ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​​​រដ្ឋបាល​​​ព្រៃឈើ​ថ្នាក់​ជាតិ ​និង​​ព្រះរាជ​អាជ្ញា​ចុះ​​បង្ក្រាប​​ទីតាំង​​កែ​ច្នៃ​​ឈើ​ផ្អើល​​ក្រុង​​ស្ទឹង​​ត្រែង

8 ឆ្នាំ មុន

ខេត្តស្ទឹងត្រែង ​៖​ ទីតាំង​កែ​ច្នៃ​ និង​ស្តុក​ឈើប្រណីត​បី​កន្លែង​ត្រូវ​បាន​​កម្លាំង​រដ្ឋបាល​ព្រៃឈើ​ថ្នាក់​ជាតិ ​រួម​ជាមួយ​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​​សហ​ការ​​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ចុះ​បង្ក្រាបរយៈពេល​ពេញ​

ខេត្តស្ទឹងត្រែង ​៖​ ទីតាំង​កែ​ច្នៃ​ និង​ស្តុក​ឈើប្រណីត​បី​កន្លែង​ត្រូវ​បាន​​កម្លាំង​រដ្ឋបាល​ព្រៃឈើ​ថ្នាក់​ជាតិ ​រួម​ជាមួយ​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​​សហ​ការ​​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ចុះ​បង្ក្រាបរយៈពេល​ពេញ​មួយ​ថ្ងៃ​ទី​២៥ ​មេ​សា​២០១៥​ ក្នុង​ក្រុង​ស្ទឹង​ត្រែង ខេត្តស្ទឹងត្រែង​។

​យុ​ទ្ធនា​​ការ​បង្ក្រាប​នេះ​ដំបូង​ឡើយ​កម្លាំង​រដ្ឋបាល​ព្រៃឈើ​ថ្នាក់​ជាតិ​បាន​ចុះ​ប្រ​តិ​ប​ត្តិ​ការ​​អង្កេត ​និង​ដាក់​គោលដៅ​ធ្វើការ​ត្រួតពិនិត្យ​ទើប​ឈាន​ដល់​ការ​បង្ក្រាប​ និង​រឹបអូស​។ ​ក្រោយពេល​ព្រះរាជអាជ្ញា​អម​សាលាដំបូង​រួម​ជាមួយ​កម្លាំង​កងរាជ​អាវុធហត្ថ​ខេត្ត​ដឹកនាំ​ដោយ​លោក អៀង វ៉ា​ន់​ឌី ​​ចុះ​ដល់​ចំណុច​គោលដៅ​ជា​ច្រើន​កន្លែង​ទៀត​នៅ​ក្នុង​ក្រុង ​ទើប​ឈាន​ដល់​ការ​រឹបអូស​ទីតាំង​កែ​ច្នៃ​ឈើប្រណិត​មួយ​កន្លែង​នៅ​ក្នុងភូមិ​បា​ចុង​ សង្កាត់​ព្រះបាទ រឹបអូស​បាន​ឈើ​៤​រ៉ឺម៉ក និង​ម៉ាស៊ីន​មួយ​ចំនួន​។​

តម​ក​នៅ​វេលា​បន្ទាប់​កម្លាំង​ទាំងអស់​បាន​ទៅ​ដល់​រោង​សិប្បកម្ម​មួយ​កន្លែង​នៅ​ភូមិ​ស្ពានថ្ម សង្កាត់​ស្ទឹង​ត្រែង​។​ ទីតាំង​នោះ​ត្រូវ​គេ​ស្គាល់​ថា​ ជា​របស់​លោក លី សុង​ហួត ហៅ គ្រូ​រ័​ត្ន មាន​ទីតាំង​៣​កន្លែង​ក្នុង​នោះមាន​តែ​ទីតាំង​មួយ​ដែល​មានច្បាប់​និង​២​ទីតាំង​ទៀត​ពុំ​មានច្បាប់​ និង​មាន​បញ្ជា​ពី​ព្រះរាជអាជ្ញា​ និង​មេបញ្ជាការ​កងរាជអាវុធហត្ថ​ ព្រមទាំង​រដ្ឋបាល​ព្រៃឈើ​ថ្នាក់​ជាតិ​ដឹកនាំ​ដោយ​លោកអិ​វ ឯ​សាវ​តី ឲ្យ​ធ្វើការ​ឆែកឆេ​រ និង​ដាក់​កម្លាំង​ការពារ​ចំនួន​២​គោលដៅ​នោះ​ដើម្បី​បង្ក្រាប​ និង​រឹបអូស ​តែ​ក្រោយមក​ហាក់បីដូចជា​មិន​ប្រក្រតី​ទីតាំង​២​កន្លែង​ផ្សេងទៀត​របស់​លោក លី សុង​ហួត មិន​ត្រូវ​បាន​រឹបអូស​ឬ​បង្ក្រាប​​ឡើយ​។

