ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យកលុយទៅដូរ ឃើញឱកាសល្អ​បន្លំលួចលុុយ​​​រត់ ត្រូវជាប់​ខ្នោះ

9 ឆ្នាំ មុន

ខេត្ត​​ត្បូ​ង​ឃ្មុំ ៖ ស្ត្រី​ដៃ​ឆើត​ពូកែ​​បន្លំ​លួច​​លុយ​​​តាម​​ទូ​​មាស​ឈ្មោះ​ស៊ី​ម ពៅ អាយុ​៥០​​ឆ្នាំ មានទីលំនៅ​​ភូមិ​ក្រង​ស្វាយ ឃុំ​ស្វាយ​​លំ​ពៀ ស្រុក​​មុខ​កំពូល ខេត្ត​កណ្តាល ​ត្រូវ​​​​ម្ចាស់​​អាជីវករ​​ប្តូរ​ប្រាក់​ សហការ​ជាមួយ​​សមត្ថកិច្ច​មូលដ្ឋាន​ ធ្វើការ​​ដេញ​តាម​ចាប់ខ្លួនបាន ​កាលពី

ខេត្ត​​ត្បូ​ង​ឃ្មុំ ៖ ស្ត្រី​ដៃ​ឆើត​ពូកែ​​បន្លំ​លួច​​លុយ​​​តាម​​ទូ​​មាស​ឈ្មោះ​ស៊ី​ម ពៅ អាយុ​៥០​​ឆ្នាំ មានទីលំនៅ​​ភូមិ​ក្រង​ស្វាយ ឃុំ​ស្វាយ​​លំ​ពៀ ស្រុក​​មុខ​កំពូល ខេត្ត​កណ្តាល ​ត្រូវ​​​​ម្ចាស់​​អាជីវករ​​ប្តូរ​ប្រាក់​ សហការ​ជាមួយ​​សមត្ថកិច្ច​មូលដ្ឋាន​ ធ្វើការ​​ដេញ​តាម​ចាប់ខ្លួនបាន ​កាលពី​​វេលា​​ម៉ោង០​៧ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៥ មេ​សា ២០១៥ នេះ រួម​ទាំង​​ដកហូត​បាន​លុយ​ចំនួន​​៩​លាន​​រៀល​​ ស្ថិតនៅ​​ភូមិ​មេមត់​ផ្សារ ឃុំ​​មេមត់ ស្រុក​មេមត់ រួចបាន​​បញ្ជូន​ម​កាន់​អធិការដ្ឋាន​នគរបាល​​ស្រុក​មេមត់ ​ដើម្បី​សួរនាំ ។

លោក​វរ​សេ​នី​យ៍​​ត្រី ប៉េង អេ​ង​​ហាក់ អធិការ​នគរបាល​​ស្រុក​មេមត់ឱ្យ​​ដឹង​ថា នៅចំណុច​​ទូ​​មាសឈ្មោះ​ស្រី​អូន​ មាន​​ម្ចាស់​​ឈ្មោះ ហម ម៉េ​ង ភេទ​ប្រុស អាយុ​៦៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​មេមត់​ផ្សារ ឃុំ​មេមត់ កាលពីវេលា​​ព្រឹក​ថ្ងៃ​​ខាងលើ ​មាន​ករណី​ចោរ​កម្ម​បង្ក​​ឡើង​​ដោយ​ស្ត្រី​​សង្ស័យ​ឈ្មោះ​ពៅ ដែល​ជា​ចោរ​ដៃឆើ​ត​​បានមក​បន្លំ​លួច​​យក​លុយ​​ពី​​ក្នុង​ទូ​​កញ្ចក់មាន​រហូត​ដល់​ទៅ​​ចំនួន​៩​លាន​រៀល រួច​ក៏​ប្រញាប់​​​​គេចខ្លួន​ចេញ​ ​តែ​សំណាង​ត្រូវ​បាន​​ម្ចាស់​ឃើញ​ទាន់​ស្រែក​​ឆោឡោនាំ​គ្នា​ដេញ​តាម​​ពីក្រោយ​​បានចម្ងាយ​​ជាង​១០០ម៉ែត្រ ​​ទើប​ចាប់​បាន រួម​ទាំង​វត្ថុ​តាង​​លុយ​ផង​ដែរ ។

នគរបាល​ស្រុក​​មេមត់​ប្រាប់​ទៀត​ថា ដំបូង​ស្ត្រី​សង្ស័យ​បាន​​ដើរ​ចូល​ទៅ​មុខ​ផ្ទះ​របស់​អាជីវករ ​ដើម្បី​ដូរលុយ​ចំនួន​១០០​ដុល្លារ តែ​មិន​ឃើញ​​អ្នកលក់​ឡើយ​ ហើយ​ក៏​បាន​បើក​ទូ​កញ្ចក់​យក​លុយ​បានជា​ច្រើនលាន​រៀល ​រត់​ចេញ​ទៅ​ខាងក្រៅ​ទាំង​​ប្រញាប់  ។  ស្រប​ពេល​​​ដែល​ម្ចាស់​​លុយ​ចេញ​ពី​ក្នុងផ្ទះ ​ឃើញ​បាត់កញ្ចប់​លុយ​ ​ក៏​បាន​ស្រែក​ឡើង​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ចដែល​​យាម​ប្រចាំការ​ក្បែរ​​នោះ​ឃើញ​​ទាន់ ​ក៏​សហការ​ចាប់ខ្លួន​ជាប់​​រួម​​ទាំង​​លុយចំនួន​​៩​លាន​​រៀល ត្រូវ​​បាន​ដក​ហូត​​មក​​វិញ និង​បាន​នាំ​​ទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​​មេមត់​ ក្បែរ​នោះ​ដើម្បី​សួរនាំ​។

ស្ត្រី​សង្ស័យ​ឈ្មោះ​ស៊ី​ម ពៅ បាន​ឆ្លើយ​​ថា នៅ​ព្រឹក​មិ​ញ​​ថ្ងៃ​ទី​២៥ ​មេ​សា ២០១៥  ​គាត់​កាន់​លុយ​ដុល្លារ​​ ដើម្បី​ទៅ​ប្តូរ​យកលុយ​​ខ្មែរ​១០០​ដុល្លារ  ក្រោយ​ពី​បាន​​ឈប់​ចាំ​ជិះ​រថយន្ត​បន្ត​ដំណើរចេញពី​ស្រុក​មេមត់ ឆ្ពោះទៅ​កាន់ខេត្តរតនៈគិរី​នោះ តែ​ដោយ​មិនឃើញអ្នក​លក់ ក៏​លូក​យក​លុយ​តែ​ម្តង​បានជា​ច្រើន​រួច​បាន​រត់គេចខ្លួន​ចេញ​មិន​​បាន​​ប៉ុន្មាន​ផង​ ត្រូវ​គេ​ដេញ​​តាម​ចាប់ខ្លួន​​ ។