ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្លាក់​ខ្សែភ្លើងទ្រេត​បង្គោល២ដើម របួស​មន្ត្រី​សាលា​ខណ្ឌទួលគោក​ម្នាក់

8 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ ៖ ខ្សែភ្លើង ខ្សែកាប និង​ខ្សែ​ទូរស័ព្ទ​មួយ​ដុំ​ធំ​បាន​ដាច់​ចំណង​ធ្លាក់ ហើយ​ទ្រេត​បង្គោល​ភ្លើង​២​ដើម បែក​ផ្កាភ្លើង​ និង​ផ្ទុះ​លាន់​ស្នូរ​ដូច​បា.ញ់​កាំ​ជ្រួច បង្ក​​ការ​ភ្ញាក់​ផ្អើលដល់​ប្រជា​ពលរ​ដ្ធ និង​រង​របួស​មន្ត្រី​ប៉ូលិស​សាលា​ខណ្ឌទួលគោក​​

រាជ​ធានីភ្នំពេញ ៖ ខ្សែភ្លើង ខ្សែកាប និង​ខ្សែ​ទូរស័ព្ទ​មួយ​ដុំ​ធំ​បាន​ដាច់​ចំណង​ធ្លាក់ ហើយ​ទ្រេត​បង្គោល​ភ្លើង​២​ដើម បែក​ផ្កាភ្លើង​ និង​ផ្ទុះ​លាន់​ស្នូរ​ដូច​បាញ់​កាំ​ជ្រួច បង្ក​​ការ​ភ្ញាក់​ផ្អើលដល់​ប្រជា​ពលរ​ដ្ធ និង​រង​របួស​មន្ត្រី​ប៉ូលិស​សាលា​ខណ្ឌទួលគោក​​ម្នាក់ កាលពី​វេលា​ម៉ោង១០ ​និង១៥​នាទីយប់ ​ថ្ងៃ​ទី២៦ ​មេសា នៅ​ចំណុច​បង្គោល​ភ្លើង​លេខ​364 និង​215E ផ្លូវ​ព្រះ​មុន្នី​រ៉េ​ត សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ​។

ជន​រង​គ្រោះ​ដែល​រង​របួស​មានឈ្មោះ ម៉ក់ សា​រិ​ទ្ធ អាយុ៣៩​ឆ្នាំ ជា​មន្ត្រី​ប៉ូលិស​សាលា​ខណ្ឌទួលគោក ស្នាក់​ផ្ទះ​ជួល​សង្កាត់​បឹង​កក់​២ ខណ្ឌទួលគោក ។ ជន​រង​គ្រោះ​បាន​ប្រាប់​ឱ្យដឹង​ថា មុន​ពេលកើតហេតុ​គាត់​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង ម៉ា​កវី​វ៉ា ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ គ 2338 ភព​1 ​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ មុន្នី​រ៉េ​ត ក្នុងទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ។

ពេល​មក​ដល់​កន្លែង​កើតហេតុ​ស្រាប់តែខ្សែភ្លើង​មួយ​ដុំ​ធំ​ដាច់​ចំណង​ធ្លាក់​មក​បណ្តាល​ឱ្យ​ទ្រេត​បង្គោល​ភ្លើង២ដើម បែក​ផ្កាភ្លើង​ព្រាត ផ្ទុះ​លាន់​ស្នូរ​ដូច​បាញ់​កាំជ្រួច ភ្លាម​នោះ​ក៏​មាន​ខ្សែភ្លើង​តូច​មួយ​សរសៃ​បាន​ដាច់​ធ្លាក់​វាត់ប៉ះ​ចំ​.ក​ និង​ដៃ​ឆ្វេង​របស់​គាត់​បណ្តាល​ឱ្យ​ឆក់​រង​របួសស្រាល​ត្រូវ​បាន​អ្នក​ឃើញ​ហេតុ​ការណ៍ជួយសង្គ្រោះ​។

បើ​តាម​សម្តី​ប្រជា​ពលរ​ដ្ធ​រស់នៅ​នៅ​ក្បែរ​កន្លែង​កើតហេតុ​បាន​ប្រាប់​បន្ត​ថា ខ្សែភ្លើង​ដែល​ធ្លាក់​នោះ ពី​មុន​ធ្លាប់​ធ្លាក់​មក​ម្តង​ហើយ ត្រូវ​បាន​ខាង​មន្ត្រី​អគ្គិសនី​កម្ពុជា​ចង​ព្យួរ​ទៅ​នឹង​បង្គោល​ភ្លើង​ខ្ពស់​មួយទៀត​រួចរាល់​ម្តង​ហើយ ស្រាប់តែ​នៅ​ពេល​យប់​កើតហេតុ​ខ្សែភ្លើង​មួយ​ដុំ​ខាងលើ​នោះ​ដាច់​ខ្សែ​ចង​ព្យួរ​ធ្លាក់​មក បណ្តាល​ឱ្យទ្រេត​បង្គោល​ភ្លើង​២​ដើម បែក​ផ្កាភ្លើង លាន់​ស្នូរ​ដូច​រន្ទះបាញ់​។

ភ្លាម​នោះ​ក៏​មាន​រថយន្ត​កុងតឺន័រ​មួយ​គ្រឿង បាន​បើក​ឆ្លងកាត់​ទាក់​ជាប់​បណ្តាល​ឱ្យផ្ទុះ​បែក​ផ្កាភ្លើង​ម្តងទៀត ធ្វើ​ឲ្យ​រថយន្ត​បើក​ទៅ​មុខ​លែង​រួច បង្ក​​​ការ​កកស្ទះ​ពាសពេញ​ដងផ្លូវ ។  ភ្លាម​ៗ​នោះ​សមត្ថកិច្ច​មូលដ្ឋានបាន​ចេញ​ទៅ​ជួយ​ធ្វើ​ច​រា
ចរ​ណ៍ និង​ចងកំណាត់​​​ជាស​ញ្ញា​ដើម្បីឱ្យ​អ្នក​ធ្វើ​ដំណើរ​មានការ​ប្រុង​ប្រយ័ត្ន ។

ដោយឡែក​​ក្រោយ​កើតហេតុ​ជន​រង​គ្រោះបាន​ទាក់ទង​ហៅ​ក្រុម​គ្រួសារ​ឲ្យ​មក​យក​ទៅព្យាបាល ចំណែក​ខ្សែភ្លើង​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ទាកទង​ហៅ​មន្ត្រី​អគ្គិសនី​ចុះ​ទៅពិនិត្យ​៕