ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនំាពាក្យ​ ៖ ករណីសម្តេច​ក្រុមព្រះជួបគ្រោះថ្នាក់​ចរាចរណ៍​ជាការគ្រោងទុក​និងអ្នកម្នាងផល្លា​ត្រៀមបញ្ចូន​ទៅព្យាបាល​នៅក្រៅប្រទេសថ្ងៃនេះ

8 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ អ្នកនំាពាក្យ​គណបក្សហ្វ៊ុនស៊ិនប៉ិច ​លោក ញ៉េប ប៊ុនជិន​ ​បានមានប្រសាសន៍ថា ​អ្នកបង្កគ្រោះថ្នាក់​ចរាចរណ៍លើក្បួន​​ព្រះទីន័ងសម្តេច​ក្រុមព្រះ​គឺមានចេតនាគ្រោងទុកមុន ​ហើយនៅពេលនេះ​មេធាវីគណបក្ស​កំពុងរៀបចំពាក្យ​បណ្តឹងចាត់ការ​តាមផ្លូវច្បាប់ ។

ដោយឡែក​ថ្លែងតាមទូរស័ព្ទនៅ​ព្រឹកថ្ងៃទី២៦​ មេសា ២០១៥​ លោក ញ៉េប ប៊ុនជិន ​បានបា្រប់កោះសន្តិភាពទៀតថា​ របួសរបស់​សម្តេចក្រុមព្រះ ព្រះ​ប្រធាន​​ឧត្តមទីប្រឹក្សា​ព្រះមហាក្សត្រ ​និងជាព្រះប្រធាន​គណបក្សហ្វ៊ុនស៊ិនប៉ិច​ពុំមានអ្វីធ្ងន់ធ្ងរនោះទេ ​ប៉ុន្តែអ្នកម្នាង​ អ៊ុក ផល្លា​ មានសភាពធ្ងន់ធ្ងរ​(របួស​ក្បាល)​​ ត្រៀម​នឹង​បញ្ជូនទៅព្យាបាល​នៅក្រៅប្រទេស​តាមជើងយន្តហោះ​ពិសេសនៅថ្ងៃអាទិត្យនេះ ។

ព័ត៌មានលម្អឹត​នឹងមានផ្សាយជូន​នៅលើសារព័ត៌មាន​កោះសន្តិភាព ៕