ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​បុក​បន្តកន្ទុយ​គ្នា​៣​គ្រឿង​នៅ​កំពង់​ឆ្នាំ ស្លា.ប់​១​របួស​ធ្ងន់​ស្រាល​៤​នាក់

8 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ ស្ត្រី​ម្នាក់​បាន​ស្លា.ប់ និង​៤​នាក់​ទៀត​បាន​រង​របួសធ្ងន់​ និង​ស្រាល ក្នុង​ហេតុ​ការ​ណ៍​គ្រោះ​ថ្នាក់​ចរាចរ​ណ៍​ដ៏​រ​ន្ឋ​ត់ ដោយ​រថយន្ត​៣​គ្រឿង​បុក​បន្តក​ន្ទុយ​គ្នា​មួយ​បាន​កើតឡើង​នៅ​វេលា​ម៉ោង១​ និង​២០នាទី​រសៀល​ ថ្ងៃ​ទី​២៦​ ខែមេសា ឆ្នាំ​២០១៥

ខេត្តកំពង់ឆ្នាំង ៖ ស្ត្រី​ម្នាក់​បាន​ស្លាប់ និង​៤​នាក់​ទៀត​បាន​រង​របួសធ្ងន់​ និង​ស្រាល ក្នុង​ហេតុ​ការ​ណ៍​គ្រោះ​ថ្នាក់​ចរាចរ​ណ៍​ដ៏​រ​ន្ឋ​ត់ ដោយ​រថយន្ត​៣​គ្រឿង​បុក​បន្តក​ន្ទុយ​គ្នា​មួយ​បាន​កើតឡើង​នៅ​វេលា​ម៉ោង១​ និង​២០នាទី​រសៀល​ ថ្ងៃ​ទី​២៦​ ខែមេសា ឆ្នាំ​២០១៥ លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ចំណុច​មុខ​អធិការដ្ឋាន​នគរបាល​ស្រុក​រលាប្អៀរ ស្ថិត​ក្នុង​ភូមិ​ព្រៃ​ពួច ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ ខណៈ​ដែល​រថយន្ត​ម៉ាក​នី​សាន់​ទៅ​បុកជាមួយនឹង​រថយន្តក្រុង​ក្នុង​ដំណើរ​ច្រាស់ទិស​គ្នា និង​បោក​មក​បុក​ជាមួយ​រថយន្ត​ទំនើប​ម៉ាក​ឡង់​រ៉ូ​វែ ឌី​ស្កូ​វឺ​រី របស់​លោក​អភិបាលរង​ខេត្តបាត់ដំបង ។

​សមត្ថកិច្ច​នគរបាល​ចរាចរ​ណ៍​ស្រុក​រលាប្អៀរ​បាន​និយាយ​ថា ស្ត្រី​ម្នាក់​ដែល​មិន​ស្គាល់​អត្ត​សញ្ញា​ណ​បាន​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ  បុរស​ម្នាក់​ទៀត​បាន​រង​របួសធ្ងន់ និង​កុមារ​២​នាក់​ ម្នាក់​ជា​កុមា​រា អាយុប្រមាណ​៣​ឆ្នាំ ម្នាក់​ទៀត​ជា​កុមារី​អាយុប្រមាណ​៧​ឆ្នាំ បាន​រង​របួសធ្ងន់​ ។ ទាំង​៤​នាក់​បាន​ជិៈ​រថយន្ត​ម៉ាក​នី​សាន់ ព​ណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ 2E-8742 សមត្ថកិច្ច​សង្ស័យ​ថា ទាំង​៤​នាក់
ជា​គ្រួសារ​តែ​មួយ​ គឺ​ឪពុក ម្តាយ និង​កូន​២​នាក់ ។ ចំណែក​រថយន្តក្រុង​ពាក់​ស្លាក់​លេខ ភ្នំពេញ 3A-9644 បើកបរ​ដោយ​បុរស​មិន​ស្គាល់​ឈ្មោះ ក្រោយ​ពេល​កើតហេតុ​បាន​គេចខ្លួន​បាត់​ ។

