ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មជ្ឈមណ្ឌល​កំសាន្ត​បែប​អប់រំ​Kids City ផ្តល់​ឱកាស​ដល់​សាលា​រដ្ឋ​និង​ឯកជន​ប្រកួតប្រជែង​វិទ្យាសាស្ត្រ

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​ ៖ សា​ល​វិទ្យាសាស្ត្រ​ទាំង​ពីរ​ជាន់​នៃ​មជ្ឈមណ្ឌល​កំសាន្ត​បែប​អប់រំ Kids City ​មាន​ឧបករណ៍​ពិសោធន៍​ជាក់ស្តែង​ជាង​១០០​ប្រភេទ​ និង​មាន​តួនាទី​ផ្សេង​ៗ​គ្នា​សម្រាប់​សិក្សា ​និង​អនុវត្ត​ផ្ទាល់​លើ​មូលដ្ឋាន​គ្រឹះ ដូច​ជា​ពន្លឺ សំលេង

រាជធានី​ភ្នំពេញ​ ៖ សា​ល​វិទ្យាសាស្ត្រ​ទាំង​ពីរ​ជាន់​នៃ​មជ្ឈមណ្ឌល​កំសាន្ត​បែប​អប់រំ Kids City ​មាន​ឧបករណ៍​ពិសោធន៍​ជាក់ស្តែង​ជាង​១០០​ប្រភេទ​ និង​មាន​តួនាទី​ផ្សេង​ៗ​គ្នា​សម្រាប់​សិក្សា ​និង​អនុវត្ត​ផ្ទាល់​លើ​មូលដ្ឋាន​គ្រឹះ ដូច​ជា​ពន្លឺ សំលេង ពិភព​ក្រោម​ទឹក រាង​កាយ​មនុស្ស និង​ឧបករណ៍​ផ្សេង​ទៀត​ពាក់ព័ន្ធ​ការ​ចំលង​ថាមពល បណ្តុំនៃ​ផ្កាយ ​និង​ពី​ដំណើរ​នៃ​គ្រឿង​ម៉ាស៊ីន​។

​នៅ​ព្រឹក​ថ្ងៃ​ទី ២៥ មេ​សា មជ្ឈមណ្ឌល​កំសាន្ត​បែប​អប់រំ​Kids City បាន​រៀបចំ​សិក្ខាសាលា​លើក​ទី​១​នៃ​ការ​បើកឱកាស​ទៅ​ដល់​សាលា​រដ្ឋ ​និង​ឯកជន​ប្រកួតប្រជែង វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង​គណិត​វិទ្យា​(STEM Competition) ដោយ​មានការ​អ​ញ្ចើ​ញ​ចូលរួម​ជា​កិត្តិយស​ពី​លោក ម៉េ​ង ហៀ​ង អគ្គនាយក​ក្រុមហ៊ុន Kids City រួម​ទាំង​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​ជា​ច្រើន​ផ្សេង​ទៀត​។

លោក ម៉េ​ង ហៀ​ង អគ្គនាយក​ក្រុមហ៊ុន Kids City​មាន​ប្រសាសន៍​ថា Kids City​ មាន​កិត្តិយស​ និង​មោទនភាព​យ៉ាង​ក្រៃ​លែង​ក្នុង​ការ​ចូលរួម​គាំទ្រ និង​លើក​ស្ទួយ​ចំណេះដឹង​នៃ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា​វិស្វកម្ម​និង​គណិត​វិទ្យា ( STEM) ក្នុង​ប្រព័ន្ធ​អប់រំ​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​។​

យើង​ជា​ស្ថាបនិក​មាន​ម​ហិ​ច្ឆតា​ធំ​ដើម្បី​នាំ​យក​សកម្មភាព​អប់រំ​បែប​កំសាន្ត ស្រប​ពេល​នឹង​សម័យ​បច្ចេកវិទ្យា​ទំនើប​មក​ជូន​ប្រជាជន​កម្ពុជា​។​ យើង​តែងតែ​ផ្តោត​លើ​វិទ្យាសាស្ត្រ​ជា​ចំណេះដឹង​ដ៏​អស្ចារ្យ និង​ជា​បេះដូង​ក្នុង​ការ​អប់រំ​ដល់​សិស្សានុ​សិស្ស​​ទាំងអស់​ក្នុង​នៅ​កម្ពុជា ដូចដែល​យើង​មាន​ធនធាន​ស្រាប់​ គឺ​នៅ​Kids City​។

លោក​អគ្គនាយក​ក្រុមហ៊ុនលើក​ឡើង​ថា យើង​ធ្លាប់​លឺ STEM ជា​អក្សរ​កាត់​មក​ពី​ពាក្យ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា​វិស្វកម្ម​ និង​គណិត​វិទ្យា ប៉ុន្តែ​ហេតុ​អ្វី​បានជា STEM ​មាន​សារៈសំខាន់? តម្រូវការ​សម្រាប់​អ្នកធ្វើការ​ជំនាញ​នៅ​ក្នុង​មុខ​វិជ្ជា STEM គឺ​មានការ​ផ្សារ​ភ្ជាប់​យ៉ាង​ជិត​ស្និទ្ធ​ទៅ​នឹង​ការ​ប្រកួតប្រជែង​ជាស​កល​។ ​នៅ​ពេល​ប្រទេស​កម្ពុជា​យើង​មានការ​រីក​ចម្រើន​នោះ​វិទ្យាសាស្ត្រ​នឹង​បែ​រជា​មាន​សារសំខាន់​កាន់តែ​ខ្លាំង​ឡើង​ៗ​។​

