ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​វ៉ា​ន់ ស៊ូ​អៀង ជាប់​ឆ្នោត ជា​ប្រធាន​សមាគម​រោងចក្រ កាត់ដេរ​កម្ពុជា​ជា​ថ្មី​ទៀត

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សមាគម​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់ និង​ស្បែកជើង​កម្ពុជា បាន​រៀបចំ​សន្និបាត​បូក​សរុប​ការងារ​ប្រចាំឆ្នាំ និង​បោះ​ឆ្នោត​ជ្រើសរើស​ប្រធាន​ក្នុង​អាណត្តិ​ថ្មី ។ ក្នុង​ការ​បោះ​ឆ្នោត​នោះ លោក វ៉ា​ន់ ស៊ូ​អៀង ដែល​ជា​ប្រធាន​

រាជធានី​ភ្នំពេញ ៖ សមាគម​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់ និង​ស្បែកជើង​កម្ពុជា បាន​រៀបចំ​សន្និបាត​បូក​សរុប​ការងារ​ប្រចាំឆ្នាំ និង​បោះ​ឆ្នោត​ជ្រើសរើស​ប្រធាន​ក្នុង​អាណត្តិ​ថ្មី ។ ក្នុង​ការ​បោះ​ឆ្នោត​នោះ លោក វ៉ា​ន់ ស៊ូ​អៀង ដែល​ជា​ប្រធាន​ចាស់​របស់​សមាគម​រោងចក្រ​កាត់ដេរ សម្លៀក​បំពាក់ និង​ស្បែកជើង​កម្ពុជា នៅ​តែ​រក្សា​តំណាង​ជា​ប្រធាន​ដដែល ទៅ​តាម​ការ​ទុកចិត្ត និង​គាំទ្រ​ពី​សមាជិក​ដែល​ចូលរួម​ទាំងអស់ ។ ពិធី​សន្និបាត​របស់​សមាគម​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់​និង​ស្បែកជើង​កម្ពុជា បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​២៥ មេ​សា នៅ​សណ្ឋាគារ​សុខា រាជធានី​ភ្នំពេញ ដោយ​មានការ​ចូលរួម​ជា​អធិបតី​ពី​សំណាក់​លោក ម៉ៅ ថូ​រ៉ា រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម​ផង​ដែរ ។

លោក វ៉ា​ន់ ស៊ូ​អៀង ប្រធាន​សមាគម​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់ និង​ស្បែង​ជើង​កម្ពុជា បាន​មាន​ប្រសាសន៍​ថា ការ​ជាប់​ឆ្នោត​ជា​ប្រធាន​ថ្មី​នេះ លោក​នឹង​ធ្វើ​យ៉ាងណា ដឹកនាំ​វិស័យ​កាត់ដេរ​សម្លៀក​បំពាក់​និង​ស្បែកជើង​នៅ​កម្ពុជា ឱ្យ​កាន់តែ​មានគុណ​ភាព និង​ប្រសិទ្ធភាព​ខ្ពស់ ដើម្បី​បង្ហាញ​ដល់​បរទេស​ថា កម្ពុជា​ពិតជា​មិន​អន់​នោះ​ទេ កម្ពុជា​អាច​ផលិត​សម្ភារ​នាំ​ចេញ​ដែល​មានគុណ​ភាពល្អ និង​ទទួលស្គាល់​នៅ​លើ​ពិភពលោក ។ នៅ​ពេល​សម្ភារ​ដែល​នាំ​ចេញ​មានគុណ​ភាពល្អ អនាគត​នឹង​មាន​អ្នក​វិនិយោគ​ជា​បន្តបន្ទាប់​មក​វិនិយោគ​នៅ​កម្ពុជា​ទៀត ដោយសារ​តែ​គេ​ស្គាល់​ថា កម្ពុជា​អាច​មាន​សមត្ថភាព​ដែល​ផលិត​បាន​សម្ភារ​ល្អ​នេះ ជាដើម ។ ជា​ពិសេស​លោក​ប្ដេជ្ញា​ចិត្ត​ធ្វើ​យ៉ាងណា​ឱ្យ​កម្មករ​មាន​ប្រាក់​ចំណូល​សមរម្យ​អាច​ផ្គត់ផ្គង់​ជីវភាព​បាន​ល្អ ដើម្បី​ជួយ​ដល់​គ្រួសារ​បងប្អូន និង​អាច​ឱ្យ​កូន​ៗ​ចូល​រៀន​បានជា​ដើម ។

លោក​បញ្ជាក់​ដែរ​ថា ទាក់ទង​នឹង​បញ្ហា​កូដកម្ម បាតុកម្ម នៅ​ប្រទេស​ណា​ក៏​មាន​ដែរ ហើយ​សម្រាប់​កម្ពុជា​មាន​សហជីព​ជា​ច្រើន តែ​សូម​ឱ្យ​សហជីព​នោះ បម្រើ​ផលប្រយោជន៍​កម្មករ​ពិត​ៗ មិនមែន​សម្លឹង​មើល​តែ​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ទេ និង​សូម​ឱ្យ​គោរព​ច្បាប់​ត្រឹមត្រូវ ដើម្បី​ឱ្យ​អ្នក​វិនិយោគ​ហ៊ាន​មក​បណ្ដាក់ទុន​នៅ​កម្ពុជា កាន់តែ​ច្រើន ។

លោក ម៉ៅ ថូ​រ៉ា រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម បាន​មាន​ប្រសាសន៍​ថា សកម្មភាព​របស់​សមាគម​រោងចក្រ​កាត់ដេរ បាន​ឆ្លុះ​បញ្ចាំង​ទៅ​វិញ​ទៅ​មក​ពី​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា និង​អ្នក​វិនិយោគ​នៅ​កម្ពុជា ។ បើសិន​នយោបាយ​នៅ​កម្ពុជា​មិន​មាន​ស្ថិរភាព​ទេ​នោះ អ្នក​វិនិយោគ​ក៏​មិន​អាច ឬ​មិន​ហ៊ាន​មក​បណ្ដាក់ទុន​នៅ​ស្រុក​យើង​ឡើយ ។ ព្រឹត្តិការណ៍​នៅ​ថ្ងៃនេះ​ដែរ ក៏​បាន​បង្ហាញ​ពី​ជំនឿ​ទុកចិត្ត​របស់​អ្នក​វិនិយោគ​មក​លើ​ស្ថានភាព​នយោបាយ​របស់​កម្ពុជា​ផង​ដែរ​។

ម្យ៉ាងវិញទៀត រាជរដ្ឋាភិបាល​កម្ពុជា​ក៏​បាន​យកចិត្តទុកដាក់​សម្រួល​ភាព​ងាយស្រួល​ដល់​អ្នក​វិនិយោគ ដើម្បី​ទាក់ទាញ​អ្នក​វិនិយោគ​មក​បណ្ដាក់ទុន​បន្ថែម​នៅ​កម្ពុជា សម្រាប់​ផ្ដល់​ការងារ​ដល់​យុវជន​ដែល​មាន​កំណើន​ជា​រៀង​រាល់​ឆ្នាំ​នេះ ៕