ដោយឡែក​ រថយន្តអភិ​បាល​រង​ខេត្តបាត់ដំបង ម៉ាក​ឡង់​រ៉ូ​វែ ឌី​ស្កូ​វ៉ឺ​រី​ ព​ណ៌​ខ្មៅ ​ពាក់​ស្លាកលេខ បាត់ដំបង 2A-9988​ ដែល​បើក​បរ​ដោយ​ឈ្មោះជី​ម វ៉ា​ន់​ឌឿ​ន អាយុ​២២ ឆ្នាំ​បាន​រង​របួសស្រាល ចំណែក​លោក​សុខ គង់ អភិ​បាក​រង​ខេត្ត​បាត់ដំបង​ដែល​ជិៈ​ក្នុង​រថយន្ត​នោះ​ដែរ​រួម​ និង​អង្គរ​ក្សមា្ន​ក់​ទៀត​មិន​មាន​រង​របួស​ទេ ។

សមត្ថកិច្ច​នគរបាល​បា​នប​ញ្ញាក់​ពី​មូលហេតុ​នៃ​គ្រោះថ្នាក់​ចរាចរ​ណ៌​ខាងលើ​នេះ​ថា មុន​ពេល​កើត​ហេតុ រថយន្ត​នីសាន់​បាន​ធ្វើ​ដំណើរ​ពី​ជើង​ទៅ​ត្បូង​តាម​បណ្តោយ​ផ្លូវជាតិ ចំណែក​រថយន្ត​អភិបាលរង​ខេត្ត​បាន​បើក​ពីក្រោយ​ក្នុង​ដំណើរ​ស្រប​ទិស​គ្នា ស្រាប់តែ​មក​ដល់​ចំណុច​​កើតហេតុ រថយន្ត​នី​សាន់​បាន​រ៉េ​ចង្កូត​ទៅ​ឆ្វេង​ដៃ ទៅ​បុក​ជាមួយ​រថយន្តក្រុង​ក្នុង​ដំណើរ​ច្រាស់ទិស​គ្នា បណ្តាល​ឱ្យ​​រថយន្ត​នីសាន់ បោក​ខ្ទៀត​មក​បុក​ជាមួយ​រថយន្ត​ឡង់​រ៉ូ​វែ ដែល​បើក​ពីក្រោយ​តែ​ម្តង បណ្តាល​ឱ្យ​រថយន្ត​នី​សាន់​បាន​ខូចខាតខ្ទេច​ទាំងស្រុង ឯរថយន្តក្រុង​ខ្ទេច​មួយ​កំណាត់​មុខ និង​រថយន្ត​ឡង់​រ៉ូ​វែ​របស់​អភិបាលរង​ខេត្តបាត់ដំបង បាន​ខ្ទេច​មួយ​កំណាត់​មុខ​ និង​ជំ​ហៀ​ង​ខាងឆ្វេង ។

ជន​រង​គ្រោះ​ទាំង​៤​នាក់​ត្រូវ​បាន​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត​ជា​បន្ទាន់ ចំណែក​រថយន្ត​ទាំង​៣​គ្រឿង​ត្រូវ​បាន​សមត្ថកិច្ច​ស្ទូច​យក​មក​រក្សា​ទុក​នៅ​ស្នង​ការដ្ឋាន​ដើម្បី​រង់ចាំ​ការ​ដោះស្រាយ​តាម​និ​តិ​វិធី​ ។

ព័ត៌មាន​បន្ថែម ៖ ស្ត្រី​ស្លាប់​នៅ​នឹង​កន្លែង​មានឈ្មោះ ម៉ក់ សា​រួន ហៅ​ស្រី​អូន​ អាយុ​៤២ ឆ្នាំ ជា​ប្រ​ព​ន្ឋ​របស់​ឈ្មោះ ប៊ុ​ន និ​ន អាយុ ៤៨ ជា​អ្នកបើកបរ​រថយន្ត​ម៉ា​នី​សាន់ គ្រួសារ​នេះ​មាន​ទីលំនៅ​ភូមិ​ពពេល ឃុំ​ខុន​រ៉​ង ស្រុក​បរិបូរ​ណ៏ ៕