ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាកបាទក្រហម​ខណ្ឌ​សែន​សុខ​​​ទ​ទួ​លអំ​ណោ​យ​ពី​ព្រះ​ចៅអធិការ​វត្ដ​សំរោងអណ្ដែត

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ ព្រះ​ចៅអធិការ​វត្ដ​សំរោងអណ្ដែត និង​ជា​អនុគណ​ខណ្ឌ​សែន​សុខ ព្រះនាយក​ពុទ្ធិកវិទ្យាល័យរ​ត្ន័ សា​រឿ​ន បានឧបត្ថម្ភ​អំណោយ​ជា​គ្រឿង​ឧបភោគ បរិភោគ​ និង​ថវិកា ជូន​ដល់​កាកបាទក្រហម​ខណ្ឌ​សែន​សុខ ដើម្បី​នាំ​យក​

រាជ​ធានី​ភ្នំពេញ​ ៖ ព្រះ​ចៅអធិការ​វត្ដ​សំរោងអណ្ដែត និង​ជា​អនុគណ​ខណ្ឌ​សែន​សុខ ព្រះនាយក​ពុទ្ធិកវិទ្យាល័យរ​ត្ន័ សា​រឿ​ន បានឧបត្ថម្ភ​អំណោយ​ជា​គ្រឿង​ឧបភោគ បរិភោគ​ និង​ថវិកា ជូន​ដល់​កាកបាទក្រហម​ខណ្ឌ​សែន​សុខ ដើម្បី​នាំ​យក​ទៅ​ចែកជូន​បន្ដ​ដល់​ជន​រង​គ្រោះ​នៅ​កម្ពុជាដែល​ត្រូវការ​ជំនួយ​ជា​ចាំបាច់​នោះ ។

ពិធី​ប្រគល់​ និង​ទទួល​អំណោយ​នេះ បាន​ធ្វើ​ឡើង​កាលពី​រសៀល​ថ្ងៃ​ទី​២៤ ​មេសា ​​២០១៥ ក្រោម​ការ​ចូលរួមពី​លោក​លី​ សា​វេ​ត​ អភិបាល​ខណ្ឌ​សែន​សុខ​ និង​ជា​អនុ​សាខា​កាកបាទក្រហម  និង​មន្ដ្រី​ក្រោម​ឱវាទ​ផង​ដែរ ។ លោក​លី សា​វេ​ត​អភិបាល​ខណ្ឌ​សែន​សុខ ​និង​ជា​អនុ​សាខា​កាកបាទក្រហម  បាន​ថ្លែងអំណរគុណ​ចំពោះ​ព្រះ​តេជគុណ ជា​ចៅអធិការ​វត្ដ​សំរោង​អណ្ដែត និង​ព្រះសង្ឃ ដែល​បាន​នាំ​យក​អំណោយ និង​ថវិកា​បាន​មកពី​ការ​បរិច្ចាគ​របស់​សប្បុរសជន​នានា ក៏​ដូច​ជា ពុទ្ធ​បរិ​ស័​ទ្ធ​ចំណុះ​ជើងវត្ដ​មក​ប្រគល់​ជូន​កាកបាទក្រហម​។

ជាមួយ​នេះ​លោក​អភិបាលនឹង​យក​អំណោយ​ទាំងនេះ​ទៅ​ប្រគល់​ជូន​ប្រជាពលរដ្ឋដែល​រង​គ្រោះ​ និង​ជួប​ប្រទះ​ភាព​ខ្វះខាត​។ អំណោយ​​​សទ្ធា​ជ្រះថ្លា​របស់​ព្រះចៅអធិការ វត្ដ​សំរោង​អណ្ដែត ប្រគល់​ជូន​កាកបាទក្រហម​ខណ្ឌ​សែន​សុខ ខាងលើ​នេះ រួម​មាន​ទឹកដោះគោ១.០០០​កំប៉ុង ស្ករស ១.០០០​កញ្ចប់ ត្រីខ ១០០​កំប៉ុង មី៥០​កេស អង្ករ៣​តោន ទឹកក្រូច៥០​កេស និង​ថវិកាចំនួន​៥​លាន​រៀល ដែល​សរុប​ថវិកា ​​ចំនួន​២០​លាន​រៀល​៕​​