ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុគ្គលិក​​៤​នាក់ ​ឈរ​កាន់​បដា​តវ៉ា នៅ​អគ្គនាយកដ្ឋាន​ទូរគមនាគមន៍​កម្ពុជា

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​៨​ព្រឹក ថ្ងៃ​ទី​២៧ មេ​សា ២០១៥ នេះ ស្ថិត​នៅ​អគ្គនាយកដ្ឋាន​ទូរគមនាគមន៍​កម្ពុជា អគារ​លេខ​៩៥ និង​៩៧ ផ្លូវ​លេខ​១០៥ កែង​ផ្លូវ​២៧៤ ភូមិ​១ សង្កាត់​បឹង​ព្រលឹត ខណ្ឌ​៧​មក​រា មាន​បុគ្គលិក​ចំនួន​៤​នាក់ បាន​ឈរ​កាន់​បដា​១​ផ្ទាំង

រាជធានី​ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​៨​ព្រឹក ថ្ងៃ​ទី​២៧ មេ​សា ២០១៥ នេះ ស្ថិត​នៅ​អគ្គនាយកដ្ឋាន​ទូរគមនាគមន៍​កម្ពុជា អគារ​លេខ​៩៥ និង​៩៧ ផ្លូវ​លេខ​១០៥ កែង​ផ្លូវ​២៧៤ ភូមិ​១ សង្កាត់​បឹង​ព្រលឹត ខណ្ឌ​៧​មក​រា មាន​បុគ្គលិក​ចំនួន​៤​នាក់ បាន​ឈរ​កាន់​បដា​១​ផ្ទាំង ដែល​មាន​ខ្លឹមសារ​ថា ៖
១- ហេតុ​អ្វី​បានជា​ផ្ទេរ​លោក​អ៊ុ​ង ពិ​សិទ្ធ ទៅ​ខេត្តព្រៃវែង
២- ហេតុ​អ្វី​បាន​ផ្ទេរ​លោក​អ៊ុ​ង ពិ​សិទ្ធ​ម្តង​ហើយ​ម្តងទៀត
៣- ការ​ផ្ទេរ​នេះ ជា​ការ​រំលោភសិទ្ធិ​ច្បាប់​ការងារ
​៤- ស្នើ​សុំ​និរាករណ៍​លិខិត​បង្គាប់​លេខ​៧៥៨ ទ​.​ក ដើម្បី​ទាមទារ​តវ៉ា​កុំឱ្យ​លោក​អគ្គនាយក​ឈ្មោះ​ឡាយ ម៉ា​រី​វ៉ូ ធ្វើការ​ផ្លាស់​ប្តូរ​ភារកិច្ច​លោក​អ៊ុ​ង ពិ​សិទ្ធ ប្រធាន​ការិយាល័យ​គណនេយ្យ ទៅ​បម្រើ​ការ​នៅ​មន្ទីរ​ទូរគមនាគមន៍​ខេត្តព្រៃវែង ។

ប្រភព​បានឱ្យ​ដឹង​ថា ហើយ​ការ​គាំទ្រ​លោក​អ៊ុ​ង ពិ​សិទ្ធ នេះ គឺ​មាន​ប្រពន្ធ​របស់​លោក​​ឈ្មោះ​កែវ វ​ល័​ក្ខ​, ឈ្មោះ​ទឹម ច័​ន្ធ​រិ​ទ្ធ ភេទ​ប្រុស
ប្រធាន​មជ្ឈមណ្ឌល​បណ្តាញ OSP និង​លោកស្រី​កង នាង ជំនួយការ​នាយកដ្ឋាន​បច្ចេកទេស ។

ប្រភព​បន្ត​ថា បុគ្គលិក​ទាំង​៤​នាក់ បាន​នាំ​គ្នា​រំសាយ​វិញ នៅ​វេលា​ម៉ោង​៩ និង​៤០​នាទី ព្រឹក​ថ្ងៃ​ដដែល ដោយ​ពុំ​មាន​បាតុភាព​អ្វី​នោះ​ទេ ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព