ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ជនសង្ស័យ​ជួញដូរ​គ្រឿងញៀ.ន​ម្នាក់​នៅស្រុក​សង្កែ

9 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ ជនសង្ស័យ​ជួញដូរ​គ្រឿងញៀ.ន​ម្នាក់ ត្រូវ​កម្លាំង​ការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀ.ន សហការ​ជាមួយ​ក្រុម​បង្ការ​បង្ក្រាប​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ធ្វើការ​ឃាត់ខ្លួន​បាន កាលពី​វេលា​ម៉ោង​០៤ និង១០នាទីរសៀល​​ថ្ងៃ​ទី​២២ មេ​សា ២០១៥

ខេត្តបាត់ដំបង ៖ ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន​ម្នាក់ ត្រូវ​កម្លាំង​ការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន សហការ​ជាមួយ​ក្រុម​បង្ការ​បង្ក្រាប​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ធ្វើការ​ឃាត់ខ្លួន​បាន កាលពី​វេលា​ម៉ោង​០៤ និង១០នាទីរសៀល​​ថ្ងៃ​ទី​២២ មេ​សា ២០១៥ ស្ថិត​នៅ​ចំណុច​ក្រុមទី០៦ ភូមិអន្លង់វិល ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ។

ប្រភព​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ​សូត្រ វិជ្ជនី អាយុ​២៧​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​-ឃុំកើតហេតុ​ខាងលើ ដោយ​កម្លាំង​រឹបអូស​បាន​វត្ថុ​តាង​ថ្នាំ​ញៀន​ប្រភេទ​​ម៉ាទឹកកក ICE ចំនួន៦កញ្ចប់តូច ទម្ងន់១.៧០ក្រាម ​, សម្ភារសម្រាប់ជក់គ្រឿងញៀនមួយចំនួន ។

បច្ចុប្បន្ន ជនសង្ស័យ និង​វត្ថុ​តាង ត្រូវ​បាន​កំពុង​រៀបចំ​បញ្ជូន​ទៅ​តុលាការ ។