ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេជោ ហ៊ុន សែន និង​លោក​សម រង្ស៊ី ជួប​សំណេះ​សំណាល​ជាមួយ​ពលករ​ និង​និស្សិត​ខ្មែរ​នៅ​ម៉ា​ឡេ​ស៊ី

8 ឆ្នាំ មុន

នៅ​ទី​ក្រុង​គូឡា​ឡាំ​ពួរ ប្រទេស​ម៉ា​ឡេ​ស៊ី​ ជា​ទី​កន្លែង​នៃ​ការ​ស្នាក់​អាស្រ័យបំពេញ​ទស្សន​កិច្ច​ការ​ងារ​ អញ្ជើញ​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី​២៦​ នៅ​រសៀល​ថ្ងៃ​ទី​២៥ មេសា ម្សិល​មិញ​មុន​មួយ​ថ្ងៃ​នៃ​ពិធី​បើក​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី​

នៅ​ទី​ក្រុង​គូឡា​ឡាំ​ពួរ ប្រទេស​ម៉ា​ឡេ​ស៊ី​ ជា​ទី​កន្លែង​នៃ​ការ​ស្នាក់​អាស្រ័យបំពេញ​ទស្សន​កិច្ច​ការ​ងារ​ អញ្ជើញ​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី​២៦​ នៅ​រសៀល​ថ្ងៃ​ទី​២៥ មេសា ម្សិល​មិញ​មុន​មួយ​ថ្ងៃ​នៃ​ពិធី​បើក​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី​២៦​ សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ​ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា និង​លោក​សម រង្ស៊ី​ ប្រធាន​ក្រុម​ភាគ​តិច​ក្នុង​សភា​ អញ្ជើញ​ជួប​សំណេះ​សំណាល​ជាមួយ​បង​ប្អូន​ប្រជា​ពលរដ្ឋ​ កម្មករ កម្មការិនី​ និង​និស្សិត​កម្ពុជា​ចំនួន​២៩០​នាក់​​ដែល​កំពុង​ស្នាក់​នៅ​បំពេញ​ការ​ងារ​ និង​សិក្សា​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​។

ក្នុង​ពិធី​ជួប​ជុំ​សំណេះ​សំណាល​តាម​បែប​វប្ប​ធម៌​សន្ទនា​ដែល​ធ្វើ​ឡើង​នៅ​សណ្ឋា​គារ​ក្នុង​ទី​ក្រុង​គូឡា​ឡាំ​ពួរ​ ក៏​មាន​ការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​ឯកឧត្តម លោក​ជំទាវ​ជា​ឥស្សរ​ជន​ជាន់​ខ្ពស់​តំណាង​ស្ថា​ប័ន​រដ្ឋ​សភា​ និង​រាជ​រដ្ឋា​ភិ​បាល​កម្ពុជា​ច្រើន​រូប​។

ថ្លែង​ក្នុង​ពិធី​សណេះ​​សំណាល​តាម​បែប​វប្ប​ធម៌​សន្ទ​នា​គ្នា​នោះ លោក​សម រង្ស៊ី និង​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ​ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​អញ្ជើញ​មាន​ប្រសាសន៍​សំណេះ​សំណាល​រួម​គ្នា​ ដោយ​បាន​បង្ហាញ​ជូន​ដល់​បង​ប្អូន​ប្រជា​ពលរដ្ឋ​ កម្មករ កម្មការិនី និង​និស្សិត​ទាំង​អស់​ដែល​កំពុង​រស់​នៅ​ក្រៅ​ប្រទេស​ ពិសេស​បញ្ជាក់​ជូន​ដល់​សាធារណ​មតិ​អន្តរ​ជាតិ​ថា ការ​ជួប​ជុំ​គ្នា​នៅ​ថ្ងៃ​នេះ​ គឺ​កើត​ចេញ​ពី​ការ​ដាក់​ចេញ​នូវ​វប្ប​ធម៌​សន្ទនា​គ្នា​ដែល​បង្កើត​ឡើង​ដោយ​សម្តេច​តេជោ​ និង​លោក​សម រង្ស៊ី ។

