ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់ផ្ទះវល់​ទៅការបងប្អូន​ ​ភ្លើងឆេះផ្ទះ​បង្កការភ្ញាក់ផ្អើល​កណ្តាល​ក្រុងបាត់ដំបង

8 ឆ្នាំ មុន

ខេត្តបាត់ដំបង​ ៖ លំនៅដ្ឋានមួយខ្នង​បានត្រូវអគ្គិភ័យបំផ្លាញធ្ងន់ធ្ងរ ​ខណៈម្ចាស់ផ្ទះ​ជាប់រវល់ទៅ​ចូលរួមការបងប្អូន ។

ខេត្តបាត់ដំបង​ ៖ លំនៅដ្ឋានមួយខ្នង​បានត្រូវអគ្គិភ័យបំផ្លាញធ្ងន់ធ្ងរ ​ខណៈម្ចាស់ផ្ទះ​ជាប់រវល់ទៅ​ចូលរួមការបងប្អូន ។

ហេតុការណ៍នេះ ​បានបង្កឲ្យមានការភ្ញាក់​ផ្អើលនៅម៉ោងប្រមាណ​៩ព្រឹកថ្ងៃទី២៦ ​មេសា ២០១៦​ នៅម្តុំផ្ទះល្វែងក្នុងភូមិ១៣មករា ​សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ។

បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មានកោះសន្តិភាព​បានបញ្ជាក់ឲ្យដឹងនៅ​ប៉ុន្មាននាទីមុននេះទៀតថា ​អគ្គិភ័យនេះបានត្រូវ​សមត្ថកិច្ចដាក់ការសង្ស័យ​​បណ្តាលមកពី​ទុស្សេខ្សែភ្លើង ។

សេចក្តីរាយការណ៍​បានបន្តថា ​មកដល់ម៉ោង៩និង២៥នាទី​ព្រឹកថ្ងៃអាទិត្យដដែលនេះ ​សមត្ថកិច្ចគ្រប់គ្រង​ស្ថានការណ៍ទំាងស្រុងហើយ​ ដោយភ្លើងបាន​រលត់​​ក្រោយ​មានការអន្តរាគមន៍ភ្លាមៗពី​ប៉ូលិសពន្លត់អគ្គិភ័យនៃ​ស្នងការដ្ឋាននគរបាលខេត្ត និងអ្នកភូមិជិតខាង ។

ព័ត៌មានលម្អឹត​នឹងមានផ្សាយជូននៅ​លើសារព័ត៌មាន​កោះសន្តិភាព ៕