ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

BMW បុក​សេ​១១០​ស្លា.ប់​២​នាក់​នៅ​សង្កាត់ចោមចៅ

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​២​នាក់​បាន​ស្លា.ប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ​ ដោយសា​រថយន្ត​បើក​ជែង​​ទៅ​បុក​ចំ​ពីមុខ​ពេញទំហឹង​ កាលពី​ម៉ោង​​៦ និង​៤០​នាទី​ព្រលប់​ ថ្ងៃ​ទី២៥​ ខែ​មេ​សា​ ឆ្នាំ​២០១៥​ នៅ​ចំណុច​ផ្លូវជាតិ​លេខ​៤​ ខាងកើត​សាលាក្តី​ខ្មែរ​ក្រហម

រាជធានី​ភ្នំពេញ ៖ បុរស​២​នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ​ ដោយសា​រថយន្ត​បើក​ជែង​​ទៅ​បុក​ចំ​ពីមុខ​ពេញទំហឹង​ កាលពី​ម៉ោង​​៦ និង​៤០​នាទី​ព្រលប់​ ថ្ងៃ​ទី២៥​ ខែ​មេ​សា​ ឆ្នាំ​២០១៥​ នៅ​ចំណុច​ផ្លូវជាតិ​លេខ​៤​ ខាងកើត​សាលាក្តី​ខ្មែរ​ក្រហម ស្ថិត​ក្នុង​ភូមិ​អង្គ សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ។

តាម​ប្រភព​ព័ត៌មាន​ពី​បុរស​ម្នាក់​ឈ្មោះ​សៀ​ក រ័​ត្ន អាយុ​៣៥​ឆ្នាំ​ មុខរបរលក់ដូរ​​នៅ​ភូមិ​អង្គ​ សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ បាន​ប្រាប់​​អោយ​ដឹង​ថា​ មុន​ពេល​កើតហេតុ​ គេ​ឃើញ​រថយន្ត​ BMW ​ពណ៌​ស្ករ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2U-9638 បើកបរ​​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ ក្នុង​ល្បឿន​លឿន ​ដោយ​បើក​ជែង​រថយន្ត​មួយទៀត ​ខ​ណៈ​ដល់​ចំណុច​ខាងលើ​​ស្រាប់តែ​ជ្រុល​ទៅ​បុក​ម៉ូតូ​សេ​១១០​ ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ ភ្នំពេញ 1BG-1271 ជិះ​គ្នា​២​នាក់ ចំ​ពីមុខ​ពេញទំហឹង​ ក្នុង​ទិស​ដៅ​បញ្ច្រាស់​គ្នា​ បណ្តាល​អោយ​​ម្នាក់​ស្លាប់​នៅ​លើ​ផ្លូវជាតិ​ឯម្នាក់​ទៀត​ជា​អ្នក​បើក​ម៉ូតូ​បាន​ប៉ើង​​ខ្ទាត​ទៅ​ស្លាប់​ក្នុង​ប្រឡាយ​ទឹក​ ហើយ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ចុះ​សែង​យក​មក​លើគោក​វិញ​ ។

តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ប្រាប់​ឲ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ទាំង​២​នាក់​ខាងលើ​មាន ១-​ឈ្មោះឯ​ល ពិសិដ្ឋ ភេទ​ប្រុ​ស ​អាយុ​២៥​ឆ្នាំ​ជា​កម្មករ​រោងចក្រ ស្នាក់​នៅ​ភូមិ​តាំង​រនាម​ សង្កាត់​ប្រទេះ​ឡា​ង​ ខណ្ឌដង្កោ​(​អ្នក​បើក​)​ ស្លាប់​ក្នុង​ប្រឡាយ​ទឹក​ ។ ​២-​ឈ្មោះ​សោម ឆក ភេទ​ប្រុស​ អាយុ​២៤​ឆ្នាំ​ ជាកម្មករ​រោងចក្រ​ ស្នាក់នៅ​ភូមិ​ស្ងួន​ពេជ្រ សង្កាត់​កន្ទោក​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ អង្គុយ​ក្រោយ​ ស្លាប់​នៅ​លើ​ផ្លូវជាតិ​ ។ ចំណែក​អ្នក​បើករថយន្ត​ខាងលើ​ក្រោយ​ពី​គ្រោះថ្នាក់​ហើយ​បាន​បើកទ្វា​រថយន្ត​គេច​​ខ្លួន​បាត់​ស្រមោល​ សល់​តែ​អ្នក​រួម​ដំណើរ​ត្រូវ​បាន​សមត្ថកិច្ច​នាំ​ខ្លួន​មក​ប៉ុស្តិ៍​ ខ្លាច​ប្រជាពលរដ្ឋ​ច្រឡំ​ស្មាន​តែ​អ្នក​បើក​ ក្រែង​មាន​ប្រើ​អំពើ​ហិង្សា​ ។

តាម​សំដី​អ្នក​រួម​ដំណើរ​ខាងលើ​បាន​ប្រាប់​ឲ្យ​ដឹង​ថា​ មុន​កើតហេតុ​គាត់​បាន​អង្គុយ​ក្នុង​រថយន្ត​ខាងលើ​ផ្នែក​ក្រោយ​ខាងស្តាំ​ ហើយ​គាត់​ក៏​មិន​ដឹង​ច្បាស់​ថា​ រថយន្ត​គាត់​ទៅ​បុក​ម៉ូតូ​ ឬក៍​ម៉ូតូ​​បើក​ចូល​រថយន្ត​ទេ​ ដោយពេល​នោះ​គាត់​រវល់​ចុច​ទូរស័ព្ទ​ ក៏​លាន់​ផាំង​តែ​ម្តង​ ហើយ​អ្នក​បើករថយន្ត​បាន​បើកទ្វា​រថយន្ត​រត់​គេច​​ខ្លួន​ទៅ​ ចំណែក​គាត់​ក្រោយ​ពី​ឃើញ​បុក​ដូចនេះ​គាត់​បាន​បើកទ្វា​រថយន្ត​ចុះ​ គាប់​ជួន​ពេល​នោះ​មាន​សមត្ថកិច្ច​ម្នាក់​ដឹក​គាត់​តាម​ម៉ូតូ​យក​មក​ប៉ុស្តិ៍​ដោយ​ខ្លាច​ថា​ ប្រជាពលរដ្ឋ​ប្រើ​ហិង្សា​ដាក់គាត់ ។

បច្ចុប្បន្ន​សព​ជន​រង​គ្រោះ​ទាំង​​២​នាក់​ខាងលើ​បាន​ប្រគល់​អោយ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​រៀង​ៗ​ខ្លួន​តាម​ប្រពៃណី​ ចំណែក​រថយន្ត​និង​ម៉ូតូ​ត្រូវ​បាន​សមត្ថកិច្ច​ចុះ​ទៅ​វាសវែង​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​នគរបាល​ជើង​គោក​រាជធានី​ភ្នំពេញ​ រង់​ចាំ​ដោះស្រាយ​ពេល​ក្រោយ​ ដោយឡែក​បុរស​ដែល​អះ​អាង​ថា​ជា​អ្នក​រួម​ដំណើរ​ ត្រូវ​បាន​សមត្ថកិច្ច​នាំ​ខ្លួន​យក​ទៅ​សាកសួរ​ផង​ដែរ ៕