ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារី២នាក់បើកឆាកប្រយុទ្ធគ្នា​តាមផ្លូវបង្កការភ្ញាក់​ផ្អើល ​រឿងទូរស័ព្ទ​មួយគ្រឿង​

8 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ មានហេតុការណ៍​​ភ្ញាក់ផ្អើល​មួយ​ ខណៈនារី​វ័យក្មេង​២​នាក់​​បានវាយប្រតាយប្រតប់គ្នា​​ ធ្វើ​ឱ្យដំណើរ​​តាម​​ផ្លូវ​​​នាំ​​គ្នា​មក​​ចោម​រោម​​មើល ដោយសារ​​តែ​រឿង​​​ធ្លាប់​​ជួលបន្ទប់​រ​ស់នៅ​​ជាមួយ​គ្នា ​ហើយនារីម្នាក់​​លួច​យក​ទូរស័ព្ទ​ដៃ​​​មួយ​គ្រឿង​របស់អ្នក​ដែល​

រាជធានីភ្នំពេញ ៖ មានហេតុការណ៍​​ភ្ញាក់ផ្អើល​មួយ​ ខណៈនារី​វ័យក្មេង​២​នាក់​​បានវាយប្រតាយប្រតប់គ្នា​​ ធ្វើ​ឱ្យដំណើរ​​តាម​​ផ្លូវ​​​នាំ​​គ្នា​មក​​ចោម​រោម​​មើល ដោយសារ​​តែ​រឿង​​​ធ្លាប់​​ជួលបន្ទប់​រ​ស់នៅ​​ជាមួយ​គ្នា ​ហើយនារីម្នាក់​​លួច​យក​ទូរស័ព្ទ​ដៃ​​​មួយ​គ្រឿង​របស់អ្នក​ដែល​នៅជាមួយ ហើយ​គេចខ្លួន​​រយៈ​​ពេល​ជាង​២​ខែ​មក​ ទើបតែជួប​ ​​កាលពី​វេលា​ម៉ោង​០១ ​និង​៤៥​នាទី​រសៀល​ថ្ងៃ​ទី​២៤ ​មេសា ​២០​១៥ ស្ថិត​នៅ​ខាង​មុខ​ផ្ទះ​សំណាក់ «​វ​ល្លិ៍​មាន» លើផ្លូវ​លេខ​​៤៨៨ ក្នុង​សង្កាត់​ផ្សារ​​ដើម​ថ្កូវ ខណ្ឌចំការ​មន ​។

​ប្រភព​​ពី​កន្លែង​កើតហេតុ​បាន​​​ឱ្យ​​ដឹង​​ថា ​មាន​​នារី២​​នាក់​​បាន​ឈរ​ឈ្លោះប្រកែក​គ្នា​រឿង​​ទូរស័ព្ទ​ដៃ​​យ៉ាង​តឹង​សរ​សៃ.​ក ហើយ​បន្តិច ក្រោយមក ​ស្រាប់តែ​ពួក​គេ​ទាំង​២​នាក់​​បើក​ការ​ប្រយុទ្ធ​​​គ្នា​យ៉ាង​វក់វី​​តែ​ម្តង ​។ ខណៈ​ពួក​គេ​​កំពុង​​ប្រតាយប្រតប់​គ្នា​នោះ ​បាន​​បង្ក​ឱ្យ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​​ដល់​អ្នក​​ធ្វើដំណើរ​តាម​ផ្លូវ ក៏​នាំ​គ្នា​មក​ចោមរោម​មើល ​និង​ជួយ​ឃាត់ តែ​ពួក​គេ​​មិន​បាន​​បញ្ឈប់​ការ​ប្រយុទ្ធ​គ្នា​​នោះ​​ឡើយ​ ។​ រហូត​​​មាន​​ការ​ភ្ញាក់ផ្អើល​ដល់​កម្លាំង​​នគរបាល​ប៉ុស្តិ៍​ផ្សារ​ដើម​ថ្កូវ ​ចុះ​មក​ធ្វើការ​ហាម​ឃាត់ ទើប​ពួក​គេ​ទាំង​២​នាក់​ ព្រម​ឈប់​ ។

ដោយ​មានការ​ចុះ​មក​​ធ្វើ​អន្តរាគមន៍​ពី​កម្លាំង​នគរបាល​​ប៉ុស្តិ៍​ផ្សារ​ដើម​ថ្កូវ​រួច​​ហើយ ពួក​គេ​ទាំង​២​នាក់​ ត្រូវ​បាន​បញ្ជូន​​ទៅ​ធ្វើការ​ដោះស្រាយ​គ្នា​​នៅ​ឯ​ប៉​ុស្តិ៍​នគរបាល​បឹង​ទំពុន ព្រោះ​ជា​កន្លែង​ដែល​កើតហេតុ ​និង​ជា​កន្លែង​ដែល​ពួក​គេ​ធ្លាប់​បាន​​ជួល​បន្ទប់​ផ្ទះ​ជួល​រស់​នៅ​ទីនោះ​​នា​ពេល​កន្លង​មក​ ។