ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រ្តីបន្លំលួចលុយ​អាជីវករ៩លានរៀល​នៅមេមត់ម្សិលមិញ​ រសៀលនេះរត់​ចេញពីតុលាការ

8 ឆ្នាំ មុន

ខេត្ត​​ត្បូ​ង​ឃ្មុំ ​៖​ស្រ្តីម្នាក់ដែលគេ​ស្គាល់ថាមានជំនាញខាងលួច ​ហើយដែលបានធ្វើសកម្មភាព​បន្លំលួចលុយពី​អាជីវករនៅផ្សារមេមត់​ ឃុំ-ស្រុក​មេមត់​កាលពី

ខេត្ត​​ត្បូ​ង​ឃ្មុំ ​៖​ស្រ្តីម្នាក់ដែលគេ​ស្គាល់ថាមានជំនាញខាងលួច ​ហើយដែលបានធ្វើសកម្មភាព​បន្លំលួចលុយពី​អាជីវករនៅផ្សារមេមត់​ ឃុំ-ស្រុក​មេមត់​កាលពី​ព្រឹកសៅរ៍ម្សិលមិញ​ នៅម៉ោងជិត២រសៀលនេះ​​បានលួចរត់ចេញពីតុលាការ​​ដោយមានបុរសម្នាក់​រង់ចំា​រួចជាស្រេច ​ដើម្បីដឹកចេញ​​​នៅខាងមុខ​សាលា​ដំបូង​ខេត្តត្បូងឃ្មុំ ​។

ស្ត្រី​សង្ស័យ​ដែលលួច​​លុយ​​​តាម​​​ទូ​​មាស​ឈ្មោះ​ស៊ី​ម ពៅ ​អាយុ​៥០​​ឆ្នាំ ​មានទីលំនៅ​​ភូមិ​ក្រង​ស្វាយ​ ឃុំ​ស្វាយ​​លំ​ពៀ ​ស្រុក​​មុខ​កំពូល​ ខេត្ត​កណ្តាល ​​ត្រូវ​​​​ម្ចាស់​​អាជីវករ​​ប្តូរ​ប្រាក់​ ​សហការ​ជាមួយ​​សមត្ថកិច្ច​មូលដ្ឋាន​​ ធ្វើការ​​ដេញ​តាម​ចាប់ខ្លួនបាន​​​កាលពី​​វេលា​​ម៉ោង០​៧ និង​៣០​នាទី​​ព្រឹក​ថ្ងៃ​ទី​២៥​ មេ​សា​ ​២០១៥ នេះ រួម​ទាំង​​ដកហូត​​បាន​លុយ​ចំនួន​​៩​លាន​​រៀល​​​ ស្ថិតនៅ​​ភូមិ​មេមត់​ផ្សារ ​ឃុំ​​មេមត់ ស្រុក​មេមត់​ រួចបាន​​បញ្ជូន​ម​កាន់​​អធិការដ្ឋាន​នគរបាល​​​ស្រុក​មេមត់ ​ដើម្បី​សួរនាំ ​និងបញ្ជូន​មកសាលាដំបូងខេត្តនៅព្រឹកថ្ងៃអាទិត្យនេះ​ ។ គេបានដាក់ចម្ងល់ថា ​​ហេតុអ្វីបានជាស្រ្តីនេះអាចធ្វើ​សកម្មភាពរត់​ចេញពី​តុលាការបាន​ស្រួលបែបនេះ​ ឬ មានការឃុបឃិតណាមួយ ​ខណៈដែលប៉ូលិស​ក៍មានវត្តមាន​នៅទីនោះដែរ ។

សូមបញ្ជាក់ដែរថា​ កាលពីថ្ងៃម្សិលមិញ​ ភ្លាមៗបន្ទាប់ពីចាប់​បានជនសង្ស័យជា​ចោរលួយ​លុយខាងលើ គេឃើញមានអ្នក​កាសែតត្បែង​អាយ​ម្នាក់​ប្រុង​រត់ការ​ដោះលែង​ស្រី្តនោះដែរ ។

ចំាមើលថា​តើស្រ្តីដែលគេស្គាល់ថា​ជាចោរដៃឆើតនេះ​ អាចរត់គេចពីសំណាញ់ច្បាប់​បានរហូតដែរឬទេ ?