ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះចៅអធិការ​វត្តសំរោង​អណ្តែត​ឧបត្ថម្ភសម្ភារ និងថវិកា​ជូនដល់​សាខាកាកបាទក្រហម​ខណ្ឌ​សែនសុខ​

9 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ក្នុងបរិវេណ​​វត្ត​សំរោង​អណ្តែត នាវេលាម៉ោង​០៥ល្ងាច​ថ្ងៃទី​២៤ មេសា ២០១៥ នេះ មាន​រៀបចំពិធី​ចែក​អំណោយ​ របស់ព្រះ​សាក្យវង្ស កិត្តិបណ្ឌិត រ័ត្ន សារឿន វិរិយធម្មោ​ ព្រះគ្រូមហាសុខុមោ ព្រះអនុគណៈខណ្ឌ​សែនសុខ និង​ជា​ព្រះ​ចៅ​អធិការ​

រាជធានីភ្នំពេញ ៖ ក្នុងបរិវេណ​​វត្ត​សំរោង​អណ្តែត នាវេលាម៉ោង​០៥ល្ងាច​ថ្ងៃទី​២៤ មេសា ២០១៥ នេះ មាន​រៀបចំពិធី​ចែក​អំណោយ​ របស់ព្រះ​សាក្យវង្ស កិត្តិបណ្ឌិត រ័ត្ន សារឿន វិរិយធម្មោ​ ព្រះគ្រូមហាសុខុមោ ព្រះអនុគណៈខណ្ឌ​សែនសុខ និង​ជា​ព្រះ​ចៅ​អធិការ​វត្ត​សំរោងអណ្តែត បានឧបត្ថម្ភ​ជាសម្ភារ និងថវិកា​​ដល់​សាខាកាកបាទក្រហម​ខណ្ឌសែនសុខ ក្រោម​អធិបតីភាពលោក​លី សាវ៉េត អភិ​បាន​ខណ្ឌសែនសុខ ព្រមទាំង​ការអញ្ជើញចូលរួមពីប្រធាន​ក្រុមប្រឹក្សា​ខណ្ឌ និងអភិបាលរង, មន្ត្រី​ក្រោមឱវាទសរុបជាង​៥០នាក់​ផង​ដែរ ។

អំណោយដែលត្រូវចែកជូន​សាខាកាកបាទក្រហម​មាន ទឹកដោះគោ១,០០០កំប៉ុង, ស្ករ.ស១,០០០កញ្ចប់, ត្រីខ១០០កំប៉ុង, មី៥០​កេស, អង្ករ៣តោន, ទឹកក្រូច​៥០កេស និងថវិកា​/បច្ច័យ ចំនួន៥,០០០.០០០រៀល (ប្រាំលានរៀល) ក្នុងនោះ​ក៏មាន​ចែកជូន​ដល់​មន្ត្រី​តាមលំដាប់លំដោយផងដែរ ។