ទោះបីជា​និស្សិត​មួយ​ចំនួន​មិន​មាន​បំណង​ចង់ទៅ​សិក្សា​ផ្នែក​វិទ្យាសាស្ត្រ​ជា​ផ្លូវការ​ក៏​អាច​ទទួល​បាន​អត្ថប្រយោជន៍នៃ​ការ​រីក​ចម្រើន​ផ្នែក​បញ្ញា ស្មារតី ព្រោះ​យើង​រៀន​ពី​ការ​សួរ​នូវ​អ្វី​ដែល​កើត​មាន​ឡើង​ជុំវិញ​ខ្លួន​យើងនៅ​លើ​ពិភពលោក​។ ​លោក​សង្ឃឹមថា​ សាល​វិទ្យាសាស្ត្រ​ដែល​មាន​កម្រិតស្តង់ដារ​អន្តរជាតិ​នៅ​Kids City​ នឹង​ជួយ​សម្រួល​ដល់​សិស្ស​នូវ​ជំនាញ​ចាំបាច់​ដើម្បី​ជំរុញ​ និង​លើក​ស្ទួយ​ការ​រីក​ចម្រើន​នៃ​ចំណេះដឹង​ផ្នែក​វិទ្យាសាស្ត្រ​នៅ​កម្ពុជា​។

លោកប៉ាន កាស ជា អគ្គនាយក​ក្រុមហ៊ុន  Prudential បាន​លើក​ឡើង​ក្នុង​កម្មវិធី​នេះ​ថា STEM  មាន​សារៈសំខាន់​ក្នុង​ការ​ផ្តល់​ឲ្យ​មានការ​អប់រំ​មានគុណ​ភាព​និង​ ប្រសិទ្ធភាព​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​ជា​ពិសេស​គឺ​ការ​យល់​ដឹង​ពី​វិទ្យាសាស្ត្រ​ឲ្យ​កាន់តែ​ទូលំទូលាយ​។ ខ្ញុំ​យល់​ឃើញ​ថា ​ប្រទេស​កម្ពុជា​ត្រូវការ​នាក់​ជំនាញ​ខាង​ផ្នែក​វិទ្យាសាស្ត្រ វិស្វកម្ម បច្ចេកទេស និង​គណិត​វិទ្យា ដើម្បី​ចូលរួម​ក្នុង​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ប្រទេស​។

លោក​បណ្ឌិត Bryony Mathew អគ្គនាយករង​បេស​កម្ម​របស់​ស្ថានទូត​អង់គ្លេស​ប្រចាំ​កម្ពុជា​មាន​ប្រសាសន៍​ថា ការ​អប់រំ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង​គណិត​វិទ្យា​ពិតជា​មាន​សារសំខាន់​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា​។ ​ក្នុង​នោះ​ដែរ​រួម​មាន​អ្នកស្រី​ Anne Lemaistre អ្នកតំណាង​អង្គការ​យូ​នី​ស្កូ​ប្រចាំ​កម្ពុជា​ក៏​បាន​ជំរុញ​ឲ្យ​មានកម្ម​វិធី​នេះ​ផង​ដែរ​។

អ្នកស្រី Laura Boon អ្នកគ្រប់គ្រង​ផ្នែក​វិទ្យាសាស្ត្រ​របស់​មជ្ឈមណ្ឌល​កំសាន្ត​បែប​អប់រំ​ឃី​ត ស៊ី​ធី​មាន​ប្រសាសន៍​ថា តាម​រយៈ​ការ​ប្រកួតប្រជែង​ផ្នែក​អប់រំ​ដូច​បាន​លើក​ឡើង​ខាងលើ​នេះ​យើង​សង្ឃឹមថា នឹង​អាច​ជំរុញ​ទឹកចិត្ត​ក្មេង​ៗ​បន្ថែម​ទៀត ឲ្យ​កាន់តែ​មាន​ចំណាប់អារម្មណ៍​លើ​ផ្នែក​វិទ្យាសាស្ត្រ​។​ ក្មេង​ៗ​ទាំងឡាយ​ចូល​មក​លេង​នៅ​ក្នុង​សាស​វិទ្យាសាស្ត្រ​នឹង​ទទួល​បាន​អត្ថប្រយោជន៍​ជា​ច្រើន​ដូច​ជា ការ​ប្រកួតប្រជែង​ចំណេះដឹង​លើ​គ្រប់មុខ​វិជ្ជា​របស់​ពួក​គេ រួម​ទាំង​ធ្វើ​ការងារ​ជា​ក្រុម ជាមួយ​និង​សិស្ស​មក​ពី​មជ្ឈដ្ឋាន​ផ្សេង​ៗ​គ្នា​។​

ក្រុម​ក្មេង​ៗ​ចាប់ពី​៥​នាក់​មាន​អាយុ​ក្រោម​១២​ឆ្នាំ អាច​ចូលរួម​ប្រកួតប្រជែង ដោយ​សិស្ស​ទាំងអស់​មិន​ចាំបាច់​មានចំណេះ​ដឹង​ផ្នែក​វិទ្យាសាស្ត្រ​ពី​មុន​មក​ក៏​អាច​ចូលរួម​បាន​។​ ការ​ប្រកួតប្រជែង​សមត្ថភាព​ជា​ក្រុម និង​សមត្ថភាព​លើ​មុខ​វិជ្ជា​ដ៏​ទៃ​ទៀត​សិស្ស​អាច​ចូលរួម​ប្រកួត​ដោយ​សេរី​បាន​ទាំង​ភាសា​ខ្មែរ​និង​អង់គ្លេស​៕​​