ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​ពលករ​ខ្មែរ​រង​គ្រោះ​ចំនួន​៥៨​នាក់​ត្រូវ​បាន​សង្គ្រោះ​នៅ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី

8 ឆ្នាំ មុន

ដោយ​មានការ​ណែនាំ​ជា​ប្រចាំ និង​យកចិត្តទុកដាក់​ខ្ពស់​របស់​លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំ​ហុង រដ្ឋមន្ត្រី​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ស្ថានទូត​កម្ពុជា ប្រចាំ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី បាន​សហការ​ជាមួយ​អាជ្ញាធរ​ឥណ្ឌូ​នេ​ស៊ី

ដោយ​មានការ​ណែនាំ​ជា​ប្រចាំ និង​យកចិត្តទុកដាក់​ខ្ពស់​របស់​លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំ​ហុង រដ្ឋមន្ត្រី​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ស្ថានទូត​កម្ពុជា ប្រចាំ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី បាន​សហការ​ជាមួយ​អាជ្ញាធរ​ឥណ្ឌូ​នេ​ស៊ី ជួយ​សង្គ្រោះ​ពលករ​ខ្មែរ​ចំនួន៥៨នាក់ ដែល​រង​គ្រោះដោយ​ការ​ជួញដូរ​យក​ទៅ​ធ្វើការ​ដោយ​ខុសច្បាប់​លើ​ទូក​នេសាទ​ក្នុង​ដែនទឹក​ប្រទេស​ឥណ្ឌូ​នេ​ស៊ី ។

ស្ថានទូតបាន​សហការ​យ៉ាង​ជិត​ស្និទ្ធជាមួយ​អង្គការ​ទេសន្តរប្រវេសន៍​អន្តរជាតិ (IOM) ដើម្បី​ធ្វើ​មាតុភូមិនិវត្តន៍​ពលករ​ខ្មែរ​រង​គ្រោះ​ទាំង​៥៨​នាក់​នេះ​មក​កម្ពុជា​វិញ នា​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​។

ដោយឡែក ចំពោះ​ព័ត៌មានដែល​ថា មាន​ពលករ​ខ្មែរ​រង​គ្រោះ​ចំនួន​៣៦​នាក់​ទៀត កំពុង​ស្ថិត​ក្នុង​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ដែរ​នោះ ស្ថានទូត​យើងបាន​សហការ​ជាមួយ​អាជ្ញាធរ​ឥណ្ឌូ​នេ​ស៊ី និង​អង្គការ​ទេសន្តរប្រវេសន៍​អន្តរជាតិ (IOM)  ដើម្បី​ស្រាវជ្រាវ​រក​ការ​ពិត​។ ក្នុង​ករណី​បើ​មាន​ពិតមែន ស្ថានទូត នឹង​បន្ត​សហការ​ជាមួយ​អង្គការ​ទេសន្តរប្រវេសន៍​អន្តរជាតិ (IOM) ដើម្បី​ធ្វើ​មាតុភូមិនិវត្តន៍​ពលករ​ខ្មែរ​រង​គ្រោះ​ទាំងនោះ​មក​កម្ពុជា​វិញជា​បន្តបន្ទាប់​ទៀត​៕

ប្រភព​៖ លោក​កុយ គួង អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ និង​សហ​ប្រតិ​បត្តិ​ការ​អន្តរ​ជាតិ​