ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​សម្តែង​​បើក​រថយន្ត​ដឹក​តារា​ចម្រៀង​បុក​គូទ​រថយន្ត​កាមរី​ឆ្លាម​

8 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ បុរស​ជា​អ្នក​បើករថយន្ត​ម្នាក់​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​តារា​សម្តែង​កាយវិការ​ខារ៉ាអូខេ​ និង​ភាពយន្ត​ បាន​បើករថយន្ត​ដឹក​តារាចម្រៀង​ស្រី​ម្នាក់​បុក​រថយន្ត​បុក​គូទ​រថយន្ត​កាម​រី​ឆ្លាម​ ធ្វើ​ឲ្យ​ក្រ​ពិត​នៅ​ស្តុ​ប​ដេ​កា​សេ

រាជធានីភ្នំពេញ ៖ បុរស​ជា​អ្នក​បើករថយន្ត​ម្នាក់​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​តារា​សម្តែង​កាយវិការ​ខារ៉ាអូខេ​ និង​ភាពយន្ត​ បាន​បើករថយន្ត​ដឹក​តារាចម្រៀង​ស្រី​ម្នាក់​បុក​រថយន្ត​បុក​គូទ​រថយន្ត​កាម​រី​ឆ្លាម​ ធ្វើ​ឲ្យ​ក្រ​ពិត​នៅ​ស្តុ​ប​ដេ​កា​សេ តាម​បណ្តោយ​មហាវិថី​ព្រះ​មុនី​វង្ស​ កែង​ផ្លូវ​១១០ សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ កាលពី​វេលា​ម៉ោង​១២​រំលង​អធ្រាត្រ​ ថ្ងៃ​ទី​២៥ ខែមេសា ឆ្នាំ​២០១៥ ។

សាក្សី​ឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ រថយន្ត​បង្ក​ម៉ាក​ឡិច​ស៊ី​ស​៤៧០ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2C-9494 ជិះ​គ្នា​២​នាក់ ដែល​មាន​​ឈ្មោះ​សុវណ្ណ មក​រា ជា​តារា​សម្តែង​កាយវិការ​ និង​ខារ៉ាអូខេ និង​នារី​ម្នាក់​រួម​ដំណើរ​មានឈ្មោះ​ឈិ​ន សុធា​រី ជា​អ្នកចំរៀង និង​ជា​អតីត​​ពិធី​ការិនី​នៅ​ប៉ុស្តិ៍​លេខ​៥ បើកបរ​តាម​ផ្លូវ​លេខ​១១០ ពី​កើត​ទៅ​លិច ស្របគ្នា​ជាមួយ​រថយន្ត​កាម​រី​ឆ្លាម ពណ៌​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ 2I​-8224 ជិះ​ជា​លក្ខណៈ​គ្រួសារ ។ លុះ​មក​ដល់​ចំណុច​ខាងលើ​ស្រាប់តែ​រថយន្ត​តារា​សម្តែង​បុក​ពី​ក្រោយ​រយន្ត​កាមរី​ឆ្លាម​នោះ​ក្រ​ពិត​គូទ​ក្រោយ​តែ​ម្តង ។

បើ​តាម​សម្តី​របស់​ម្ចាស់​រថយន្ត​កាម​រី​ឆ្លាម​បាន​ប្រាប់​សមត្ថកិច្ច​ថា​ គាត់​កំពុង​តែ​ឈប់​រង់ចាំ​ស្តុ​ប​ ស្រាប់តែ​រថយន្ត​បង្ក​បើក​បុក​គាត់​ពី​ក្រោយ​តែ​ម្តង ។ ចំណែក​អ្នក​បើ​រថយន្ត​បង្ក​ដែល​ជា​តារា​សម្តែង​នោះ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គាត់​រវល់​តែ​ងាក​មើល​គ្រោះថ្នាក់ ចរាចរណ៍​ ដែល​គេ​កំពុង​តែ​ចរចា​គ្នា​នៅ​ចិញ្ចើម​ផ្លូវ​នៅ​ក្បែរ​ស្តុ​ប​ដេ​កា​សេ ហើយ​ម្យ៉ាងទៀត​រថយន្ត​កាម​រី​ឆ្លាម​មក​ដល់​ស្តុ​ប​ចង់​បត់​ឆ្វេង​បន្តិច ចង់​ឈប់​បន្តិច​ ទើប​រថយន្ត​របស់​គាត់​បុក​បែប​នេះ ។

ក្រោយ​ពេល​កើតហេតុ​តារា​សម្តែង​បាន​ចុះ​ទៅ​សុំ​ទោស​ម្ចាស់​រថយន្ត​កាម​រី​ឆ្លាម​ ហើយ​សុំ​ជួសជុល​ការ​ខូចខាត​ទាំងអស់​​ឡើង​វិញ​ ដើម្បី​បញ្ចប់រឿង​នៅ​កន្លែង​កើតហេតុ ៕