ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តែងតាំង​លោក គឹ​ម សេ​តារា ជា​ប្រធាន​អាជ្ញាធរ​ជាតិ​ព្រះ​វិហារ

8 ឆ្នាំ មុន

រាជ​ធា​ភ្នំពេញ​៖ រាជរដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​ និង​តែងតាំង លោក​គឹ​ម សេ​តារា ជា​ប្រធាន​អាជ្ញាធរ​ជាតិ​ព្រះ​វិហារ បន្តវេន​ពី​លោក ជុច ភឿន ដែល​ត្រូវ​តែងតាំង​ជា​ប្រធានកិត្តិយស ​និង​ត្រូវ​ត្រៀម​ទទួល​ភារកិច្ច​ថ្មី​កាលពី​រសៀល​ថ្ងៃ​ទី​២៤

រាជ​ធា​ភ្នំពេញ​៖  រាជរដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​ និង​តែងតាំង លោក​គឹ​ម សេ​តារា ជា​ប្រធាន​អាជ្ញាធរ​ជាតិ​ព្រះ​វិហារ បន្តវេន​ពី​លោក ជុច ភឿន ដែល​ត្រូវ​តែងតាំង​ជា​ប្រធានកិត្តិយស ​និង​ត្រូវ​ត្រៀម​ទទួល​ភារកិច្ច​ថ្មី​កាលពី​រសៀល​ថ្ងៃ​ទី​២៤ ​មេសា ​​២០១៥ ក្រោម​អធិបតីភាព​លោក បណ្ឌិត​សភាចា​រ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី ។

នៅ​ក្នុង​ឱកាស​នោះ​លោក ជុច ភឿន ក៏​បាន​ឡើង​បង្ហាញ​អំពី​លទ្ធផល​ការងារ​សំខាន់​ៗ​មួយ​ចំនួន​ដែល​អាជ្ញាធរ​ជាតិព្រះ​វិហារ​សម្រេច​បាន​នៅ​ក្នុងអំឡុងពេល​ដែល​លោក​ជា​ប្រធាន​អាជ្ញាធរ​ជាតិព្រះ​វិហារ​ចាប់ពី​ថ្ងៃ​ទី​១​​ មិថុនា​ ​២០១០ ​រហូត​មក​ទល់​នឹង​ពេល​នេះ​ ដោយក្នុង​នោះ​រួម​មាន​ឯកសារ​គតិយុត្តិ កិច្ចការ​អភិរក្ស​ និងការងារ​អភិវឌ្ឍន៍​ជាដើម​។

ទន្ទឹម​នឹង​នោះ​លោក​សង្ឃឹមថា ថ្នាក់ដឹកនាំ ​និង​គណៈ​គ្រប់គ្រង​ថ្មី​ដែល​ទទួល​បានការ​តែងតាំង​ពីរាជរដ្ឋាភិបាល​នឹង​បន្ត​ដឹកនាំ​អាជ្ញាធរ​ជាតិ​ព្រះ​វិហារ​ឲ្យ​ទទួល​បានជោគជ័យ​ថ្មី​ៗ​បន្ថែម​ទៀត​។ លោក គឹ​ម សេ​តារា បាន​ថ្លែងអំណរគុណ​លោក​បណ្ឌិត​សភាចា​រ្យ សុខ អាន និង​សមាជិក​ក្រុមប្រឹក្សាភិបាល​អាជ្ញាធរ​ជាតិ​ព្រះ​វិហារ​ទាំងអស់​ដែល​បានអនុម័ត​គាំទ្រ​បេក្ខភាព​រូប​លោក​ជា​ប្រធាន និង​លោក គង់ ពុទ្ធិការ ជា​អគ្គនាយកនៅ​ក្នុង​សម័យប្រជុំ​ក្រុមប្រឹក្សាភិបាល​កាលពី​ថ្ងៃ​ទី​២៧​​មីនា​​២០១៥ កន្លង​ទៅ​៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព