ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការខេត្ត​កំពង់ឆ្នាំង​សម្រេច​ឃុំខ្លួន ​អ្នក​បង្កគ្រោះថ្នាក់​ចរាចរ​ណ៍២នាក់​

8 ឆ្នាំ មុន

ខេត្ត​កំព​ង់ឆ្នាំង​ ៖ បុរស​​២​​​​នាក់​ម្នាក់ជាអ្នក​​បើក​​គោ​យន្ត និង​ម្នាក់​ទៀត​​បើក​រថយន្ត​ឡិស​​ស៊ី​សRX300 ត្រូវ​​បាន​សាលា​ដំបូង​​ខេត្ត សម្រេច​​ឃុំខ្លួន​​ដាក់ពន្ធ​នាគា​រ កាលពី​រសៀល​ថ្ងៃ​ទី​២៥​ ​មេសា ​២០១៥ ដោយ​​ចោទប្រកាន់​ពី​​បទ​​បើកបរ​បណ្តាល​ឱ្យ​រ​ងរ​បួស​​អ្នក​ដទៃ

ខេត្ត​កំព​ង់ឆ្នាំង​ ៖ បុរស​​២​​​​នាក់​ម្នាក់ជាអ្នក​​បើក​​គោ​យន្ត និង​ម្នាក់​ទៀត​​បើក​រថយន្ត​ឡិស​​ស៊ី​សRX300 ត្រូវ​​បាន​សាលា​ដំបូង​​ខេត្ត សម្រេច​​ឃុំខ្លួន​​ដាក់ពន្ធ​នាគា​រ កាលពី​រសៀល​ថ្ងៃ​ទី​២៥​ ​មេសា ​២០១៥ ដោយ​​ចោទប្រកាន់​ពី​​បទ​​បើកបរ​បណ្តាល​ឱ្យ​រ​ងរ​បួស​​អ្នក​ដទៃ ក្នុង​​​ហេតុ​ការណ៍​គ្រោះថ្នាក់​ចរាចរ​ណ៍​​ផ្សេង​​គ្នា ដែល​​កើតឡើង​១-នៅ​​ស្រុក​កំពង់ត្រឡាច និង​២-​​នៅ​ស្រុក​រលា​ប្អៀរ ។

បើ​​តាម​មន្ត្រី​នៃ​សាលាដំបូង​ខេត្ត​បានឱ្យ​​ដឹង​ថា អ្នកបើកបរ​យានយន្ត​​ទាំង​២​នាក់ ដែល​ត្រូវ​បាន​​ឃុំខ្លួន​ម្នាក់​ឈ្មោះ​តាក តុល អាយុ​២៣​ឆ្នាំ មាន​​ទីលំនៅ​ភូមិ​កំពែង ឃុំ​​ត្រងិល ស្រុក​ភ្នំ​ក្រ​វ៉ា​ញ ខេត្ត​ពោធិ៍​សាត់ ​កាលពី​​វេលា​ម៉ោង​៧ និង​២០​នាទី​​យប់​ថ្ងៃ​ទី​២៣ ​មេសា ​២០១៥ បុរស​​នេះ​បាន​​បើក​គោ​យន្ត​កន្ត្រៃ​ដឹកអុស​មួយ​គ្រឿង​​គ្មាន​ភ្លើង​​បំភ្លឺ ​​ឬ​ចំណាំងផ្លាត​ខាង​ក្រោយ បណ្តាល​ឱ្យ​​បុរស​ឈ្មោះ​គ្រេង មក​រា អាយុ​២៩​ឆ្នាំ មាន​ទីលំនៅ​​ភូមិ​សំរោង ឃុំ​តា​ជេស ស្រុ​កំពង់ត្រឡាច ខណៈ​កំពុងជិះ​​ម៉ូតូ​ទៅ​បុកគូទ​គោ​យន្ត​ពី​ក្រោយ ​ប​ណ្តាល​រង​​បួស​ធ្ងន់​នៅ​លើ​ផ្លូវជាតិ​​លេខ​៥ ត្រង់​ចន្លោះ​​គីឡូម៉ែត្រ​លេខ​៦៣ ​និង​៦៤ ​ក្នុង​ភូមិ​​ឡ​ពាង ឃុំ​តា​ជេស ស្រុក​កំពង់ត្រឡាច​។

ចំណែក​ឯ​ម្នាក់​​ទៀត​​ឈ្មោះ​ឆាយ​ រំភើយ អាយុ​៤៤​ឆ្នាំ​ រស់នៅ​ភូមិ​កុយ​ដាំ​រាំ ឃុំ​ដាំ​រាំ ស្រុក​បាណ​ន់ ខេត្តបាត់ដំបង ជា​អ្នក​បើករថយន្ត​ម៉ាក​​ឡិច​​ស៊ី​ស ​RX.300 ព​ណ៌​​ស្ក ពាក់ស្លាក​លេខ​​ភ្នំពេញ 2Z-3934  ​​កាលពី​វេលា​ម៉ោង​០៨​ និង​៤០​នាទីព្រឹក​ថ្ងៃ​ទី​២៤ ​មេសា ២០១៥ បាន​បើក​​ជែង​រថយន្ត​មួយ​គ្រឿង ​ដែល​កំពុង​បើក​​ស្រប​ទិស​គ្នា រួច​ជ្រុល​ទៅ​កៀរ​​​ម៉ូតូ​ម៉ាក​ហ្វី​ណូ ​ពាក់​ស្លាក​លេខ​ភ្នំពេញ 1BD-2022 ដែល​​បើក​​ដោយ​នារី​ម្នាក់​​ឈ្មោះឌឹ​ម មុនី​កែវ អាយុ​១៦​ឆ្នាំ ជា​សិស្ស​រៀន​ថ្នាក់​ទី​១០ ​វិទ្យាល័យ​ព្រះ​ស៊ី​សុ​វ​ត្ថិ រាជ​ធានី​ភ្នំពេញ ​បណ្តាល​ឱ្យ​​ដួល​ម៉ូតូ​ធ្លាក់​នារី​រង​គ្រោះ​​ចូល​ក្រោម​រថយន្ត ហើយ​ត្រូវ​​រថយន្ត​មួយ​គ្រឿង​​ទៀត​ម៉ាក​ហា​យ​ឡិន​ឌ័​រ ព​ណ៌​ខ្មៅ  ពាក់​​ស្លាក​លេខ​ភ្នំពេញ 2Z- 3442 បើក​​ដោយ​ឈ្មោះវ៉ែន ឌឿ​ន អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​ផ្សារ​ព្រុំ ឃុំ​ស្ទឹង​កាច់  ស្រុក​សាលា​ក្រៅ  ខេត្ត​​ប៉ៃលិន បើក​​មក​​ពីក្រោយ​បុក​​រុញ​បន្ថែម​អូស​យុវនារី​ងរ​ង​គ្រោះ​ជាង​១០​​ម៉ែត្រ​នៅ​ក្រោម​រថយន្ត រង​របួស​ជាទម្ងន់ ។ ​

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព