្សែ​ភ្លើង និង​ទុយោ​ទឹក​​ក្រោម​ដី​​ជា​ដើម ចំណែកឯ​​ភ្លើងស្តុប​ចាស់​ៗ​​ចំនួន​​៦៤​​ទីតាំង នៅ​​ពេល​ផ្លាស់​ប្តូរ​​ជំនួស មន្ទីរ​សាធារ​ណការ ត្រូវ​យក​ភ្លើង​​ទាំងនោះ​​ទៅ​ដាក់​នៅ​តំបន់​​ជាយ​ក្រុង​វិញ »​។

លោក​ប៉ា សុ​ជាតិ​​វង្ស អភិបាល​​រាជធានី​ភ្នំពេញ​បាន​មាន​​ប្រសាសន៍​​ថា ​​ការ​កែ​សម្រួល​​ប្រព័ន្ធ​ភ្លើងស្តុប​​នៅ​សាលា​រាជធានី​​ភ្នំពេញ​នេះ គឺ​ត្រូវ​ចំណុច​ពិសេស​ ដែល​មិន​អាច​ខ្វះ​បាន​​ពី​តម្រូវការ​ប្រជាពលរដ្ឋ​​ក្នុង​រាជធានី​ភ្នំពេញ ​អំពី​បញ្ហា​សុវត្ថិភាព​​ចរាចរណ៍​​នេះ​តែ​ម្តង ។ ក្នុង​​នាម​អាជ្ញាធរ និង​ប្រជាព​លរដ្ឋ ពិតជា​ត្រេកអរ​​នឹង​គម្រោង​នេះ​ ដែល​ JICA ​ជប៉ុន​បាន​ជួយ​ឧបត្ថម្ភ​ដល់​​កម្ពុជា ពិសេស​រាជធានី​ភ្នំ​ពេញ ហើយ​ទូ​បញ្ជា​ប្រព័ន្ធ​ភ្លើង​ស្តុប​ថ្មី​​ក្រោយ​នេះ នឹង​​ដាក់​នៅ​មន្ទីរ​​សាធារណការ ដែលបម្រើ​ឱ្យ​​ដល់​គោលដៅ​ចំនួន​៣​​សំខាន់ ​គឺ​សម្រាប់​​ត្រួតពិនិត្យ​​ប្រព័ន្ធ​​ចរាចរណ៍​ បញ្ហា​សន្តិ​សុខ សណ្តាប់ធ្នាប់​​សង្គម និង​គ្រប់គ្រង​ប្រព័ន្ធ​កា​មេ​រ៉ា​​សុវត្ថិភាព ​ដែល​ដាក់​នៅ​តាម​ដង​ផ្លូវ និង​តាម​​ស្តុ​​ប​​ ​។