តាម​ការ​ខ្សឹប​ប្រាប់​របស់​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឱ្យ​ដឹង​ថាលោក លី សុង​ហួត ជា​មនុស្ស​ជំនិត​របស់​លោក ឈង តុលា នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ស្ទឹង​ត្រែង​ ហើយ​ការ​ដាក់​កម្លាំង​យ៉ាង​មាំទាំ​នោះ​ត្រូវ​​​គេ​សង្ស័យ​ថា​មាន​អ្វី​ជា​បញ្ហា​នៅ​ពីក្រោយ​ខ្នង​។​ នៅ​គ្រា​ដែល​កម្លាំង​ទាំងអស់​ រួម​មាន​ព្រះរាជអាជ្ញា​លោក​មេបញ្ជាការ​កងរាជអាវុធហត្ថ​ លោក អិ​វ ឯក​សាវ​តី បាន​និយាយ​ថា​ មិនបាច់​យក​ច្បាប់​អ្វី​មក​ឲ្យ​មើល​ទេ ច្បាប់​២០​ម៉ែត្រគូប​ធ្វើ​ម៉ា​ឆ្នាំ​ហ្នឹង​ តែ​ច្បាប់​ហ្នឹង​ដដែល​។​

បន្ទាប់​មក​លោក អៀង វ៉ា​ន់​ឌី​ និង​លោក ប៉ែន សា​រ៉ាត់ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​បាន​បញ្ជា​ឲ្យ​រឹបអូស​ទីតាំង​២​កន្លែងដែល​អត់​មាន​លិខិត​អនុញ្ញាត តែ​វេលា​កាន់តែ​ខើច​ទីតាំង​នោះ​មិន​ត្រូវ​បាន​បង្ក្រាប ​ហើយ​ដក​កម្លាំង​ចេញ​ទាំងអស់​វិញ​។​លោក ប៉ែន សា​រ៉ាត់ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តស្ទឹងត្រែង​​​មាន​ប្រសាសន៍​ពាក់ព័ន្ធ​ទីតាំង​ខាងលើ​នេះ​ គឺ​គេ​មានច្បាប់​ប៉េសេ​របស់​គេ​១​ទីតាំង​ធំ ចំណែក​២​កន្លែង​នោះ​គ្រាន់​ជា​កន្លែង​ដែល​គេ​ពង្រាយ​សម្រាប់​ធ្វើ​ប៉ុណ្ណោះ ​ដូច្នេះ​ត្រូវ​ដក​កម្លាំង​វិញ​ ព្រោះ​គេ​​មានច្បាប់​។

​ក្រោយ​សកម្មភាព​កម្លាំង​ទាំងអស់​បាន​ធ្វើការ​រឹបអូស​ទីតាំង​កែ​ច្នៃ​គ្រឿង​សង្ហា​រឹម​ជា​ហូរហែ​នោះ​មក​នៅ​វេលា​រសៀល ​ជំនាញ​ក្រោម​បញ្ជា​ពី​ព្រះ​រាជអាជ្ញា​បាន​បញ្ជា​ឲ្យ​កាត់​សោ​ទីតាំង​២​កន្លែង​ទៀត ​មួយ​នៅ​ភូមិ​បា​ចុង​ សង្កាត់​ព្រះ​បាទ ​និង​ភូមិ​ស្ពានថ្ម​ សង្កាត់​ស្ទឹង​ត្រែង ​ដែល​បាន​រឹបអូស​ឈើ​ជា​ច្រើ​នម៉ែត្រគូប​។

​គួរ​បញ្ចា​ក់ថា​ ម្ចាស់ឈើ​ដែល​ច្រើន​បំផុត​មានឈ្មោះ សុខ ពៅ ភេទ​ស្រី​ ជា​ម្ចាស់​រោង​សិប្ប​កម្មដ៏​ធំ​មួយ ​តែ​មិន​ត្រូវ​បាន​បង្ក្រាប ហើយ​ឈើ​ដែល​រឹបអូស​នោះ​ឈ្មោះ សុខ ពៅ បាន​យក​ទៅ​ដាក់​នៅ​រោង​អារ ច្រៀក​​មួយ​កន្លែង​នៅ​ភូមិ​ស្ពានថ្ម​ ទីតាំង​បង្ក្រាប​ពេល​រសៀល​នោះ តែ​មិន​មាន​ជំនាញ ​ឬ​កងកម្លាំង​ណា​ទៅ​បង្ក្រាប​នៅ​ទីតាំង​ឈ្មោះ សុខ ពៅ នោះ​ឡើយ​។

​លោក លី គន នាយ​ផ្នែក​រដ្ឋបាល​ស្ទឹង​ត្រែង​បាន​បញ្ជាក់​ប្រាប់​ថា ​នៅ​ព្រឹក​ថ្ងៃអាទិត្យ​ទី​២៦​ មេសា នេះ នៅ​មិន​ទាន់​ដឹង​លទ្ធផល​នៅឡើយ​ទេ​ ព្រោះ​ជា​ថ្ងៃ​សម្រាក​ ដូច្នេះ​រង់ចាំ​សរុប​នៅ​ពេល​ក្រោយ​។​ បើ​តាម​ការ​អះអាង​ពី​ជំនាញ​ថា ​ឈើ​ដែល​មិន​ស្របច្បាប់​ធ្វើការ​រឹបអូស​នោះ​អាច​មាន​ចំនួន​ច្រើន​លើស​ពី​ជាង​១០​ម៉ែត្រគូប​ទៅ​២០​ម៉ែត្រគូប​ រួម​និង​រណា​រ៉ៃ​ម៉ាស៊ីន​តាប​ឈូសជា​ច្រើន​គ្រឿង​ទៀត ៕​