ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេ​​បញ្ជាការ​​កង​រាជ​អាវុធ​ហត្ថខេត្ត​កំពត រងការ​ចោទប្រកាន់​ពីបទ​រំលោ.ភ​យកដីរដ្ឋ​​​​ធ្វើ​ជាកម្ម​​សិទ្ធិ​

8 ឆ្នាំ មុន

ខេត្តកំពត​ ៖ ប្រភព​​បា​ន​ឱ្យ​ដឹង​​​ថា ដី​ឡូ​ត៍​មួយ​កន្លែង​​ក្បែរ​​ឆ្នេរ​​ព្រែក​កំ​ពង់​បាយ​ ​ស្ថិត​​នៅ​ទល់មុខ​ខណ្ឌ​រដ្ឋបាល​​ព្រៃឈើ​​កំពត ​ក្នុង​ភូមិទ្វី​ខាង​​ជើង សង្កាត់​​អណ្តូង​​ខ្មែរ ក្រុង​​កំពត ដែល​​មជ្ឈដ្ឋាន​​ទូទៅ​គេ​​ដឹង​ថា ជា​ដី​រដ្ឋ​​ដែល​កន្លង​មក ត្រូវ​​អាជ្ញាធរ​ខេត្ត​​បាន​​ឯកភាព​​អនុញ្ញាត​

ខេត្តកំពត​ ៖ ប្រភព​​បា​ន​ឱ្យ​ដឹង​​​ថា ដី​ឡូ​ត៍​មួយ​កន្លែង​​ក្បែរ​​ឆ្នេរ​​ព្រែក​កំ​ពង់​បាយ​ ​ស្ថិត​​នៅ​ទល់មុខ​ខណ្ឌ​រដ្ឋបាល​​ព្រៃឈើ​​កំពត ​ក្នុង​ភូមិទ្វី​ខាង​​ជើង សង្កាត់​​អណ្តូង​​ខ្មែរ ក្រុង​​កំពត ដែល​​មជ្ឈដ្ឋាន​​ទូទៅ​គេ​​ដឹង​ថា ជា​ដី​រដ្ឋ​​ដែល​កន្លង​មក ត្រូវ​​អាជ្ញាធរ​ខេត្ត​​បាន​​ឯកភាព​​អនុញ្ញាត​ឱ្យ​​ខ្ចី​ដី​​ខាងលើ​នេះ សម្រាប់​​សាងសង់​ទី​បញ្ជាការ​​កងរាជ​អាវុធហត្ថ​​ក្រុង ពីព្រោះ​​ពុំ​ទាន់​​មាន​​ទីបញ្ជា​ការ​សម្រាប់​​ធ្វើការ​ឱ្យ​​បាន​​ត្រឹម​ត្រូវ​នោះ​​ទេ និយាយ​រួម​​នា​ពេល​កន្លង​មក ​គឺ​ធ្វើការ​​នៅផ្ទះ​ជួល​​តែ​​ម្តង​ ។​

ប្រភព​​ឱ្យ​​ដឹងទៀត​​ថា ក្រោយ​​ពី​​​អាជ្ញាធរ​​ខេត្ត​​​បាន​ឯក​ភាព​សម្រេច​​ឱ្យ​​យក​ដី​មួយ​កន្លែង​​​ខាងលើ សម្រាប់​​សាង​សង់​​​ទី​បញ្ជា​​ការ​​កង​​រាជ​អាវុធ​​​ហត្ថ​​​ក្រុង​​នា​​ពេល​​​កន្ល​​ង​​ម​ក​​​នោះ គេ​​​ពុំ​ឃើញ​​​សាងសង់​​​អ្វី​ក្រៅ​​ពី​សង់​​បាន​​តែ​​របង​ថ្ម​៣ជ្រុង​​​ហ៊ុម​​ព័ទ្ធ​​ដី​នោះ​​ទេ​ ​​ជា​ច្រើន​ឆ្នាំ​មក​​ហើយ ។

ប្រភព​​​​ដដែល​ឱ្យ​​ដឹង​​​ថា ស្រាប់តែ​កាលពី​​រសៀល​ថ្ងៃ​ទី​២៦ មេសា ​២០១៥ គេ​ឃើញ​​លោក​ទេព វ​ណ្ណា មេ​បញ្ជាការ​កងរាជ​អាវុធ​ហត្ថ​ខេត្តបាន​បញ្ជា​កូនចៅ​​ក្រោម​ឱវាទ​ និង​កូនប្រុស​​របស់​លោក​ផ្ទាល់​ផង​​ដែរ ឱ្យ​​ចូល​មក​វាស់វែង​ដី​នេះ​ជា​ពីរ ​(​ពាក់កណ្តាល​) រួច​យក​បង្គោល​​​ដា​ច្រើន​ដើម​ មក​ដាំ​ចំពាក់​កណ្តាល​ដី ​មិនដឹង​ជា​​លោក​មាន​បំណង​ចង់​យក​ធ្វើ​ជា​ក​ម្មសិទ្ធិ​ផ្តាច់មុខ​ដី​របស់​រដ្ឋ ឬ​ចង់​​សាង​សង់​អ្វី​មួយ​នៅ​លើ​ដី​កម្ម​សិ​ទ្ធិ​​របស់​រដ្ឋ​នោះ​​ទេ ។

ជុំវិញ​បញ្ហា​​ច​ម្ង​ល់ ​និង​មតិ​រិះគន់​​ពី​មជ្ឈដ្ឋាន​ខាងលើ​​នេះ កោះសន្តិភាព​បា​​ន​ភ្ជាប់​ទូរ​ស័​ព្ទ​ទៅ​​លោក​ខូ​យ ឃុន​​ហ៊ួ​រ អភិបាល​នៃ​គណៈ​អភិ​បាលខេត្ត កាលពីវេលា​ម៉ោង​០៩ និង៤៥​នាទី​ព្រឹក​ថ្ងៃ​ទី២៧ មេសា ២០១៥ ដើម្បី​សុំ​ឱ្យ​លោក​បកស្រាយ​បំភ្លឺ​ជុំ​បញ្ហា​ខា​ង​លើ ។ គួរ​ឱ្យ​​សោកស្តាយ​ដែរ លោក​អភិបា​ល​មិន​បាន​​បំភ្លឺ​ជុំវិញ​ករណី​ខាងលើ​​នេះ​​ទេ ដោយ​លោក​ប្រាប់​ថា​ លោក​ជាប់ប្រជុំ ។  ​