សម្តេច​តេជោ មាន​ប្រសាសន៍​សង្កត់​ធ្ងន់​ថា លទ្ធ​ផល​នៃ​ការ​បង្កើត​ឡើង​នូវ​វប្ប​ធម៌​សន្ទនា​នេះ គឺ​ជា​ជំហាន​ថ្មី​មួយ​ទៀត​ដែល​ជន​ជាតិ​កម្ពុជា​ខ្លួន​ឯង​ផ្ទាល់​ជា​អ្នក​បង្កើត​ឡើង​ បន្ទាប់​ពី​ការ​ដាក់​ចេញ​នូវ​នយោ​បាយ​ឈ្នះ​ ឈ្នះ មក​នោះ  ។ សម្តេច​តេជោ​នាយក​រដ្ឋ​មន្ត្រី​មាន​ប្រសាសន៍​បន្ត​ថា នេះ​គឺ​ជា​បទ​ពិសោធន៍​ថ្មី​មួយ​ទៀត​របស់​កម្ពុជា​ដើម្បី​ឱ្យ​អន្តរ​ជាតិ​មើល​ឃើញ ហើយ​ក៏​មិនមាន​ប្រទេស​ណា​មួយ​​អាច​ធ្វើ​បាន​ដូច​ជា​កម្ពុជា​យើង​បាន​ដែរ​។

ការ​បង្កើត​ឡើង​នូវ​វប្បធម៌​សន្ទនា​គារ​នេះ​ត្រូវ​បានលោក​ សម រង្ស៊ី មាន​ប្រសាសន៍​ឱ្យ​ដឹង​ដែរ​ថា មិន​យូរ​ មិន​ឆាប់​កម្ពុជា​នឹង​ទទួល​បាន​នូវ​ភាព​រីក​ចំរើន​តាម​រយៈ​ផ្លែ​ផ្កា​នៃ​វប្ប​ធម៌​សន្ទនា​គ្នា​នេះ ដែល​អ្នក​នយោ​បាយ​លែង​ហែក​​ហួរ​គ្នា​ និង​នាំ​គ្នា​ងាក​មក​និយាយ​គ្នា​ពី​អ្វី​ដែល​ជា​ការ​ស្ថាបនា​ជាតិ និង​ការ​រីក​ចំរើន​របស់​ប្រជា​ជន​កម្ពុជា​ទាំង​អស់​។

នៅ​ក្នុង​កិច្ច​សន្ទនា​គ្នា​នោះ​ដែរ ក៏​បាន​បើក​ឡើង​នូវ​វេទិកា​ឆ្លើយ​ឆ្លង​គ្នា​ពី​សំណាក់​បង​ប្អូន​ប្រជា​ពលរដ្ឋ​ កម្មករ កម្មការិនី និង​និស្សិត​ដែល​កំពុង​​ស្នាក់​នៅ​ និង​បន្ត​ការ​សិក្សា​ក្នុង​ប្រទេស​ម៉ា​ឡេ​ស៊ី បិសេស​ទាក់​ទិន​ទៅ​នឹង​បញ្ហា​នៃ​ការ​រស់​នៅ​បំពេញ​ការ​ងារ និង​ការ​សិក្សា​ក្នុង​ប្រទេស​ម៉ា​ឡេ​ស៊ី​ ហើយ​ត្រូវ​បាន​សម្តេច​តេជោ​នាយក​រដ្ឋ​មន្ត្រី​មាន​ប្រសាសន៍​លើក​ឡើង​ដោយ​ផ្តល់​នូវ​ភាព​វិជ្ជ​មាន​ និង​ពន្លឺ​ថ្មីៗ​ដល់​បង​ប្អូន​ប្រជា​ពលរដ្ឋ​ កម្មករ​ កម្មការិនី និង​និស្សិត​កម្ពុជា​ក្នុង​ក្រប​ខណ្ឌ​បទ​ដ្ឋាន​ច្បាប់​របស់​កម្ពុជា ​​និង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ល្អ​នៃ​ប្រទេស​កម្ពុជា និង​ម៉ា​ឡេ​ស៊ី​ ៕