ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទុស្សេឆេះបង្គោលភ្លើងយ៉ាងសន្ធោសន្ធៅ​ បង្ក​ភ្ញាក់​ផ្អើល​វេលា​ទៀប​ភ្លឺ​

8 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ហេតុការណ៍​ទុ​ស្សេ​ខ្សែភ្លើងមួយ ​បង្ក​ទៅ​​ជា​អណ្តាតភ្លើង​ឆេះ​​យ៉ាង​សន្ធោសន្ធៅ​ផ្អើល​​​ប្រជាពលរដ្ឋ​​ដែល​មាន​​លំនៅ​ជាប់​បង្គោល​ភ្លើង​​នោះ ​​ភ័យ​ស្លន់ស្លោ​​រត់​យក​បំពង់​​ពន្លត់អគ្គិភ័យ​​ទៅ​បា.ញ់​ពន្លត់​​ នៅ​តែ​មិន​ព្រម​​រលត់​ទៀត ទាល់តែ​ប្រើប្រាស់​​រថយន្ត​

រាជធានីភ្នំពេញ ៖ ហេតុការណ៍​ទុ​ស្សេ​ខ្សែភ្លើងមួយ ​បង្ក​ទៅ​​ជា​អណ្តាតភ្លើង​ឆេះ​​យ៉ាង​សន្ធោសន្ធៅ​ផ្អើល​​​ប្រជាពលរដ្ឋ​​ដែល​មាន​​លំនៅ​ជាប់​បង្គោល​ភ្លើង​​នោះ ​​ភ័យ​ស្លន់ស្លោ​​រត់​យក​បំពង់​​ពន្លត់អគ្គិភ័យ​​ទៅ​បាញ់​ពន្លត់​​ នៅ​តែ​មិន​ព្រម​​រលត់​ទៀត ទាល់តែ​ប្រើប្រាស់​​រថយន្ត​ពន្លត់អគ្គីភ័យ​​អស់​មួយ​​គ្រឿង ​ទើប​រលត់​អស់​ទាំង​ស្រុង ​​​កាលពី​វេលា​ម៉ោង០​៤​ និង​៤០​នាទី​ទៀប​ភ្លឺ​​ថ្ងៃ​ទី​២៧ ​មេសា ២០១៥ ស្ថិត​នៅ​បង្គោល​ភ្លើង​លេខ​​៣១១ ​និង​លេខ​១០១ មុខ​​វិទ្យាស្ថាន​​អាយ​​ធី មុខ​​ផ្ទះ​លេខ​​១១៥ ផ្លូវ​លេខ​២៦៥ សំណង់​​១២ សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌ​ទួល​គោក ។

ប្រភព​ពី​ប្រជា​ពលរដ្ឋ​បា​នឱ្យ​​ដឹង​ថា មុន​ពេល​កើតហេតុ ​ស្រាប់តែ​​លាន់​សូរ​ផ្ទុះ​ប្រាវ​​ក៏​នាំ​គ្នា​រត់​​ចេញ​មក​មើល ក៏​ឃើញ​អណ្តាតភ្លើង​ឆាបឆេះ​ចេញពី​​បង្គោល​ភ្លើង​នៅ​ជាប់​នឹង​​ខ្សែភ្លើងយ៉ាងសន្ធោសន្ធៅ​ ។ ទោះបីជា​ប្រជាពលរដ្ឋ​នាំ​គ្នា​​យក​បំពង់​ពន្លត់អគ្គិភ័យ​ជាង​១០​បំពង់​​ទៅ​បាញ់​ពន្លត់ ​ក៏​នៅ​តែ​មិន​ព្រម​រលត់ដែរ ទើបត្រូវ​​បាន​សមត្ថកិច្ច​ហៅ​រថយន្ត​ពន្លត់អគ្គិ​ភ័យ​មួយ​គ្រឿង​ទៅ​បាញ់​ ហើយ​ខាង​
អគ្គិ​ស​នី​​កម្ពុជា​បានបិទ​បារ៉ែត​ ទើប​រលត់​អស់ទាំង​ស្រុង ។

អគ្គិ​ភ័យ​ខាងលើ​នេះ​ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ភ័យ​ខ្លាច​​ដោយសារ​តែ​បង្គោល​ភ្លើង​​នៅ​ចំ​ពីមុខ​ផ្ទះ​របស់​ពួក​គាត់​​តែ​ម្តង ហើយ​មាន​ខ្សែ​ភ្លើង ខ្សែកាប​ និង​ខ្សែ​ទូរស័ព្ទ ព្រមទាំង​ខ្សែ​អុក​ទិក​​ជា​ច្រើន​សរសៃ​​មួយ​ដុំ​ធំ​ ត្រូវ​បាន​ដាច់​ធ្លាក់​​រាយ​ប៉ាយ​ពេញ​ផ្លូវ និង​ដាច់​ចរន្ត​អគ្គិសនី​ងងឹត​សូន្យសុង​​តែ​ម្តង ។