ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារីម្នាក់កំពុងជិះម៉ូតូ​ ត្រូវ​រថយន្ត​បុក​បាក់​ភ្លៅ​

8 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ នារី​ម្នាក់​​បាន​​រង​របួស​​បាក់​​ភ្លៅ​​ខាងស្តាំ ក្នុង​​ហេតុការណ៍​គ្រោះថ្នាក់​​ចរាចរណ៍​​រវាង​រថយន្ត​​ម៉ាក​ហុងដា​ ហ្វី​ត បុក​​ជាមួយ​ម៉ូតូ​ម៉ាក​ហុងដា​​ធុន C​១២៥ កាលពី​​វេលា​ម៉ោង​០៣ ​និង​៣០​នាទី​រសៀល​​ថ្ងៃ​ទី​២៣ ​មេសា​ ២០១៥ ស្ថិតនៅលើ​ផ្លូវជាតិ​

ខេត្តបន្ទាយមានជ័យ ៖ នារី​ម្នាក់​​បាន​​រង​របួស​​បាក់​​ភ្លៅ​​ខាងស្តាំ ក្នុង​​ហេតុការណ៍​គ្រោះថ្នាក់​​ចរាចរណ៍​​រវាង​រថយន្ត​​ម៉ាក​ហុងដា​ ហ្វី​ត បុក​​ជាមួយ​ម៉ូតូ​ម៉ាក​ហុងដា​​ធុន C​១២៥ កាលពី​​វេលា​ម៉ោង​០៣ ​និង​៣០​នាទី​រសៀល​​ថ្ងៃ​ទី​២៣ ​មេសា​ ២០១៥ ស្ថិតនៅលើ​ផ្លូវជាតិ​លេខ​​៥ នៅ​ចំណុច​មុខ​​វិទ្យាល័យ​ ហ៊ុន សែន មង្គល​បុ​រី​ ​ក្នុងភូមិ​ចំការ​​តា​ដោក ឃុំ​ប្ញ​ស្សី​​ក្រោក ស្រុក​មង្គល​បុ​រី ខេត្តបន្ទាយមាន
ជ័យ ។

​ប្រភព​បាន​ឱ្យ​ដឹង​ថា​ ​នារី​រង​គ្រោះ​ឈ្មោះ​តឹក គឹ​មយី អាយុ​១៨​ឆ្នាំ មានទី​នៅ​​ភូមិ​​ចំការ​តា​ដោក ឃុំ​ប្ញ​ស្សី​ក្រោក ស្រុក​​មង្គល​បុ​​រី ជិះ​​ម៉ូតូ​ម៉ាក​​ហុងដា​ធុនC​១២៥ ស៊េរី​២០១៤ ពណ៌​ខ្មៅ គ្មាន​​ស្លាក​លេខ ​ធ្វើ​ដំណើរ​ពី​ជើង​ទៅ​​ត្បូង​ឌុ​ប​នារី​ម្នាក់​ទៀត​​ឈ្មោះ​​អ៊ី ឡែ​ន អាយុ​១៩​ឆ្នាំ មានទីលំ​នៅ​ភូមិ​អញ្ចាញ ឃុំ​ប្ញ​ស្សី​ក្រោក ស្រុក​មង្គល​បុ​រី ​។ ​ចំណែក​រថ​យន្ត​ម៉ាក​​ហុងដា​ហ្វី​ត ពណ៌​ក្រហម ពាក់​ស្លាក​លេខ​តា​កែវ  2A.0943 បើក​ស្រប​ទិស​គ្នា ​ពី​ជើង​ទៅ​ត្បូង​​ ​ឈ្មោះ​ម៉ៅ  សំរិត ភេទ​ប្រុស​ អាយុ​២៥​ឆ្នាំ​ មានទីលំនៅ​ភូមិ​​ចំការ​​តា​​ដោក ឃុំ​ប្ញ​ស្សី​ក្រោក ស្រុក​មង្គល​បុរី​ ។

​ប្រភពបន្តថា​​​  ​គ្រោះថ្នាក់​ចរាចរណ៍​នេះ គឺ​បណ្តាល​មក​​ពី​រថយន្ត​ម៉ាក​ហុងដា​​ហ្វី​ត ដែល​បើកពី​មុខ​ម៉ូតូ​ លុះ​ពេល​​ដល់​ចំណុច​កើត​ហេតុ​ បាន​ប​ត់​ត្រឡប់​ក្រោយ ស្រប​ពេល​នោះ​​ ក៏មាន​ម៉ូតូ​​របស់​ជន​រង​គ្រោះ​ទៅ​ពីក្រោយ​ បាន​បុក​ត្រូវ​ចំហៀង​​រថយន្ត ​បណ្តាល​ឱ្យ​​អ្នក​បើក​​ម៉ូតូ​របួស​បាក់​ភ្លៅ​ស្តាំ​ និង​អ្នក​រួម​ដំណើរ​របួសស្រាលតែម្តង ​។